នៅក្នុងជំនួបជាមួយប្រធានសភាជាន់ទាបជប៉ុន ភាគីទាំងពីរបានឯកភាពគ្នាក្នុងការជំរុញការអនុវត្តក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយដែលបានបង្កើតឡើងនាពេលថ្មីៗនេះ។ លោក Le Minh Khai មានបំណងថា សភាជាន់ទាប និងរូបលោក Nukaga Fukushiro ផ្ទាល់បន្តយកចិត្តទុកដាក់ និងជំរុញកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូររវាងសភានៃប្រទេសទាំងពីរ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងការផ្លាស់ប្តូររវាងសមាជិកសភា សមាជិកសភាវ័យក្មេង និងសមាជិកាសភា ជួយគាំទ្រវៀតណាមក្នុងការកសាងសេដ្ឋកិច្ចប្រកបដោយឯករាជ្យ ខ្លួនទីពឹងខ្លួន ចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ជម្រុញនិងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ជំនាន់ថ្មី សម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្ត្រ ទ្រង់ទ្រាយធំនៅក្នុងប្រទេសវៀតណាម។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យសភាជប៉ុនជួយគាំទ្រប្រទេសទាំងពីរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការពលកម្ម ហើយមានគោលនយោបាយជួយឧបត្ថម្ភសហគមន៍ជនជាតិវៀតណាមដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅប្រទេសជប៉ុន។

leftcenterrightdel
លោក Le Minh Khai ជួបសវនាការជាមួយលោក Nukaga Fukushiro (រូបថត៖ vnanet.vn)

*ក្នុងជំនួបជាមួយលោក Saito Ken រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន លោក Le Minh Khai បានស្នើថា ជប៉ុនជួយគាំទ្រធុរកិច្ចវៀតណាមចូលរួមយ៉ាងស៊ីជម្រៅថែមទៀតក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលនៃធុរកិច្ចជប៉ុន ជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍវិស័យ logistics... ស្រាវជ្រាវលើកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ក្នុងវិស័យបន្ទះឈីប និងឧស្សាហកម្មថ្មីនៃការធ្វើបរិវត្តកម្មបៃតង និងការធ្វើបរិវត្តកម្មឌីជីថល។

*នៅក្នុងជំនួបជាមួយសហប្រធានទាំងពីរនៃគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចជប៉ុន-វៀតណាមនៅ KEIDANREN លោក Le Minh Khai បានមានបំណងថាគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចជប៉ុន-វៀតណាម ជម្រុញឲ្យធុរកិច្ចដែលជាសមាជិក KEIDANREN បង្កើនការវិនិយោគនៅវៀតណាមលើវិស័យថ្មីៗ ដូចជាបច្ចេកវិទ្យាខ្ពស់ និងបន្ទះឈីប ជួយវៀតណាមចូលរួមទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលនៃធុរកិច្ចជប៉ុនក្នុងវិស័យផលិតរថយន្ត គ្រឿងអេឡិចត្រូនិច ឧបករណ៍វេជ្ជសាស្ត្រ វាយនភណ្ឌ... ជួយគាំទ្រវៀតណាមក្នុងការបណ្តុះបណ្តាលធនធានមនុស្សមានគុណភាពខ្ពស់ និងធនធានមនុស្សលើវិស័យបន្ទះឈីប ដើម្បីបំពេញតម្រូវការរបស់ប្រទេសទាំងពីរ រៀបចំគណៈប្រតិភូធុរកិច្ចដើម្បីចូលរួមកិច្ចសន្ទនាគោលនយោបាយជាមួយវៀតណាម។

*ក្នុងជំនួបជាមួយលោក Hayashi Nobumitsu អភិបាល JBIC លោក Le Minh Khai បានវាយតំលៃខ្ពស់ចំពោះការរួមចំណែកយ៉ាងសំខាន់របស់ JBIC ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម ហើយស្នើឲ្យ JBIC ផ្តល់ដើមទុនដល់វៀតណាម ដើម្បីអនុវត្តគម្រោងក្នុងក្របខ័ណ្ឌនៃសន្និសីទរដ្ឋមន្ត្រីស្តីពី "សហគមន៍បំភាយឧស្ម័នសូន្យអាស៊ី" (AZEC) ជួយគាំទ្រវិនិយោគិនជប៉ុនក្នុងការវិនិយោគ និងផ្ទេរបច្ចេកវិទ្យាក្នុងវិស័យធ្វើបរិវត្តកម្មថាមពល ការធ្វើបរិវត្តកម្មបៃតង ការធ្វើបរិវត្តកម្មឌីជីថល សេដ្ឋកិច្ចវិលជុំ នវានុវត្តន៍...។

* ក្នុងជំនួបជាមួយលោក Matsuzawa Ken ប្រធានប្រតិបត្តិ FEC លោក Le Minh Khai បានស្នើថា FEC ជំរុញកិច្ចសហប្រតិបត្តិការទាក់ទងនឹងតម្រូវការនៃភាគីទាំងពីរដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាលធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការលើវិស័យពលកម្ម... បន្តយកចិត្តទុកដាក់ដល់ការជំរុញការផ្លាស់ប្តូរវប្បធម៌ ជំនួបប្រាស្រ័យប្រជាជន និងសហការរៀបចំសកម្មភាពផ្លាស់ប្តូរនៅវៀតណាម និងជប៉ុន ហើយយកចិត្តទុកដាក់ និងជួយគាំទ្រសហគមន៍ជនជាតិវៀតណាមដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅប្រទេសជប៉ុន៕

បកប្រែដោយ Thuy Anh