ដើម្បីត្រៀមយុទ្ធនាការឆ្នាំ ១៩៧២ កងវរសេនាធំលេខ ១៤៨ របស់យើងចល័តដល់ស្រុក Nong Het ខេត្ត Xiengkhuang ដើម្បីហ្វឹកហ្វឺន ព្រមទាំង ឈប់ឲ្យកងទ័ពសម្រាកបន្តិច។ ពេលនោះគឺជិតដល់បុណ្យចូលឆ្នាំថ្មី ១៩៧២។ យើងឈរជើងនៅតាមភូមិនានានៃស្រុក Nong Het ប៉ុន្តែតាមពិត យើងឈរជើងនៅតាមជ្រោះ និងអូរ។

ដើម្បីស្វែងយល់ពីស្ថានភាពនៅតំបន់ឈរជើង និងតំបន់ជុំវិញ ក្រៅពីកម្លាំងឈ្លបយកការណ៍របស់កងវរសេនាធំ និងកងវរសេនាតូច កងអនុសេនាធំយើងខ្ញុំមានសំណាងទទួលបានយុវនារីម្នាក់ដែលជាអ្នកនារសារនៅថ្នាក់ស្រុកដោយមានឈ្មោះ Sounthone Xayachack។ ប្អូន Sounthone Xayachack បានជួយយើងជាច្រើន ជាពិសេសគឺការក្ដាប់ស្ថានភាព និងរៀបចំកិច្ចការគ្រប់សព្វបែបយ៉ាង រួមទាំងការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមសម្រាប់កងទ័ពផងដែរ។ ពេលនោះ ខ្ញុំជាប្រធានកងអនុសេនាធំលេខ៩ កងវរសេនាតូចលេខ៦ កងវរសេនាធំលេខ១៤៨ កងពលធំលេខ៣១៦។ ជារៀងរាល់ថ្ងៃ Sounthone Xayachack និងខ្ញុំបានពិភាក្សាការងារ ជាពិសេសស្ថានភាពខ្មាំងសត្រូវនិងប្រជាជន។

leftcenterrightdel
គ្រូបង្រៀន និងសិស្សានុសិស្សនៃសាលាមិត្តភាព T78 ប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី Bunpimay

ទោះបីហៅថាជាភូមិ ប៉ុន្តែក៏ជាសមរភូមិដែរ ដូច្នេះនៅពេលនោះ ស្ទើរតែគ្មានមនុស្សរស់នៅ ជួនកាលមានមនុស្សពីរបីនាក់មក សូម្បីតែគ្មានសត្វបក្សី ឬសត្វពាហនៈទេ... ដូច្នេះ Sounthone Xayachack បានប្រាប់ខ្ញុំថា បងឲ្យខ្ញុំទៅរកអ្វីផ្សេងសម្រាប់កងទ័ពអបអរសាទរបុណ្យចូលឆ្នាំថ្មី។ គិតមួយសន្ទុះ ខ្ញុំនិយាយថា ប្អូនទៅមើលថា ក្នុងព្រៃនៅតំបន់នេះ មានបន្លែអ្វីដែលហូបឆ្ងាញ់ ហើយណែនាំកងទ័ពឲ្យរកវា។ បន្ទាប់ពីយល់ព្រមជាមួយ Sounthone Xayachack ខ្ញុំបានសម្រេចចិត្តបញ្ជូនយុទ្ធជនមួយក្រុម និងអនុប្រធាននយោបាយរបស់កងអនុសេនាធំទៅស្វែងរកបន្លែព្រៃ និងស្វែងយល់ពីស្ថានភាពជុំវិញតំបន់ដែលឈរជើង។ បន្ទាប់ពីស្វែងរកបានមួយថ្ងៃ Sounthone Xayachack និងក្រុមយុទ្ធជនមិនត្រឹមតែត្រឡប់មករាយការណ៍ពីស្ថានភាពជុំវិញតំបន់ឈរជើងប៉ុណ្ណោះទេ ថែមទាំងមានស្ពាយកាផាមួយដែលពោរពេញដោយបន្លែព្រៃ និងពន្លកឫស្សីសម្រាប់អង្គភាពទៀតផង។ ថ្ងៃនោះក៏ជាថ្ងៃចុងក្រោយនៃឆ្នាំ១៩៧១។

