leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phung Si Tan និងលោកឧត្តមសេនីយ៍ត្រី Viengxay Xaysamone

លោកឧត្តមសេនីយ៍ឯក Phung Si Tan បានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការរក្សា និងពង្រឹងទំនាក់ទំនងមិត្តភាពដ៏ធំធេង សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវ ក្នុងគ្រប់កាលៈទេសៈ ហើយតែង​តែ​ធ្វើឱ្យទំនាក់ទំនងល្អនេះកាន់តែល្អប្រសើរជាងមុន។ លោកឧត្តមសេនីយ៍ឯក Phung Si Tan បានវាយតម្លៃថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីត្រូវបានបន្តអភិវឌ្ឍន៍យ៉ាងទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាព ហើយជាសសរស្តម្ភដ៏សំខាន់មួយនៃទំនាក់ទំនងវៀតណាម-ឡាវ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phung Si Tan ប្រគល់​វត្ថុ​អនុស្សាវរីយ៍​ជូន​លោកឧត្តមសេនីយ៍ត្រី Viengxay Xaysamone

លោកឧត្តមសេនីយ៍ត្រី Viengxay Xaysamone បានជម្រាបជូនលោកឧត្តមសេនីយ៍ឯក Phung Si Tan អំពីលទ្ធផលនៃកិច្ចប្រជុំការងាររបស់គណៈប្រតិភូជាមួយកងឯកភាពទ័ពជំនាញវិស្វកម្ម។ តាមនោះ ភាគីទាំងពីរបានផ្លាស់ប្តូរ វាយតម្លៃ និងឯកភាពលើខ្លឹមសារសហប្រតិបត្តិការជាច្រើន ដូចជាការផ្លាស់ប្តូរគណៈប្រតិភូ ការកសាងសមត្ថភាព ការចែករំលែកបទពិសោធន៍ក្នុងការជំនះពុះពារលើផលវិបាកនៃគ្រាប់បែក និងមីនក្រោយសង្គ្រាម។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phung Si Tan លោកឧត្តមសេនីយ៍ត្រី Viengxay Xaysamone និង​ប្រតិភូ​

លោកឧត្តមសេនីយ៍ឯក Phung Si Tan បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ច​ប្រជុំ ហើយ​​គាំទ្រភាគីទាំងពីរបង្កើនការចែករំលែកបទពិសោធន៍ក្នុងការជ្រើសរើស បណ្តុះបណ្តាលកងកម្លាំងវិស្វកម្ម ការជួយ​សង្គ្រោះការបាក់រលំសំណង់ ស្ពាន និងផ្លូវថ្នល់ ... ដោយសង្កត់ធ្ងន់ថា កម្លាំងវិស្វកម្មវៀតណាម ជាកម្លាំងស្នូលក្នុងការស្វែងរក និងដោះស្រាយគ្រាប់បែក និងមីន ជួយ​សង្គ្រោះ​​ជនរងគ្រោះ និងអប់រំប្រជាជនឱ្យជៀសផុតពីគ្រោះថ្នាក់ដោយសារគ្រាប់បែក និងមីន លោកឧត្តមសេនីយ៍ឯក Phung Si Tan បានស្នើឱ្យភាគីទាំង​ពីរ​ស្រាវជ្រាវទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍ក្នុងការជម្នះផលវិបាកនៃគ្រាប់បែក និងគ្រាប់មីន ក្រោយពីសង្គ្រាម៕

បកប្រែដោយ Duy Hoan