ជាក់ស្តែង យោងតាមលទ្ធផលនៃការរាប់សន្លឹកឆ្នោតដោយមានប្រតិភូចំនួន ៤៧២/៤៧៣ គាំទ្រ(ស្មើនឹង ៩៦,៩២% នៃចំនួនប្រតិភូសរុប) រដ្ឋសភាបានអនុម័តលើសេចក្តីសម្រេចចិត្តជ្រើសតាំងលោកនាយឧត្តមសេនីយ៍ To Lam ឲ្យកាន់តំណែងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមអាណត្តិ ២០២១-២០២៦។

ពិធីសច្ចាប្រណិធាននៅចំពោះមុខរដ្ឋសភាត្រូវបានធ្វើឡើងជាភ្ញាមៗ។

leftcenterrightdel
 
leftcenterrightdel
ពិធីសច្ចាប្រណិធានរបស់លោកប្រធានរដ្ឋ To Lam

នៅចំពោះមុខទង់ជាតិដ៏ពិសិដ្ឋ នៅចំពោះមុខរដ្ឋសភា ជនរួមជាតិ និងម្ចាស់បោះឆ្នោតទូទាំងប្រទេស លោក To Lam ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម  បានស្បថស្មោះត្រង់ដាច់ខាតចំពោះមាតុភូមិ ចំពោះប្រជាជន និងចំពោះរដ្ឋធម្មនុញ្ញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ខិតខំបំពេញល្អភារកិច្ចដែលបក្ស រដ្ឋ និងប្រជាជន បានប្រគល់ទៅឲ្យ។

leftcenterrightdel
ថ្នាក់ដឹកនាំបក្ស និងរដ្ឋ ជូនពរលោកប្រធានរដ្ឋ To Lam

បកប្រែដោយ Pham Diep