នាវាលេខ ០១៦ - Quang Trung បញ្ចប់ដំណើរចូលរួមលំហាត់ហ្វឹកហ្វឺន និងដំណើរទស្សនកិច្ចជាមិត្តភាពនៅប្រទេសចិន
កប.អនឡាញ - នាព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា នាវាលេខ ០១៦ - Quang Trung និងក្រុមបេសកកម្មនៃកងទ័ពជើងទឹកប្រជាជនវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក Nguyen Van Ngan នាយសេនាធិការរងនៃតំបន់លេខ ៤ កងទ័ពជើងទឹក បានមកដល់កំពង់ផែ Cam Ranh (ខេត្ត Khanh Hoa) ដោយបញ្ចប់ដំណើរចូលរួមលំហាត់ហ្វឹកហ្វឺន “សន្តិភាពមិត្តភាពឆ្នាំ២០២៣” នៅទីក្រុង Zhan Jiang ខេត្ត Guangdong និងដំណើរទស្សនកិច្ចមិត្ដភាពនៅហុងកុង (ចិន) ពីថ្ងៃទី ៨ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ប្រកបដោយជោគជ័យ។