នៅទីនេះ ក្រុមល្បាតរួមគ្នាប្រតិបត្តិការប្រចាំ ២៤/៧ ដោយគ្មានថ្ងៃឈប់សម្រាក ឬថ្ងៃចុងសប្តាហ៍ ដើម្បីធានាបាននូវសន្តិសុខ និងសុវត្ថិភាពខ្ពស់បំផុតសម្រាប់ប្រជាជនក្នុងតំបន់។

លោកអនុសេនីយ៍ឯក Nguyen Tien Thanh អ្នកសង្កេតការណ៍យោធា ជាសមាជិក នៃកម្លាំងល្បាតរួមនៅតំបន់ Todach បានឲ្យដឹងថា តំបន់ផ្សារ Amiet គឺជាផ្សារធំមួយរបស់ Abyei; កន្លែងនេះប្រមូលផ្តុំប្រជាជនច្រើនជាង ៧០% នៃចំនួនប្រជាជននៃភូមិភាគជើងទាំងមូល។ លក្ខណៈពិសេសនៃតំបន់នៅ Abyei គឺជាមានការលាយឡំសាសនា ពូជសាសន៍ និងពហុភាសា ដែលបង្កការលំបាកជាច្រើនដល់កងកម្លាំងល្បាតក្នុងការទាក់ទងប្រាស្រ័យ ក៏ដូចជាការប្រមូលព័ត៌មាន និងការដោះស្រាយស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងតំបន់។

ឧបសគ្គខាងភាសាធ្វើឱ្យកិច្ចការរបស់ក្រុមល្បាតរួមគ្នាកាន់តែមានបញ្ហាប្រឈមជាច្រើន ពីព្រោះការងារត្រូវការទាក់ទងប្រាស្រ័យច្រើន និងការដោះស្រាយស្ថានភាពអាសន្ន។ យោងតាមលោកអនុសេនីយ៍ឯក Nguyen Tien Thanh ដើម្បីបំពេញតម្រូវការការងារខ្ពស់ កងទ័ពមួកខៀវវៀតណាមកំពុងរៀនសូត្រ និងដកបទពិសោធន៍ផ្ទាល់ខ្លួន ដើម្បីរួមជាមួយសមាជិកក្រុមល្បាតបំពេញភារកិច្ចយ៉ាងល្អ។

leftcenterrightdel
លោកអនុសេនីយ៍ឯក Vu Quang Khai និងក្រុមល្បាតរួមតំបន់ Banton នៃភូមិភាគខាងត្បូង បំពេញភារកិច្ចល្បាត និងត្រួតពិនិត្យភូមិសាស្រ្តសំខាន់ៗក្នុងរដូវវស្សាឆ្នាំ២០២៤

ភូមិភាគកណ្តាលគឺជាតំបន់ដែលមានទីស្នាក់ការកណ្តាលនៃបេសកកម្ម UNISFA រួមជាមួយទីស្នាក់ការរដ្ឋបាលរបស់មូលដ្ឋាន។ នៅទីនេះ បេសកកម្ម UNISFA បានដាក់ពង្រាយក្រុមល្បាតចំនួនពីរ រួមទាំងក្រុមល្បាតនៅមូលដ្ឋាន Dokura ដែលជាអង្គភាពរបស់លោកស្រីអនុសេនីយ៍ឯក Nguyen Lan Anh ជានគរបាលស្រីវៀតណាមតែមួយគត់ដែលដាក់ពង្រាយនៅតំបន់ Abyei។ លោកស្រី Nguyen Lan Anh ក្នុងនាមជាប៉ូលីសអភិវឌ្ឍន៍សហគមន៍ ទទួលខុសត្រូវក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីច្បាប់សម្រាប់កម្លាំងការពារសហគមន៍ និងប្រជាជននៅតំបន់ Abyei។

ក្នុងពេលចុះល្បាត លោកស្រីអនុសេនីយ៍ឯក Nguyen Lan Anh បានលើកកម្ពស់សមត្ថភាពប្រមូលព័ត៌មាន និងចាប់យកតម្រូវការជាក់ស្តែងរបស់មហាជន ដើម្បីណែនាំ និងគាំទ្រដល់មិត្តរួមក្រុម ឲ្យលើកកម្ពស់ប្រសិទ្ធភាពការងារក្នុងពេលបំពេញភារកិច្ច ហើយទន្ទឹមនឹងនោះផ្តល់ចំណេះដឹង លើកកម្ពស់ការយល់ដឹងដល់ប្រជាជនក្នុងតំបន់អំពីច្បាប់ ការការពារបរិស្ថាន និងសមភាពយេនឌ័រ។ ការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងជាប់លាប់របស់កងកម្លាំងដែលចូលរួមក្នុងការល្បាតជួយធានាសន្តិសុខ និងសណ្តាប់ធ្នាប់ត្រូវបានរក្សាជាប្រចាំ។

leftcenterrightdel
លោកអនុសេនីយ៍ឯក Nguyen Tien Thanh ចូលរួមជាមួយក្រុមល្បាតរួម Todach ដើម្បីប្រមូល និងដោះស្រាយព័ត៌មាននៅភូមិភាគខាងជើងនៃបេសកកម្ម UNISFA ក្នុងខែកញ្ញា ឆ្នាំ២០២៤

