នៅអង្គភាពទាំងពីរនេះ លោកវរសេនីយ៍ឯក Tran Dinh Hung បានពិភាក្សាជាមួយថ្នាក់ដឹកនាំនៃអង្គភាពទាំងពីរ។ តាមនោះ ភាគីទាំងពីរបានវាយតម្លៃថា ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ កិច្ចសហការរវាងបញ្ជាការដ្ឋានយោធាខេត្ត Long An និងអង្គភាពទាំងពីរត្រូវបានរក្សាតាមរយៈការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ។

leftcenterrightdel
បញ្ជាការដ្ឋានយោធាខេត្ត Long An ជូនអំណោយដល់តំបន់ប្រតិបត្តិការសឹករងខេត្តស្វាយរៀង

តាមរយៈសកម្មភាពជាក់ស្តែងជាច្រើន បញ្ជាការដ្ឋានយោធាខេត្ត Long An និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង តំបន់ប្រតិបត្តិការសឹករងខេត្តស្វាយរៀង បានកសាងចំណងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងសកម្មភាពការពារជាតិ និងសន្តិសុខ។ ទន្ទឹនឹងនោះ តំណាងអង្គភាពទាំងឡាយបានពិភាក្សា និងឯកភាពលើខ្លឹមសារ វិធានការសហប្រតិបត្តិការជាច្រើន ដើម្បីបន្តរក្សាទំនាក់ទំនងជិតស្និទ្ធនាពេលខាងមុខ។

ក្នុងឱកាសនេះ ក្នុងនាមគណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានយោធាខេត្ត Long An លោកវរសេនីយ៍ឯក Tran Dinh Hung បានជូនអំណោយ និងជូនពរឆ្នាំថ្មីជូនចំពោះនាយទាហាន នាយទាហានរង ពលទាហាន និងក្រុមគ្រួសាររបស់អង្គភាពទាំងពីរនៅខេត្តស្វាយរៀង៕

បកប្រែដោយ Thuy Anh