leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Nguyen Duc Manh ជូនអំណោយ និងជូនពរឆ្នាំថ្មីជូនចំពោះទីចាត់ការការងារព្រំដែន អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ (រូបថត៖ bienphong.com.vn)

ក្រុមបេសកកម្មបានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីនៅទីចាត់ការការងារព្រំដែន អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងទ័ពជើងគោក បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាការដ្ឋានកងទ័ពជើងទឹក (កងយោធពលខេមរភូមិន្ទ) អគ្គស្នងការដ្ឋាន​នគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ របស់ព្រះរាជាណាចក្រកម្ពុជា។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Nguyen Duc Manh ជូនអំណោយ និងជូនពរឆ្នាំថ្មីជូនចំពោះបញ្ជាការដ្ឋានកងទ័ពជើងគោក (រូបថត៖ bienphong.com.vn)

នៅឯអង្គភាពទាំងឡាយ លោកឧត្តមសេនីយ៍ត្រី Nguyen Duc Manh បានជូនពរជ័យមង្គលវិបុលសុខមហាប្រសើរជូនចំពោះនាយទាហាន ពលទាហាន និងប្រជាជនកម្ពុជាទាំងអស់។ ទន្ទឹមនឹងនោះ លោកបញ្ជាក់ថា កងទ័ពការពារព្រំដែនវៀតណាមនឹងបន្តសហការយ៉ាងជិតស្និទ្ធ ជាមួយកងកម្លាំងប្រដាប់អាវុធកម្ពុជា ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការគ្រប់គ្រង និងការការពារព្រំដែន ទប់ស្កាត់បទល្មើស ជាពិសេសឧក្រិដ្ឋកម្មគ្រឿងញៀន និងការជួញដូរមនុស្ស រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅតាមតំបន់ព្រំដែន រួមចំណែកកសាងព្រំដែនរវាងប្រទេសទាំងពីរប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ហើយសហការរៀបចំសកម្មភាពអបអរសាទរព្រឹត្តិការណ៍សំខាន់ៗនៃប្រទេសទាំងពីរ និងប្រជាជាតិទាំងពីរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Nguyen Duc Manh ជូនអំណោយ និងជូនពរឆ្នាំថ្មីជូនចំពោះអគ្គស្នងការដ្ឋាននគរបាលជាតិ (រូបថត៖ bienphong.com.vn)

ក្នុងឱកាសនេះ តាងនាមឲ្យបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន លោកឧត្តមសេនីយ៍ត្រី Nguyen Duc Manh បានជូនសារជូនពរឆ្នាំថ្មី និងអំណោយរបស់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន និងលោកឧត្តមសេនីយ៍ទោ Le Duc Thai មេបញ្ជាការកងទ័ពការពារព្រំដែន ដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទហានរង និងពលទាហាននៃទីចាត់ការការងារព្រំដែន អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងទ័ពជើងគោក បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាការដ្ឋានកងទ័ពជើងទឹក (កងយោធពលខេមរភូមិន្ទ) អគ្គស្នងការដ្ឋាន​នគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ របស់ព្រះរាជាណាចក្រកម្ពុជា៕

បកប្រែដោយ Thuy Anh