ក្នុងជំនួបជាមួយ លោក Saleumxay Kommasith ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសឡាវ រដ្ឋមន្ត្រីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលក្នុងទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវ ក៏ដូចជាទំនាក់ទំនងសហប្រតិបត្តិការប្រកបដោយភាពជឿជាក់ និងប្រសិទ្ធភាពរវាង ក្រសួងការបរទេសទាំងពីរ នាពេលថ្មីៗនេះ។

leftcenterrightdel
លោក Bui Thanh Son រដ្ឋមន្ត្រីការបរទេសវៀតណាម និងលោករដ្ឋមន្ត្រីក្រសួងការបរទេសឡាវ

រដ្ឋមន្ត្រីទាំងពីរបានពិភាក្សាអំពីស្ថានភាព និងទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ព្រមទាំងឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការ រក្សាការផ្លាស់ប្តូរគណៈប្រតិភូនៅកម្រិតខ្ពស់ និងគ្រប់កម្រិតក្នុងទម្រង់អាចបត់បែនបាន សម្របសម្រួលជាមួយក្រសួង ស្ថាប័ន និងមូលដ្ឋាន ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់ និងលទ្ធផលនៃកិច្ចប្រជុំលើកទី៤៦ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ បន្តជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរសម្រាប់ដំណាក់កាល ២០២១-២០២៥។ ភាគីទាំងពីរក៏បានឯកភាពពង្រឹងការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ តំបន់ និងអនុតំបន់ ព្រមទាំងធ្វើការជាមួយរដ្ឋជាសមាជិកដើម្បីរក្សាសាមគ្គីភាព និងពង្រឹងតួនាទីមជ្ឈិមរបស់អាស៊ានក្នុងបញ្ហាតំបន់ និងអន្តរជាតិ។

លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា វៀតណាមគាំទ្រឡាវក្នុងការបំពេញតួនាទីជាប្រធានអាស៊ានឆ្នាំ២០២៤ និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយឡាវ ក្នុងការជំរុញផែនការយុទ្ធសាស្រ្តនៃចក្ខុវិស័យសហគមន៍អាស៊ានដល់ឆ្នាំ ២០៤៥។

នារសៀលថ្ងៃដដែល លោក Bui Thanh Son រដ្ឋមន្ត្រីការបរទេសវៀតណាម ក៏បានជួបពិភាក្សាការងារជាមួយលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ។

leftcenterrightdel
លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម និងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា

នៅក្នុងជំនួបនេះ រដ្ឋមន្ត្រីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនងភាពជាអ្នកជិតខាងល្អ សាមគ្គីភាព និងមិត្តភាព ហើយបានសម្តែងនូវសេចក្តីរីករាយចំពោះការអភិវឌ្ឍដ៏រឹងមាំនៃទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ កិច្ចសហប្រតិបត្តិការនយោបាយ-សន្តិសុខ-ការពារជាតិបន្តអភិវឌ្ឍ ការជឿទុកចិត្ត និងជិតស្និទ្ធ។

ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាព និងទិសដៅ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងក្រសួងការបរទេស នៃប្រទេសទាំងពីរ នាពេលខាងមុខ និងបានឯកភាពសម្របសម្រួលយ៉ាងសកម្មក្នុងការរៀបចំកិច្ចប្រជុំលើកទី២១ នៃគណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកទេស អនុវត្តអនុស្សារណៈនៃការយោគយល់គ្នាប្រកបដោយប្រសិទ្ធភាពរវាងវិទ្យាស្ថានការទូតវៀតណាម និងវិទ្យាស្ថានការទូត និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បន្តពិភាក្សា និងចរចារពីការខ័ណ្ឌសីមាបោះបង្គោលព្រំដែនគោក ១៦% ដែលនៅសល់ និងពិចារណាបើកច្រកព្រំដែនថ្មីរវាងប្រទេសទាំងពីរ។

បកប្រែដោយ Duy Hoan