leftcenterrightdel
លោកវរសេនីយ៍ឯក Nguyen Quoc Cuong ទទួលស្វាគមន៍គណៈប្រតិភូនាយទាហានការពារព្រំដែនវ័យក្មេងកម្ពុជា នៅច្រកទ្វារព្រំដែនអន្តរជាតិ Ha Tien (ខេត្ត Kien Giang) (រូបថត៖ bienphong.com.vn)

នៅច្រកទ្វារព្រំដែនអន្តរជាតិ Ha Tien (ខេត្ត Kien Giang) លោកវរសេនីយ៍ឯក Nguyen Quoc Cuong អនុប្រធាននយោបាយ កងទ័ពការពារព្រំដែន បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍ និងជូនផ្កាគណៈប្រតិភូនាយទាហានការពារព្រំដែនវ័យក្មេងកម្ពុជាដែលមកចូលរួមពិធីជួបប្រាស្រ័យនាយទាហានការពារព្រំដែនវ័យក្មេងវៀតណាម-កម្ពុជាលើកទី១ ឆ្នាំ ២០២២។

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច គណៈប្រតិភូនាយទាហានការពារព្រំដែនវ័យក្មេងកម្ពុជា បានចេញដំណើរទៅកាន់ទីក្រុង Rach Gia ខេត្ត Kien Giang ដើម្បីចូលរួមសកម្មភាពមួយចំនួននៃពិធីជួបប្រាស្រ័យ៕

បកប្រែដោយ Thuy Anh