ក្នុងឱកាសរំលឹកខួបលើកទី ១០ នៃទិវាប្រពៃណីរបស់​នាយកដ្ឋានរក្សាសន្តិភាពវៀតណាម (ថ្ងៃទី២៧ ឧសភា ឆ្នាំ២០១៤/ថ្ងៃទី២៧ ឧសភា ឆ្នាំ២០២៤) កាសែតកងទ័ពប្រជាជនអនឡាញសូមជូនខ្លឹមសារនៃបទសម្ភាសន៍ជាមួយលោកវរសេនីយ៍ឯក Pham Manh Thang  ប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាម។

អ្នកយកព័ត៌មាន៖ សូមគោរពលោកវរសេនីយ៍ឯក Pham Manh Thang កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៤ ក្រសួងការពារប្រទេសបានបើកដំណើរការមជ្ឈមណ្ឌលរក្សាសន្តិភាពវៀតណាម។ ជិត ៤ ឆ្នាំក្រោយមក មជ្ឈមណ្ឌលនេះត្រូវបានដំឡើងទៅជានាយកដ្ឋានរក្សាសន្តិភាពវៀតណាម។ សូមលោកឲ្យដឹងអំពីអត្ថន័យនៃព្រឹត្តិការណ៍ដ៏សំខាន់នេះ?

លោកវរសេនីយ៍ឯក Pham Manh Thang៖ ការបង្កើតនាយកដ្ឋានរក្សាសន្តិភាពវៀតណាម ដោយឈរលើមូលដ្ឋាននៃមជ្ឈមណ្ឌលរក្សាសន្តិភាពវៀតណាម គឺជានិន្នាការចៀសមិនផុត។ បន្ទាប់ពី ៤ ឆ្នាំនៃការដាក់ពង្រាយកងកម្លាំង យើងមានភាពចាស់ទុំ និងទទួលបានលទ្ធផលជាក់លាក់។ ការចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិបានរួមចំណែកជាក់ស្តែងក្នុងគោលនយោបាយធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយរបស់វៀតណាម ជាពិសេសលើវិស័យការទូតការពារជាតិ។

leftcenterrightdel
លោកវរសេនីយ៍ឯក Pham Manh Thang ប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាម

រយៈពេលជិត ៤ ឆ្នាំនោះក៏បានបង្ហាញពីការយកចិត្ត​ទុក​ដាក់​របស់ថ្នាក់ដឹកនាំបក្ស រដ្ឋ គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេសចំពោះកងកម្លាំងរក្សាសន្តិភាពរបស់វៀតណាម ជំរុញបេសកកម្មនិងការទទួលខុសត្រូវសំខាន់ៗរបស់នាយកដ្ឋានរក្សាសន្តិភាពវៀតណាមជាមួយ​នឹង​តួនាទីជាស្ថាប័នសេនាធិការ ផ្តល់យោបល់ជូនគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស ក្នុងការដាក់ពង្រាយកម្លាំងថ្មីក្នុងនិន្នាការអភិវឌ្ឍថ្មី។ ភាពជាក់ស្តែងក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ នាយកដ្ឋានរក្សាសន្តិភាពវៀតណាមបានបង្ហាញ​តួនាទីពោល​ខាង​លើយ៉ាងល្អ។

ការដំឡើងមជ្ឈមណ្ឌលរក្សាសន្តិភាពវៀតណាមទៅជានាយកដ្ឋានរក្សាសន្តិភាពវៀតណាមគឺជាព្រឹត្តិការណ៍សំខាន់ ដោយ​បង្កើតលក្ខខណ្ឌអំណោយផលក្នុងទិដ្ឋភាពជាច្រើន ជាពិសេសគឺការកសាងមូលដ្ឋានច្បាប់សម្រាប់សកម្មភាពរក្សាសន្តិភាពរបស់កងកម្លាំងប្រដាប់អាវុធ។ យើងបានផ្តល់យោបល់ទៅរដ្ឋសភាឲ្យអនុម័តសេចក្តីសម្រេចចិត្តលេខ 130/2020/QH14 ស្តីពីការចូលរួមក្នុងកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងបទប្បញ្ញត្តិស្តីពីការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពរបស់វៀតណាមនិយាយដោយរួម និងក្រសួងការពារជាតិនិយាយដោយឡែក។

អ្នកយកព័ត៌មាន៖ កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិរបស់វៀតណាមសម្រេចបានសមិទ្ធិផលជាច្រើន ហើយទទួលបានការវាយតម្លៃខ្ពស់ពីមិត្តអន្តរជាតិ ក៏ដូចជាមេបញ្ជាការបេសកកម្ម និងថ្នាក់ដឹកនាំអង្គការសហប្រជាជាតិ។ តើលោកអាចសង្ខេបសមិទ្ធិផលសំខាន់ៗរបស់កងកម្លាំងរក្សាសន្តិភាពវៀតណាមជារួម និងនាយកដ្ឋានរក្សាសន្តិភាពវៀតណាមនិយាយដោយឡែក ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក?