នេះគឺជារបៀបដែលយើងត្រៀមរៀបចំបុណ្យចូលឆ្នាំថ្មីសម្រាប់កងទ័ព និងទទួលអំណរនិទាឃរដូវឆ្នាំ១៩៧២ នៅខេត្ត Xiengkhuang! គ្មានភ្លើង គ្មានស្រា គ្មានបារី គ្មានតែ គ្រាន់តែមានសូរសំនេងខ្សឹបខ្សៀវប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ អង្គភាពរបស់យើងនៅតែរីករាយនឹងនិទាឃរដូវដ៏កក់ក្តៅ និងពោរពេញទៅដោយមនោសញ្ចេតនាដូចគ្រួសារ។ ការនឹកគ្រួសាររបស់កម្មាភិបាល និងយុទ្ធជនម្នាក់ៗបានធូស្រាល។ យើងទទួលបុណ្យចូលឆ្នាំថ្មីប្រកបដោយ "ជោគជ័យ" ផង និងបំពេញភារកិច្ចល្អផងដែរ។

ជាសំណាងល្អ ប៉ុន្តែក៏ចៃដន្យដែរ នៅដើមឆ្នាំ ២០០៣ ខ្ញុំត្រូវបានថ្នាក់លើចាត់តាំងឲ្យកាន់តំណែងជាប្រធាននាយកដ្ឋានកិច្ចការបរទេស ក្រសួងការពារប្រទេសវៀតណាម ហើយប្អូន Sounthone Xayachack ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំវៀតណាម។ ដោយដឹងព័ត៌មាននោះ ខ្ញុំបានសូមលោក Nguyen Huy Hieu អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសទទួលបន្ទុកកិច្ចការបរទេស) ទៅលេងជាមួយមិត្តចាស់។ ទទួលស្វាគមន៍ខ្ញុំនៅថ្ងៃនោះ គឺលោកស្រីឯកអគ្គរដ្ឋទូត Sounthone Xayachack និងអនុព័ន្ធយោធាឡាវ។ យើងបានជូនដំណឹងគ្នាទៅវិញទៅមកអំពីស្ថានភាពបច្ចុប្បន្ន ហើយរំលឹកឡើងវិញនូវអនុស្សាវរីយ៍នៅសមរភូមិ។ អនុស្សាវរីយ៍ច្រើនណាស់ដែលហាក់ដូចជាគ្មានទីបញ្ចប់។

leftcenterrightdel
គ្រូបង្រៀន និងសិស្សានុសិស្សនៃសាលាមិត្តភាព T78 រៀបចំពិធីបុណ្យចូលឆ្នាំថ្មី Bunpimay

បន្ទាប់មក ដោយសារមានការងារពាក់ព័ន្ធ ខ្ញុំបានរាយការណ៍ដល់លោក Ba Tra (លោកនាយឧត្តមសេនីយ៍ Pham Van Tra រដ្ឋមន្ត្រីក្រសួងការពារប្រទេស) ហើយត្រូវបានអនុញ្ញាតឲ្យជួយជួសជុលស្ថានទូតឡាវប្រចាំនៅវៀតណាម។ ខ្ញុំសប្បាយចិត្តណាស់ដែលអាចធ្វើរឿងតូចតាចដើម្បីតបស្នងសងគុណចំពោះថ្ងៃដែលប្រទេសមិត្តបានរួមសុករួមទុក្ខនៅសមរភូមិជាមួយយើង។

អស់រយៈពេលជាច្រើនទស្សវត្សរ៍ ខ្ញុំបានមានអាយុ ៧០ ឆ្នាំ ហើយអ្នកនារសារ Sounthone Xayachack គឺជាកម្មាភិបាលជាន់ខ្ពស់នៃបក្ស និងរដ្ឋឡាវ។ រឿងតែមួយគត់ដែលមិនផ្លាស់ប្ដូរគឺមនោសញ្ចេតនារវាងប្រជាជាតិទាំងពីរ ប្រទេសទាំងពីរ បក្សទាំងពីរ កងទ័ពទាំងពីរ វៀតណាម-ឡាវ និងរវាងមនុស្សជាក់លាក់ដូចជាយើង៕

បកប្រែដោយ Thuy Anh