នៅក្នុងជំនួប លោកវរសេនីយ៍ឯក Nguyen Dinh Giang នាយករងវិទ្យាស្ថានកងទ័ពជើងទឹក បានឧទ្ទេសនាមអំពីប្រពៃណីក្នុងរយៈពេលជិត ៧០ ឆ្នាំនៃការកសាង និងអភិវឌ្ឍន៍របស់វិទ្យាស្ថាន ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងស្រាវជ្រាវវិទ្យាសាស្ត្ររបស់កងទ័ព និងប្រភេទទ័ពជើងទឹក ដែលមានកិត្យានុភាពក្នុងប្រព័ន្ធសាលាយោធា និងប្រព័ន្ធអប់រំជាតិ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

តាងនាមថ្នាក់ដឹកនាំវិទ្យាស្ថាន លោកវរសេនីយ៍ឯក Nguyen Dinh Giang បានអបអរសាទរ និងថ្លែងអំណរគុណចំពោះគណៈប្រតិភូដែលចំណាយពេលវេលាមកទស្សនាវិទ្យាស្ថាន។ នៅក្នុងជំនួប ភាគីទាំងពីរបានពិភាក្សាអំពីការងារអប់រំ និងបណ្តុះបណ្តាល សមិទ្ធិផលនានា និងបន្តជំរុញកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល តភ្ជាប់ទំនាក់ទំនងរវាងវិទ្យាស្ថានកងទ័ពជើងទឹកវៀតណាម និងវិទ្យាស្ថានកងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ; ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាល; ផ្លាស់ប្តូរជំនាញ និងស្រាវជ្រាវវិទ្យាសាស្ត្រកងទ័ពជើងទឹក។

leftcenterrightdel
គណៈប្រតិភូថតរូបទុកជាអនុស្សាវរីយ៍ជាមួយសិក្ខាកាមកម្ពុជាដែលកំពុងសិក្សានៅវិទ្យាស្ថានកងទ័ពជើងទឹកវៀតណាម

ថ្លែងនៅក្នុងជំនួប លោកឧត្តមសេនីយ៍ត្រី លាង សុវណ្ណារ៉ា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការ និងជំនួយក្នុងការបណ្តុះបណ្តាលកម្មាភិបាលនៃវិទ្យាស្ថានកងទ័ពជើងទឹកវៀតណាម សម្រាប់កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ។ នាយទាហានកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ ដែលត្រូវបានបណ្តុះបណ្តាលនៅវិទ្យាស្ថានកងទ័ពជើងទឹកវៀតណាម បានពង្រីកសមត្ថភាព និងចំណេះដឹងវិជ្ជាជីវៈរបស់ពួកគេ រួមចំណែកលើកកម្ពស់ប្រពៃណីដ៏ថ្លៃថ្លារវាងប្រទេសជិតខាងទាំងពីរ វៀតណាម-កម្ពុជា។

បន្ទាប់ពីជំនួបធ្វើការ គណៈប្រតិភូបានចុះសួរសុខទុក្ខសិក្ខាកាមកម្ពុជាដែលកំពុងសិក្សានៅវិទ្យាស្ថានកងទ័ពជើងទឹកវៀតណាម៕

បកប្រែដោយ Huyen Trang