យោងតាមឯកអគ្គរដ្ឋទូត Pham Quang Hieu ឲ្យដឹងថា សន្និសីទអនាគតអាស៊ីត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន Nikkei  (ជប៉ុន) ចាប់តាំងពីឆ្នាំ ១៩៩៥ មក។ ឆ្លងកាត់ការរៀបចំចំនួន ២៨ លើក ដោយឃើញពីការឡើងចុះនៃតំបន់ ពីវិបត្តិហិរញ្ញវត្ថុអាស៊ីក្នុងឆ្នាំ ១៩៩៧។ វិបត្តិសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ ២០០៨ និងជំងឺរាតត្បាត Covid-19។  សន្និសីទអនាគតអាស៊ី បន្តអះអាងនូវតួនាទីជាបណ្តាញសន្ទនាប្រចាំឆ្នាំដ៏សំខាន់ ដើម្បីចែករំលែក និងដោះស្រាយរាល់បញ្ហារួមក្នុងតំបន់និងអន្តរជាតិ និងទាក់ទាញការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើន អ្នកប្រាជ្ញ ប្រព័ន្ធផ្សព្វផ្សាយ និងសាជីវកម្មធំៗនៅអាស៊ី។

leftcenterrightdel
ឯកអគ្គរដ្ឋទូត Pham Quang Hieu (រូបថត៖ vnanet.vn)

លោកឯកអគ្គរដ្ឋទូត Pham Quang Hieu បានសង្កត់ធ្ងន់ថា ការចូលរួមរបស់លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai និងថ្លែងសុន្ទរកថាផ្ទាល់នៅសន្និសីទអនាគតអាស៊ីនឹងបន្តបញ្ជូនសារដ៏ខ្លាំងក្លាអំពីរូបភាពវៀតណាមជាដៃគូដ៏គួរឱ្យទុកចិត្ត សមាជិកសកម្ម និងមានការទទួលខុសត្រូវរបស់អាស៊ានក្នុងតំបន់ និងសហគមន៍អន្តរជាតិ ត្រៀមខ្លួនរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍។ ទន្ទឹមនឹងនោះ ក៏បញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាមក្នុងការធានាបរិយាកាសវិនិយោគ និងធុរកិច្ចអំណោយផលសម្រាប់សហគមន៍ធុរកិច្ច  ហើយបន្តជាគោលដៅសុវត្ថិភាពសម្រាប់អាជីវកម្មនៅលើពិភព​លោក​​។

ដំណើរទស្សនកិច្ចរបស់លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai ទៅចូលរួមសន្និសីទអនាគតអាស៊ី និងបំពេញទស្សនកិច្ចការងារនៅប្រទេសជប៉ុនបានប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរីកចម្រើន។ ជាពិសេសក្រោយឆ្នាំ ២០២៣ វៀតណាមនិងជប៉ុនប្រារព្ធខួប ៥០ នៃការបង្កើតទំនាក់ទំនងការទូត និងលើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី និងពិភពលោក។ ដំណើរទស្សនកិច្ចនឹងបន្តអះអាងនូវការគាំទ្ររបស់វៀតណាមចំពោះគំនិតផ្តួចផ្តើមរបស់ជប៉ុន និងកត់សម្គាល់ថា នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាលវៀតណាមទៅកាន់ប្រទេសជប៉ុន បន្ទាប់ពីប្រទេសទាំងពីរបានបង្កើតក្របខ័ណ្ឌទំនាក់ទំនងថ្មី។

អំពីដំណើរការចូលរួមសន្និសីទអនាគតនៃអាស៊ីរបស់វៀតណាម លោកឯកអគ្គរដ្ឋទូត Pham Quang Hieu ឲ្យដឹងថា វៀត​ណាមចាប់ផ្តើមចូលរួមសន្និសីទអាស៊ីអនាគតលើកទី ១៥ ពីឆ្នាំ ២០០៩ មក ហើយបន្តបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមព្រឹត្តិការណ៍នេះតាំងពីពេលនោះមក។ ការចូលរួមយ៉ាងសកម្ម និងការរួមវិភាគទានជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់​វៀតណាមចំពោះជោគជ័យនៃសន្និសីទក្នុងរយៈពេល ១៥ ឆ្នាំកន្លងមក ដែលត្រូវបានវាយតម្លៃខ្ពស់ដោយគណៈកម្មាធិការរៀបចំ ប្រតិភូទាំងឡាយ និងភាគីជប៉ុន។ ការចូលរួមវេទិកាសំខាន់ៗដូចជាសន្និសីទអនាគតអាស៊ី មិនត្រឹមតែជួយវៀតណាមចាប់យកនិន្នាការថ្មី និងកំណត់ទិសដៅអភិវឌ្ឍន៍ថ្មីប៉ុណ្ណោះទេ ថែមទាំងជាឱកាសចែករំលែកគោលគំនិតនៃការអភិវឌ្ឍន៍ អភិបាលកិច្ច និងរួមចំណែករបស់វៀតណាមក្នុងការដោះស្រាយរាល់បញ្ហារួមក្នុងតំបន់ និងពិភពលោក។

