ពិធីជួបប្រាស្រ័យនាយទាហានការពារព្រំដែនវ័យក្មេងវៀតណាម-កម្ពុជាលើកទី១ ឆ្នាំ ២០២២ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ដោយមានការចូលរួមពីនាយទាហានការពារព្រំដែនវ័យក្មេងមកពីប្រទេសវៀតណាម និងកម្ពុជាជិត ១០០ នាក់។ ពិធីនេះមានខ្លឹមសារដូចជា៖ កិច្ចសន្ទនារវាងនាយទាហានការពារព្រំដែនវ័យក្មេងវៀតណាម-កម្ពុជា; ការប្រកួតកីឡាបាល់ទះមិត្តភាព; ការដាំដើមឈើជូនប៉ុស្តិ៍ការពារព្រំដែន Linh Huynh ខេត្ត Kien Giang; ទស្សនាទេសភាព កេរិ៍្តដំណែលប្រវត្តិសាស្ត្រនៅទីក្រុង Phu Quoc; ជំនួបប្រាស្រ័យនៅប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ Ha Tien នៃកងទ័ពការពារព្រំដែនខេត្ត Kien Giang។ល។

leftcenterrightdel
លោកវរសេនីយ៍ឯក Nguyen Quoc Cuong (កណ្ដាល) ជូនផ្កា ដល់គណៈប្រតិភូនាយទាហានការពារព្រំដែនវ័យក្មេងកម្ពុជា (រូបថត៖ bienphong.com.vn)

នេះជាឱកាសសម្រាប់ទាហានការពារព្រំដែនវ័យក្មេងនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែននៅខេត្តជាប់ព្រំដែនទាំង១០ របស់វៀតណាម និងកងកម្លាំងការពារព្រំដែននៅខេត្តជាប់ព្រំដែនទាំង៩ នៃប្រទេសកម្ពុជា ជួបជុំដើម្បីរឹតបន្តឹងថែមទៀតនូវទំនាក់ទំនងប្រពៃណី សាមគ្គីភាព ជិតស្និទ្ធ។ តាមរយៈនោះ បង្ហាញពីការប្តេជ្ញាចិត្តពង្រឹងការសម្របសម្រួលក្នុងការគ្រប់គ្រង ការពារព្រំដែន ប្រយុទ្ធប្រឆាំងប្រកបដោយប្រសិទ្ធភាពនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ ការកសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍៕

បកប្រែដោយ Thuy Anh