ថ្លែងមតិក្នុងពិធី លោក Nguyen Minh Vu ឧបការីរដ្ឋមន្ត្រីការបរទេស​វៀត​ណាម បានអះអាងថា វៀតណាមវាយតំលៃខ្ពស់ចំពោះគោលជំហរ និងកិត្យានុភាពរបស់សហភាពអាហ្វ្រិក (AU) ក្នុងជីវភាពនយោបាយ - សន្តិសុខ សេដ្ឋកិច្ច និងសង្គមរបស់ទ្វីប។ លោកអបអរសាទរប្រជាជនអាហ្រ្វិក ក្រោមការណែនាំរបស់ AU សម្រេចបាននូវសមិទ្ធិផលអភិវឌ្ឍន៍ដ៏អស្ចារ្យជាច្រើន ទទួលស្គាល់ដោយអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ បង្ហាញដោយការដែល AU ក្លាយជាសមាជិកអចិន្ត្រៃយ៍របស់បណ្តាប្រទេសមានសេដ្ឋកិច្ចរីកចំរើនចំនួន២០ (G20)។

leftcenterrightdel
លោក Nguyen Minh Vu  ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម និងឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអាហ្វ្រិកប្រចាំនៅវៀតណាម (រូបថត៖ Anh Thu/VOV)

លោកឧបការីរដ្ឋមន្ត្រីការបរទេសវៀតណាមបានសម្តែងនូវទំនុកចិត្តថា  ការដែលបណ្តាប្រទេសអាហ្រ្វិកជំរុញយ៉ាងសកម្មនូវការអនុវត្តកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរី Pan-African (AfCFTA) អាហ្រ្វិកនឹងក្លាយទៅជាមជ្ឈមណ្ឌលនៃការអភិវឌ្ឍន៍យ៉ាងស្វាហាប់ក្នុងពិភពលោកនាពេលខាងមុខ។ វៀតណាមជានិច្ចកាលវាយតម្លៃខ្ពស់ និងមានបំណងចង់ជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយអាហ្វ្រិក ទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី។

រីឯខ្លួនវិញ លោក Jamale Chouaibi ឯកអគ្គរដ្ឋទូតម៉ារ៉ុក ប្រធានក្រុមឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអាហ្រ្វិកប្រចាំនៅទីក្រុងហាណូយ ជឿជាក់ថា ជាមួយនឹងឧត្តមភាព និងបទពិសោធន៍របស់វៀតណាម ព្រមទាំងតម្រូវការ និងគុណសម្បត្តិធម្មជាតិដ៏អស្ចារ្យរបស់ទ្វីបអាហ្រ្វិក ភាគីទាំងពីរមានសក្តានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យសន្តិសុខស្បៀង សុខាភិបាល និងថាមពល ឆ្ពោះទៅរកគោលដៅនៃការកសាងពិភពលោកប្រកបដោយវិបុលភាព និងភាពស្អិតរមួត៕

បកប្រែដោយ​ Thanh Cong