បង្កើនកិច្ចសហប្រតិបត្តិការលើច្បាប់យោធា និងការពារជាតិរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី
កប.អនឡាញ - អនុវត្តអនុស្សរណៈយោគយល់គ្នារវាងក្រសួងការពារប្រទេសវៀតណាម និងរុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់យោធា ការពារជាតិ ដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០២២ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៩ ខែសីហា គណៈប្រតិភូមន្ត្រីនៃនាយកដ្ឋាននីតិកម្មក្រសួងការពារជាតិសហព័ន្ធរុស្សីបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម។ នាព្រឹកថ្ងៃទី៦ ខែសីហា នៅទីក្រុងហាណូយ គណៈប្រតិភូបានជួបពិភាក្សាការងារជាមួយនាយកដ្ឋាននីតិកម្ម ក្រសួងការពារប្រទេសវៀតណាម។
នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពការងារនីតិកម្ម ការផ្លាស់ប្តូរច្បាប់ស្តីពីកាតព្វកិច្ចយោធា (បទប្បញ្ញត្តិច្បាប់ធានាឱ្យកងកម្លាំងចូលរួមបំពេញកាតព្វកិច្ចយោធា ធានានូវភាពយុត្តិធម៌ក្នុងការអនុវត្តកាតព្វកិច្ចយោធា វិធានការទប់ស្កាត់ការគេចវេសពីកាតព្វកិច្ចយោធា) និងផ្លាស់ប្តូរច្បាប់ស្តីពីការគ្រប់គ្រង និងការពារវិមានតម្តល់សពអគ្គមគុទ្ទេស និងការងារពាក់ព័ន្ធ។
អំពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ភាគីទាំងពីរបានឯកភាពបន្តស្រាវជ្រាវ និងស្នើថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសទាំងពីររក្សា និងពង្រឹងសកម្មភាពសហប្រតិបត្តិការ ផ្លាស់ប្តូរ និងផ្តល់ព័ត៌មានអំពីស្ថានភាពកសាង អភិវឌ្ឍន៍ និងបំពេញបន្ថែមច្បាប់យោធា ការពារជាតិរបស់ប្រទេសនិមួយៗ បញ្ជូនអ្នកជំនាញទៅបណ្តុះបណ្តាល និងផ្លាស់ប្តូរបទពិសោធន៍៕
បកប្រែដោយ Duy Hoan