តាងនាមក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអបអរសាទរចំពោះលោកវរសេនីយ៍ឯក Jerry Henry Manuhutu ដែលត្រូវបានតែងតាំងជាអនុព័ន្ធយោធាឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម ព្រមទាំងជឿជាក់ថា លោកវរសេនីយ៍ឯក Jerry Henry Manuhutu នឹងមានអាណត្តិបេសកកម្មការទូតដ៏ជោគជ័យ រួមចំណែកជំរុញបន្ថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរនាពេលខាងមុខ។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអះអាងថា វៀតណាម និងឥណ្ឌូនេស៊ី គឺជាប្រទេសជិតខាងពីរដែលមានព្រំដែនសមុទ្រ និងមានផលប្រយោជន៍ស្រដៀងគ្នាជាច្រើនផងដែរ។ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ វៀតណាម-ឥណ្ឌូនេស៊ី បានអភិវឌ្ឍយ៉ាងល្អប្រសើរក្នុងរយៈពេលកន្លងមក ដោយមានទំនុកចិត្តខាងនយោបាយដ៏ខ្ពស់ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងនោះ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខគឺជាសសរស្តម្ភដ៏សំខាន់មួយ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ទទួលជួបលោកវរសេនីយ៍ឯក Jerry Henry Manuhutu

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើថា នាពេលខាងមុខ លោកវរសេនីយ៍ឯក Jerry Henry Manuhutu បន្តសម្របសម្រួលជំរុញសកម្មភាពសហប្រតិបត្តិការរវាងក្រសួងការពារជាតិឥណ្ឌូនេស៊ី និងក្រសួងការពារប្រទេសវៀតណាម ដោយហេតុនោះ ជំរុញថែមទៀតនូវកិត្យានុភាព និងតួនាទីនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិក្នុងទំនាក់ទំនងទ្វេភាគី ផ្តោតលើការផ្លាស់ប្តូរគណៈប្រតិភូ រក្សាយន្តការផ្លាស់ប្តូរ និងការសន្ទនាប្រចាំឆ្នាំ និងការបណ្តុះបណ្តាល។ល។

ដោយសម្តែងនូវការរីករាយចំពោះលទ្ធផលវិជ្ជមានក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិយាយរួម និងរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរនិយាយដោយឡែក លោកវរសេនីយ៍ឯក Jerry Henry Manuhutu សង្ឃឹមថានាពេលខាងមុខ ភាគីទាំងពីរនឹងបន្តសម្របសម្រួល និងអនុវត្តសកម្មភាពសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ លោកវរសេនីយ៍ឯក Jerry Henry Manuhutu ជឿជាក់ថា ជាមួយនឹងការប្តេជ្ញាចិត្តខាងនយោបាយ សុច្ឆន្ទៈ និងការខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ វៀតណាម-ឥណ្ឌូនេស៊ី នឹងអភិវឌ្ឍកាន់តែខ្លាំងក្លាថែមទៀតនាពេលខាងមុខ៕

បកប្រែដោយ Huyen Trang