ដើម្បីបន្តលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) និងក្រសួងនគរបាល​វៀតណាម នាថ្ងៃទី ៣ សីហា លោក​អនុរដ្ឋមន្ត្រី Tran Quoc To និងគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងនគរបាលវៀតណាមជួបធ្វើការជាមួយលោកស្រី Jacqueline Maguire ជំនួយការនាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) ស្តីពីការបណ្តុះបណ្តាលនៅ FBI Academy ទីក្រុង Quantico រដ្ឋ Virginia សហរដ្ឋអាមេរិក។

leftcenterrightdel
លោកអនុរដ្ឋមន្ត្រី Tran Quoc To និងគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងនគរបាលវៀតណាមជួប​ធ្វើការជាមួយលោកស្រី Jacqueline Maguire នៅ FBI (រូបថត៖ vnanet.vn)

លោកអនុរដ្ឋមន្ត្រី Tran Quoc To បានស្នើថា ភាគីទាំងពីរបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន។ ភាគីទាំងពីរជំរុញការចុះហត្ថលេខាដំបូងនៃកិច្ចព្រមព្រៀងស្តីពីជំនួយផ្លូវច្បាប់ទៅវិញទៅមកក្នុងរឿងព្រហ្មទណ្ឌ កិច្ចព្រមព្រៀងបត្យាប័ន និងកិច្ចព្រមព្រៀងស្តីពីការផ្ទេរមនុស្សដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ។ ក្រសួងនគរបាលរបស់វៀតណាម និង FBI បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ដើម្បីផ្លាស់ប្តូរ និងចែករំលែកព័ត៌មានអំពីបញ្ហាដែលភាគីទាំងពីរមានការយកចិត្តទុកដូចគ្នា។ FBI ស្រាវជ្រាវ គាំទ្រ និងផ្តល់ឧបករណ៍ទំនើប ផ្ទេរបច្ចេកវិទ្យា និងដំណោះស្រាយឯកទេស ដើម្បីបម្រើឱ្យមានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម។

លោកអនុរដ្ឋមន្ត្រី Tran Quoc To សង្ឃឹមថា FBI នឹងបន្តដើរតួនាទីជាដៃគូសកម្មរបស់ក្រសួងនគរបាលវៀតណាម ក្នុងការសម្របសម្រួលរក្សាសន្តិសុខ និងសុវត្ថិភាព ដើម្បីផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកជំរុញទំនាក់ទំនងទ្វេភាគីយ៉ាងស៊ីជម្រៅ និងមានប្រសិទ្ធភាព។

បកប្រែដោយ​ Thanh Cong