សិក្ខាសាលានេះធ្វើឡើងតាមទម្រង់ចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីតំណាងបណ្តា​ប្រទេសអាស៊ាន លេខាធិការដ្ឋានអាស៊ាន និងអនុព័ន្ធយោធានៃបណ្តាប្រទេសអាស៊ានប្រចាំនៅវៀតណាម។

leftcenterrightdel
ទិដ្ឋភាពនៃ​កិច្ចប្រជុំ

សិក្ខាសាលានេះមានគោលបំណងជំរុញការសម្រេចបាននូវគំនិតផ្តួចផ្តើមរបស់វៀតណាមលើឯកសារស្តីពីការបោះបង្គោលទង់អាស៊ាននៅជាប់នឹងទង់ជាតិនៃបណ្តាប្រទេសជាសមាជិកអាស៊ានដែលចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលបានអនុម័ត​នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី ១៤ (ADMM) ក្នុងខែធ្នូ ឆ្នាំ២០២០។

leftcenterrightdel
ប្រតិភូ​ទាំង​ឡាយ​ថត​រូប​ជុំ​គ្នា

នៅក្នុងសិក្ខាសាលានេះ តំណាងប្រទេសនានាបានសម្តែងការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់វៀតណាម ហើយបានពិភាក្សា ផ្លាស់ប្តូរ និងរួមមតិជាក់ស្តែងជាច្រើនដើម្បីបំពេញឯកសារ។ ឯកសារបញ្ជាក់យ៉ាងច្បាស់អំពីគោលបំណង និងគោលការណ៍ នៃការបោះបង្គោលទង់អាស៊ាន ក៏ដូចជាការប្រើប្រាស់ទង់។ល។ បន្ទាប់ពីឯកសារណែនាំនេះទទួលបានការយល់ព្រមលើខ្លឹមសារក្នុងចំណោមប្រទេសជាសមាជិកទាំងឡាយ ជំហានបន្ទាប់នឹងត្រូវធ្វើឡើង ដើម្បីអនុវត្តគំនិតផ្តួចផ្តើមរបស់វៀតណាម៕

បកប្រែដោយ Duy Hoan