leftcenterrightdel
គណៈប្រតិភូ ដាំដើមឈើមិត្តភាពនៅប៉ុស្តិ៍ព្រំដែន Linh Huynh (រូបថត៖ thoidai.com.vn)

ក្នុងក្របខ័ណ្ឌនៃជំនួបប្រាស្រ័យនាយទាហានការពារព្រំដែនវ័យក្មេងវៀតណាម-កម្ពុជា លើកទី១ នារសៀលថ្ងៃទី ២២ ខែវិច្ឆិកា នាយទាហានការពារព្រំដែនវ័យក្មេងនៃភាគីទាំងពីរបានចូលរួមការប្រកួតបាល់ទះមិត្តភាព។ នេះគឺជាសកម្មភាពដ៏មានអត្ថន័យ ដើម្បីអបអរសាទរព្រឹត្តិការណ៍សំខាន់ៗ រវាងប្រទេសទាំងពីរ៖ ខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា (ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ - ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២) និងឆ្នាំមិត្តភាពវៀតណាម-កម្ពុជា កម្ពុជា-វៀតណាម ឆ្នាំ ២០២២។

leftcenterrightdel
នាយទាហានការពារព្រំដែនវ័យក្មេងវៀតណាម-កម្ពុជា ផ្លាស់ប្តូរក្នុងកិច្ចសន្ទនា (រូបថត៖ thoidai.com.vn)

នៅក្នុងកិច្ចសន្ទនាដែលធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ថ្នាក់ដឹកនាំកងទ័ពការពារព្រំដែនវៀតណាម និងកម្ពុជា ជឿជាក់ថា នាយទាហានការពារព្រំដែនវ័យក្មេងនៃប្រទេសទាំងពីរនឹងបន្ត និងសក្តិសមជាមួយប្រពៃណីរបស់ជំនាន់មុនៗ ហើយកាន់តែសាមគ្គី ជិតស្និទ្ធ ចូលរួមចំណែកការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព និងសន្តិសុខព្រំដែនជាតិនៃប្រទេសទាំងពីរ កសាងព្រំដែនរវាងវៀតណាម និងកម្ពុជាប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ក្លាយជាគំរូក្នុងកិច្ចសហប្រតិបត្តិការព្រំដែន និងការពារជាតិ៕

បកប្រែដោយ Thanh Cong