លោកឧត្តមសេនីយ៍ត្រី Ta Quang Chuyen អគ្គនិពន្ធនាយកនៃទស្សនាវដ្ដីការពារជាតិប្រជាជនទាំងមូល បានវាយតម្លៃថា វគ្គបង្វឹកបង្ហាត់ជំនាញ ធានាបានទាំងផែនការនិងខ្លឹមសារនៃកម្មវិធី ហើយទទួលបានលទ្ធផលល្អ។ វគ្គបង្វឹកបង្ហាត់ជំនាញក្នុងរយៈពេលពីរសប្តាហ៍នេះ គឺជាឱកាសសម្រាប់ភាគីទាំងពីរបង្កើនចំណេះដឹង ចែករំលែកបទពិសោធន៍ ផ្លាស់ប្តូរជំនាញក្នុងការស្រាវជ្រាវ ការសរសេរ បោះពុម្ពផ្សាយ បម្រើបុព្វហេតុកសាងកងទ័ព ពង្រឹងការការពារជាតិ និងការការពារមាតុភូមិនៃប្រទេសនីមួយៗ នៅក្នុងស្ថានភាពថ្មី។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Ta Quang Chuyen ប្រគល់វិញ្ញាបនបត្របញ្ចប់វគ្គបង្វឹកបង្ហាត់ដល់កម្មាភិបាលនៃទស្សនាវដ្តីការពារជាតិនៃកងទ័ពប្រជាជនឡាវ

នេះក៏ជាឱកាសសម្រាប់កម្មាភិបាលនៃទស្សនាវដ្តីការពារជាតិនៃកងទ័ពប្រជាជនឡាវ យល់កាន់តែច្បាស់អំពីទឹកដី មនុស្ស និងវប្បធម៌វៀតណាម តាមរយៈនោះ រួមចំណែកលើកកម្ពស់ការយល់ដឹង ពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជុ្រងជ្រោយរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ។ លោកឧត្តមសេនីយ៍ត្រី Ta Quang Chuyen សង្ឃឹមថា តាមរយៈការបង្វឹកបង្ហាត់នេះកម្មាភិបាលនៃទស្សនាវដ្តីការពារជាតិនៃកងទ័ពប្រជាជនឡាវ នឹងយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីវគ្គបង្វឹកបង្ហាត់ ដើម្បីអនុវត្តក្នុងស្ថានភាពជាក់ស្តែង ចូលរួមជម្រុញឲ្យការឃោសនាផ្សព្វផ្សាយរបស់កងទ័ពប្រជាជនឡាវអភិវឌ្ឍដោយឥតឈប់ឈរ៕

បកប្រែដោយ Thuy Anh