លោកវរសេនីយ៍ឯក Pham Manh Thang៖ ក្នុងរយៈពេល ១០ ឆ្នាំមកនេះ គិតត្រឹមខែឧសភា ឆ្នាំ២០២៤ យើងបានដាក់ពង្រាយយោធិនជាង ៨០០ នាក់ ដើម្បីចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលក្នុងនោះមានយោធិនចំនួន ១១៤ នាក់ត្រូវបានដាក់ពង្រាយតាមលក្ខណៈបុគ្គល។ នោះជាចំនួនគួរឲ្យចាប់អារម្មណ៍។

អត្រាយោធិនស្រីក៏ខ្ពស់ដែរគឺ ១៦.៦% ដែលកត់សំគាល់ដោយអង្គការសហប្រជាជាតិ។ យើងក៏បានអភិវឌ្ឍពីទម្រង់បុគ្គលទៅជាទម្រង់អង្គភាពជាមួយនឹងកងពេទ្យកម្រិតលេខ២ ដែលមានយោធិនចំនួន ៦៣ នាក់ និងកងវិស្វកម្មដែលមានយោ​ធិន​ចំនួន ១៨៤ នាក់។

ក្នុងខែកញ្ញានេះ យើងនឹងបន្តដាក់ពង្រាយក្រុមទី ៦ នៃកងពេទ្យកម្រិតកម្រិត ២ ទៅកាន់ទីក្រុង Bentiu ប្រទេសស៊ូដង់ខាងត្បូង និងក្រុមទី ៣ នៃកងវិស្វកម្មទៅកាន់តំបន់ Abyei។ ដូច្នេះ ក្រោយ ១០ ឆ្នាំ ការចូលរួមរបស់យើងក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិមានប្រសិទ្ធភាពខ្លាំងណាស់។

leftcenterrightdel
ពិធីចេញដំណើររបស់កងវិស្វកម្មលេខ១ និងកងពេទ្យកម្រិត២ លេខ៤ ទៅបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២

អ្នកយកព័ត៌មាន៖ ក្នុងឱកាសរំលឹកខួបលើកទី១០ ឆ្នាំនៃទិវាប្រពៃណីរបស់នាយកដ្ឋានរក្សាសន្តិភាពវៀតណាម សូមលោកចែករំលែកអារម្មណ៍របស់ខ្លួនចំពោះព្រឹត្តិការណ៍នេះទេ?

លោកវរសេនីយ៍ឯក Pham Manh Thang៖ យើងមានមោទនភាពយ៉ាងខ្លាំងដែលទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំបក្ស រដ្ឋ គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស ហើយសម្រេចបានសមិទ្ធិផលជាច្រើនក្នុងរយៈពេល ១០ ឆ្នាំកន្លងមក។ រហូតមកដល់ពេលនេះរូបភាពនៃកងទ័ពមួកខៀវបាន និងកំពុងរីកសាយភាយយ៉ាងខ្លាំង មិនត្រឹមតែលើប្រជាជនក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងចំពោះមិត្តភក្តិអន្តរជាតិ និងប្រជាជនក្នុងស្រុកនៃប្រទេសដែលមានកងកម្លាំងរបស់យើងផងដែរ។

ចំពោះមោទនភាពនោះ យើងយល់ឃើញ​ថា យើងត្រូវបន្តលើកកំពស់ទំនួលខុសត្រូវរបស់ខ្លួននាពេលខាងមុខ ដែល​ធ្វើយ៉ាងណាដើម្បី​រក្សា និងលើកកម្ពស់បន្ថែមទៀតនូវសមិទ្ធិផលដែលយើងសម្រេចបាននាពេលកន្លងមក៕

អ្នកយកព័ត៌មានអរគុណលោក! 

បកប្រែដោយ Duy Hoan