អញ្ជើញចូលរួមសន្និសីទនេះ វៀតណាមចូលរួមវាយតម្លៃ និងសន្និដ្ឋានអំពីស្ថានភាពពិភពលោក និងតំបន់ វិភាគកាលានុវត្តភាព និងបញ្ហាប្រឈមបន្ទាន់; ទន្ទឹមនឹងនោះ រួមជាមួយនឹងប្រទេសដទៃទៀតស្វែងរកដំណោះស្រាយចំពោះការលំបាក និងបញ្ហាប្រឈមរួមគ្នា ពង្រឹងទំនុកចិត្ត ដើម្បីបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អនាគត។ ក្នុងនាមជាសមាជិកដែលមានទំនួលខុសត្រូវរបស់អាស៊ីនិងពិភពលោក វៀតណាមតែងតែចង់រួមដៃជាមួយប្រទេសដទៃទៀតក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សា និងជំរុញសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍ ហើយរួមគ្នាកសាងអាស៊ី ឱ្យកាន់តែល្អប្រសើរឡើង។

ក្នុងបរិបទដែលវៀតណាម និងជប៉ុនទើបតែប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត និងលើកកំពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ លោកឯកអគ្គរដ្ឋទូត Pham Quang Hieu បានសន្និដ្ឋានថា ទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក ដោយមានព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយគឺថ្នាក់ដឹកនាំនៃប្រទេសទាំងពីរលើកកម្ពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីសន្តិភាព និងវិបុលភាពក្នុងតំបន់អាស៊ីនិងពិភពលោក និងសម្រេចបាននូវការអភិវឌ្ឍន៍ដ៏រឹងមាំ និងគ្រប់ជ្រុងជ្រោយជាច្រើន ជាមួយនឹងការជឿទុកចិត្តនយោបាយខ្ពស់ និងលើគ្រប់វិស័យដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការពារជាតិ សន្តិសុខ វប្បធម៌ អប់រំ កសិកម្ម សុខាភិបាល ពលកម្ម ការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន និងកិច្ចសហប្រតិបត្ដិការវាងមូលដ្ឋាននានា។ យោងតាមលោកឯកអគ្គរដ្ឋទូត Pham Quang Hieu បានឲ្យដឹងថា មិនធ្លាប់មានពីមុនមក ការពង្រឹងទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរទទួលបានការឯកភាព​យ៉ាងទូលំទូលាយពីរដ្ឋ រដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ។

យោងតាមឯកអគ្គរដ្ឋទូត Pham Quang Hieu សក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅមានច្រើន  ដោយសារប្រទេសទាំងពីរមានទំនុកចិត្ត និងប្រៀបខ្លាំងដែលអាចបំពេញបន្ថែមគ្នាទៅវិញទៅមកសម្រាប់ការអភិវឌ្ឍ។ នាពេលខាងមុខ វៀតណាមត្រូវផ្តោតលើការអនុវត្តរាល់ការព្រមព្រៀងកម្រិតខ្ពស់ ដោយផ្តោតលើវិស័យដូចខាងក្រោម៖

ទី១ គឺបន្តពង្រឹងទំនាក់ទំនងនយោបាយដែលគួរឲ្យទុកចិត្តតាមរយៈការជំរុញដំណើរទស្សនកិច្ច និងការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់  ជាពិសេសថ្នាក់ខ្ពស់។ ជាពិសេសក្រោយខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងជប៉ុននោះ ប្រទេសទាំងពីរបន្តសម្របសម្រួលជាមួយភាគីជប៉ុនជំរុញទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពលើគ្រប់វិស័យ នាំទំនាក់ទំនងវៀតណាម-ជប៉ុនឈានដល់ដំណាក់កាលថ្មីនៃការអភិវឌ្ឍន៍ និងមានប្រសិទ្ធភាពជាងមុន។

ទីពីរ គឺពង្រឹងការតភ្ជាប់សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ រក្សាជប៉ុនជាដៃគូជួរមុខរបស់វៀតណាមក្នុងការផ្ដល់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ការវិនិយោគ ពាណិជ្ជកម្ម .... ព្រមទាំងមានបំណងចង់ឲ្យជប៉ុនផ្តល់ ODA ជំនាន់ថ្មីដើម្បីជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការធ្វើបរិវត្ដកម្មឌីជីថល ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការថែទាំ​សុខភាព។ ឆ្លៀតឱកាសដែលធុរកិច្ចជប៉ុនចាប់អារម្មណ៍ និងចាត់ទុកវៀតណាមជាគោលដៅគួរឲ្យទាក់ទាញក្នុងដំណើរការផ្លាស់ប្តូរផលិតកម្ម និងធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីជំរុញរលកវិនិយោគរបស់ជប៉ុនចូលវៀតណាម និងផ្តោតលើការទាក់ទាញការវិនិយោគ ការផ្ទេរបច្ចេកវិទ្យា និងជួយគាំទ្រអាជីវកម្មវៀតណាមចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់អាជីវកម្មជប៉ុន។

ទី៣ គឺជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលដូចជា ការធ្វើបរិវត្ដកម្មឌីជីថល សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល ការផ្លាស់ប្តូរបៃតង...

លោកឯកអគ្គរដ្ឋទូត Pham Quang Hieu បានសម្តែងនូវទំនុកចិត្តចំពោះសន្ទុះនៃការអភិវឌ្ឍទំនាក់ទំនងល្អប្រសើរនាបច្ចុប្បន្ននេះ  ជាមួយនឹងសេចក្តីប្រាថ្នា និងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ហើយទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងជប៉ុនកំពុងមានឱកាសអភិវឌ្ឍន៍ថ្មី នាំមកនូវផលប្រយោជន៍ជាក់ស្តែងជាច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅអាស៊ី និងពិភពលោក៕

បកប្រែដោយ Pham Diep