យុវជនខេត្ត Kien Giang ជួបប្រាស្រ័យទាក់ទងជាមួយមិត្តឡាវ និងកម្ពុជា
កប.អនឡាញ - សម្ព័ន្ធយុវជនខេត្ត Kien Giang និងសហភាពសហព័ន្ធយុវជនខេត្ត Kien Giang ប្រទេសវៀតណាម ទើបនឹងរៀបចំកម្មវិធីផ្លាស់ប្តូរវប្បធម៌ និងសិល្បៈរវាងសមាជិក និងនិស្សិតនៃសាកលវិទ្យាល័យ Kien Giang ជាមួយនិស្សិតឡាវ និងកម្ពុជា ដែលកំពុងសិក្សានៅសាកលវិទ្យាល័យ Kien Giang។
ថ្លែងមតិក្នុងកម្មវិធី លោក Phan Dinh Nhan លេខាសម្ព័ន្ធយុវជនខេត្ត Kien Giang អនុប្រធានប្រចាំការសហភាពសហព័ន្ធយុវជនវៀតណាមខេត្ត Kien Giang បានឲ្យដឹងថា សកម្មភាពនេះក្នុងគោលបំណងផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់សមាជិក និងយុវជនអំពីទំនាក់ទំនងសាមគ្គីភាព និងមិត្តភាព រវាងយុវជនវៀតណាមជាមួយយុវជនឡាវ និងកម្ពុជា។
    |
 |
ការសម្តែងរបាំដោយនិស្សិតនៃសាកលវិទ្យាល័យ Kien Giang (រូបថត៖ baokiengiang.vn) |
អាស្រ័យហេតុនេះ ជួយយុវជនមកពីប្រទេសផ្សេងៗយល់ដឹង ស្អិតល្មួត និងអភិវឌ្ឍរួមគ្នាប្រកបដោយនិរន្តរភាព ការពារអធិបតេយ្យភាពទឹកដីរបស់ប្រទេសនីមួយៗ និងជួយឱ្យអ្នកចូលរួមនូវការយល់ដឹងអំពីអត្តសញ្ញាណចម្រុះនៃប្រទេសនីមួយៗ។
នេះជាកម្មវិធីផ្លាស់ប្តូរដ៏មានប្រយោជន៍ ដែលជួយសមាជិក យុវជន និងនិស្សិតវៀតណាម-កម្ពុជា-ឡាវ ទទួលបានចំណេះដឹង និងជំនាញចាំបាច់ ដើម្បីបម្រើដល់ការសិក្សារបស់ពួកគេឱ្យកាន់តែប្រសើរឡើង។
បកប្រែដោយ Duy Hoan