លើសពីនេះ លោកស្រី Lan Anh ក៏បានចូលរួមផ្សព្វផ្សាយ និងបណ្តុះបណ្តាលដល់ប្រជាជនក្នុងតំបន់ ស្តីពីការការពារបង្ករអគី្គភ័យ និងការផ្ទុះ និងការការពារ និងគ្រប់គ្រងជំងឺ។ បណ្តុះបណ្តាលស្តីពីការការពារបរិស្ថាន ការបែងចែកកាកសំណល់ និងការប្រើប្រាស់ឡើងវិញនូវសំណល់ប្លាស្ទិក។ ទាំងនេះគឺជាសកម្មភាពជាក់ស្តែង រួមចំណែកដល់ការគាំទ្រផ្នែកមនុស្សធម៌សម្រាប់សហគមន៍មូលដ្ឋាន និងត្រូវបានវាយតម្លៃខ្ពស់ដោយមេបញ្ជាការបេសកកម្មចំពោះសមត្ថភាព និងការទទួលខុសត្រូវ ក្នុងអំឡុងពេលដំណើរការការងារ។

នៅក្នុងតំបន់ Abyei ចំណុចក្តៅអំពីសន្តិសុខ និងសណ្តាប់ធ្នាប់ត្រូវបានប្រមូលផ្តុំនៅក្នុងភូមិភាគខាងត្បូង ដែលកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាបាននូវជីវិតសុវត្ថិភាពសម្រាប់ប្រជាជន។ នេះជាកន្លែងដែលលោកអនុសេនីយ៍ឯក Vu Quang Khai ប្រធានស្ថានីយ៍អ្នកសង្កេតការណ៍យោធានៅតំបន់ Banton កំពុងបំពេញភារកិច្ច។ ស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់នៅទីនេះមានភាពស្មុគស្មាញយ៉ាងខ្លាំងដោយសារជម្លោះជនជាតិ និងសាសនា ការប្លន់គោក្របី ការចាប់ពង្រត់ ការវាយប្រហារប្រដាប់អាវុធ ជាពិសេសសកម្មភាពរបស់ក្រុមប្រដាប់អាវុធដែលគំរាមកំហែងដល់អាយុជីវិតប្រជាជន។

បេសកកម្ម UNISFA តែងតែដាក់ភូមិភាគខាងត្បូងស្ថិតក្នុងស្ថានភាពកំពូលនៃការធានាសន្តិសុខ និងសណ្តាប់ធ្នាប់ ដូច្នេះភារកិច្ចរបស់ប្រធានស្ថានីយ៍អ្នកសង្កេតការណ៍យោធាតែងតែស្ថិតក្នុងស្ថានភាពតានតឹង។ ការងារជាប្រចាំគឺត្រូវចាប់យកព័ត៌មានសន្តិសុខក្នុងតំបន់ រៀបចំផែនការល្បាតទូទៅប្រចាំសប្តាហ៍ ហើយលើកឡើងដំណោះស្រាយដើម្បីធានាសុវត្ថិភាពសម្រាប់សមាជិកសហគមន៍មូលដ្ឋាននៅក្នុងតំបន់។ លើសពីនេះ ប្រធានស្ថានីយ៍ត្រូវធ្វើផែនការឆ្លើយតបដែលអាចបត់បែនបានក្នុងស្ថានភាពគ្រាអាសន្ន ដែលគំរាមកំហែងដល់សុវត្ថិភាពសមាជិកនៃស្ថានីយ៍អ្នកសង្កេតការណ៍យោធា ដោយធានានូវការអនុវត្តបានល្អនៃភារកិច្ចដែលប្រគល់ដោយបេសកកម្ម និងការិយាល័យសម្របសម្រួលអ្នកសង្កេតការណ៍យោធា។

បេសកកម្ម UNISFA មានភូមិភាគចំនួន ៣ (ភូមិភាគខាងជើង ភូមិភាគកណ្តាល និងភូមិភាគខាងត្បូង) ជាមួយនឹងក្រុមល្បាតរួមគ្នាចំនួន ១០ និងក្រុមល្បាតឯករាជ្យមួយរៀងៗខ្លួននៅក្នុងតំបន់ Abyei។ ក្រុមល្បាតរួមទទួលខុសត្រូវក្នុងការចុះល្បាតក្នុងតំបន់ទទួលខុសត្រូវទាំងផ្លូវគោក និងផ្លូវអាកាស ជាមួយនឹងភារកិច្ចសង្កេត តាមដានវត្តមានក្រុមប្រដាប់អាវុធក្នុងតំបន់ ប្រមូលព័ត៌មានសន្តិសុខ ចូលរួមឃោសនាផ្សព្វផ្សាយ លើកកំពស់សមត្ថភាពសហគមន៍ និងសង្កេតតម្រូវការនៃសកម្មភាពជំនួយមនុស្សធម៌ជូនប្រជាជនក្នុងតំបន់។

leftcenterrightdel
លោកស្រីអនុសេនីយ៍ឯក Nguyen Lan Anh បានផ្សព្វផ្សាយច្បាប់ស្តីពីឧក្រិដ្ឋកម្មអនីតិជន និងបង្កើនការប្រុងប្រយ័ត្នប្រឆាំងនឹងការល្បួង និងគំរាមកំហែងក្មេងប្រុសឱ្យចូលរួមក្នុងក្រុមឧទ្ទាមប្រដាប់អាវុធនៅវិទ្យាល័យសិស្សប្រុស Abyei

leftcenterrightdel
ក្រុមល្បាតរួមបេសកកម្ម UNISFA ធ្វើវគ្គល្បាតតាមអាកាសនៅខែមករា ឆ្នាំ ២០២៥

សកម្មភាពនៃការល្បាតរួមគ្នារបស់កម្លាំងរក្សាសន្តិភាពនៅបេសកកម្ម UNISFA មិនត្រឹមតែធានាវត្តមានរបស់អង្គការសហប្រជាជាតិប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការកសាងទំនុកចិត្ត និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងស្ថិរភាពសម្រាប់សហគមន៍មូលដ្ឋានផងដែរ៕

បកប្រែដោយ Duy Hoan