*ក្នុងជំនួបជាមួយលោក Oniki Makoto រដ្ឋលេខាធិការក្រសួងការពារជាតិជប៉ុន លោក Pham Hoai Nam បានអះអាងថា ទំនាក់ទំនងវៀតណាម-ជប៉ុន តែងតែត្រូវបានយកចិត្តទុកដាក់ ជំរុញ និងអភិវឌ្ឍយ៉ាងខ្លាំងក្លា ដោយថ្នាក់ដឹកនាំនៃភាគីទាំងពីរ នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។ 

leftcenterrightdel
លោក Pham Hoai Nam ជួបជាមួយលោក Oniki Makoto

លោក Pham Hoai Nam សង្ឃឹមថា នាពេលខាងមុខ ក្រសួងការពារជាតិជប៉ុន និងរូបលោករដ្ឋលេខាធិការផ្ទាល់នឹងយកចិត្តទុកដាក់ និងបញ្ជាឲ្យស្ថាប័នមានសមត្ថកិច្ច អនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារសហប្រតិបត្តិការដែលបានព្រមព្រៀង រួមទាំងវិស័យឧស្សាហកម្មការពារជាតិ និងពាណិជ្ជកម្មយោធា ដើម្បីរួមចំណែកជម្រុញឲ្យស៊ីជម្រៅនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងក្រសួងការពារជាតិទាំងពីរ។ លោក Pham Hoai Nam សង្ឃឹមថា វៀតណាមនឹងបន្តទទួលបានការគាំទ្រ និងការចូលរួមរបស់ក្រសួងការពារជាតិ កងកម្លាំងស្វ័យការពារ និងធុរកិច្ចការពារជាតិជប៉ុននៅឯពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមលើកទី២ ដែលគ្រោងរៀបចំឡើងនៅខែធ្នូ ឆ្នាំ២០២៤។

លោក Oniki Makoto បានឲ្យដឹងថា លោកនឹងខិតខំប្រឹងប្រែងដើម្បីជម្រុញការអនុវត្តកម្មវិធី  និងខ្លឹមសារសហប្រតិបត្តិការក្នុងស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការតំរង់ទិសសម្រាប់ការជម្រុញកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិនាខែឧសភា ឆ្នាំ២០១៩ ឲ្យស៊ីជម្រៅ ជាក់ស្តែង និងប្រសិទ្ធភាព ហើយទទួលការអញ្ជើញចូលរួមពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមលើកទី២។

leftcenterrightdel
លោក Pham Hoai Nam មានកិច្ចពិភាក្សាជាមួយលោក Fukasawa Masaki

*ក្នុងជំនួបជាមួយលោក Fukasawa Masaki អគ្គនាយកនៃទីភ្នាក់ងារបរិក្ខារបច្ចេកវិទ្យា និងភស្តុភារ (ATLA) នៃក្រសួងការពារជាតិជប៉ុន លោក Pham Hoai Nam បានស្នើឲ្យភាគីទាំងពីរបន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូ ជួយគាំទ្រយ៉ាងសកម្មនូវពិព័រណ៌របស់គ្នាទៅវិញទៅមក ជំរុញកិច្ចសហប្រតិបត្តិការក្នុងការផ្ទេរបច្ចេកវិទ្យា ការបណ្តុះបណ្តាលធនធានមនុស្ស... លោក Fukasawa Masaki បានយល់ព្រមតាមសំណើរបស់លោក Pham Hoai Nam ហើយបញ្ជាក់ថា នឹងបង្កើនបន្ថែមទៀតនូវសកម្មភាពជាក់ស្តែងក្នុងកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិរវាងភាគីទាំងពីរ។ ATLA និងធុរកិច្ចឧស្សាហកម្មការពារជាតិជប៉ុននឹងគាំទ្រនិងចូលរួមក្នុងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមលើកទី២៕

បកប្រែដោយ Thanh Cong