លោកនាយឧត្តមសេនីយ៍ Phan Van Giang ផ្ញើលិខិតអបអរសាទរខួបលើកទី ៦០ នៃទិវាប្រពៃណីនៃនាយកដ្ឋានទាក់ទងបរទេស
កប.អនឡាញ - ក្នុងឱកាសរំលឹកខួបលើកទី ៦០ នៃទិវាប្រពៃណីនៃនាយកដ្ឋានទាក់ទងបរទេសនៃក្រសួងការពារប្រទេស (ថ្ងៃទី ២៨ ឧសភា ឆ្នាំ ១៩៦៤ / ថ្ងៃទី ២៨ ឧសភា ឆ្នាំ ២០២៤) លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស បានផ្ញើលិខិតអបអរសាទរជូនដល់កម្មាភិបាល និងយុទ្ធជន និងពលករទាំងអស់ដែលបាន និងកំពុងបំពេញការងារនៅនាយកដ្ឋានទាក់ទងបរទេស។ ខាងក្រោមនេះជាខ្លឹមសារនៃលិខិតអបអរសាទររបស់លោកនាយឧត្តមសេនីយ៍ Phan Van Giang៖
សមមិត្តជាទីមេត្រី!
ក្នុងឱកាសខួបលើកទី៦០ នៃទិវាប្រពៃណីនៃនាយកដ្ឋានទាក់ទងបរទេសនៃក្រសួងការពារប្រទេស (ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ១៩៦៤ / ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៤) ក្នុងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស ខ្ញុំសូមផ្តាំផ្ញើការសួរសុខទុក្ខ និងជូនពរមហាប្រសើរដល់កម្មាភិបាល យុទ្ធជន បុគ្គលិក យោធិនដែលបាន និងកំពុងបំពេញការងារនៅនាយកដ្ឋានទាក់ទងបរទេសនៃក្រសួងការពារប្រទេស។
    |
 |
លោកនាយឧត្តមសេនីយ៍ Phan Van Giang ផ្ញើលិខិតអបអរសាទរខួបលើកទី ៦០ នៃទិវាប្រពៃណីនៃនាយកដ្ឋានទាក់ទងបរទេស |
ឆ្លងតាត់រយៈពេល ៦០ឆ្នាំ នៃការកសាង ខិតខំនិងរីកចម្រើន និងក្រោមការដឹកនាំរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស និងគណៈកម្មាធិការបក្សអគ្គសេនាធិការដ្ឋាន - ក្រសួងការពារប្រទេស ថ្នាក់ដឹកនាំអគ្គសេនាធិការដ្ឋាន នាយកដ្ឋានទាក់ទងបរទេស និងទទួលបានការយកចិត្តទុកដាក់និងការគាំទ្រពីក្រសួង ស្ថាប័នមជ្ឈិម គណៈកម្មាធិការបក្ស អាជ្ញាធរ ប្រជាជនមូលដ្ឋាននិងអង្គការអន្តរជាតិ ក៏ដូចជាការសម្របសម្រួល និងកិច្ចសហការយ៉ាងជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាពនៃស្ថាប័ន និងអង្គភាពក្នុងនិងក្រៅកងទ័ពនោះ កម្មាភិបាល យុទ្ធជន បុគ្គលិក យោធិននៃនាយកដ្ឋានទាកទងបរទេសបានលើកកម្ពស់ប្រពៃណីដ៏រុងរឿងរបស់កងទ័ពប្រជាជនវៀតណាមវិរភាព សាមគ្គីភាព និងច្នៃប្រឌិត ពុះពារជំនះរាល់ការលំបាក ផ្ដល់ប្រឹក្សាទាន់ពេល លើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង ការដឹកនា និងការរៀបចំសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិ រួមចំណែកអនុវត្តប្រកបដោយជោគជ័យនូវគោលមាគ៌ា និងគោលនយោបាយ ការបរទេសរបស់បក្ស និងរដ្ឋ កសាងកងទ័ព ពង្រឹងការពារជាតិ ការពារមាតុភូមិសង្គមនិយមវៀតណាមនិងលើកកម្ពស់កិត្យានុភាពរបស់វៀតណាមលើឆាកអន្តរជាតិ។
ខ្ញុំសូមលើកសរសើរ និងកោតសរសើរចំពោះសមិទ្ធផល និងការខិតខំប្រឹងប្រែងរបស់នាយកដ្ឋានទាក់ទងបរទេសនៃក្រសួងការបរទេសក្នុងរយៈពេល ៦០ ឆ្នាំកន្លងមកនេះ។ ខ្ញុំសង្ឃឹមថា ក្នុងដំណាក់កាលបដិវត្តន៍ថ្មី សមមិត្តទាំងអស់នឹងបន្តលើកកម្ពស់សមិទ្ធិផលដែលសម្រេចបាន លើកកម្ពស់ប្រពៃណី “ស្មោះត្រង់ យុទ្ធសាស្ត្រ សាមគ្គីភាព ម្ចាស់ការ និងច្នៃប្រឌិត” លើកកំពស់ ការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌និងរចនាបថរបស់លោកប្រធានហូជីមិញ និងការងារចលនាលើកកម្ពស់ប្រពៃណី សមត្ថភាព សក្ដិសមជាកងទ័ពអ៊ំ ហូ" ព្រមទាំងម្ចាស់ការនិងច្នៃប្រឌិតបន្ថែមទៀត ដើម្បីបំពេញល្អនូវរាល់ភារកិច្ចដែលបានប្រគល់ឱ្យ។ កសាងគណកម្មាធិការបក្សភាគស្អាត និងរឹងមាំដែលផ្សារភ្ជាប់នឹងការកសាងអង្គភាពរឹងមាំ និងគ្រប់ជ្រុងជ្រោយ រួមចំណែកជាមួយបក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូលអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់ បក្ស កសាងប្រទេសជាតិឱ្យរីកចម្រើន និងសុភមង្គល។
សូមជូនពរសមមិត្ដទាំងអស់មានសុខភាពល្អ សុភមង្គល៕
បកប្រែដោយ Pham Diep