អញ្ជើញចូលរួមមាន លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនិស្តវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោកឧត្តមសេនីយ៍ទោ Vongkham Phommakone សមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ និងលោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងថ្នាក់ដឹកនាំខេត្ត Kon Tum។

leftcenterrightdel
ប្រតិភូចូលរួមកិច្ចប្រជុំ

នៅក្នុងកិច្ចប្រជុំនេះ បន្ទាប់ពីស្តាប់របាយការណ៍ពីតំណាងស្ថាប័ន និងអង្គភាពពាក់ព័ន្ធ គណៈប្រតិភូទាំងឡាយបានពិភាក្សា និងឯកភាពលើផែនការ និងខ្លឹមសារនៃការរៀបចំកម្មវិធីផ្លាស់ប្តូរមិត្តភាពការពារជាតិព្រំដែនវៀតណាម-ឡាវ-កម្ពុជា ថ្នាក់រដ្ឋមន្ត្រីការពារជាតិលើកទី ១ នៅចុងឆ្នាំ២០២៣ នៅតំបន់ព្រំដែនរួមរវាងខេត្តទាំង ៣ គឺខេត្ត Kon Tum (វៀតណាម) ខេត្ត Attapeu (ឡាវ) និងខេត្តរតនគិរី (កម្ពុជា) ។ នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការពង្រឹងចំណងសាមគ្គីភាព និងមិត្តភាព ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែងរវាងអាជ្ញាធរ និងប្រជាជន ក៏ដូចជាកងកម្លាំងការពារព្រំដែននៃប្រទេសជិតខាងទាំងបី ក្នុងការកសាងព្រំដែនសន្តិភាព និងមិត្តភាព។

ក៏ក្នុងថ្ងៃទី ១៨ ខែឧសភា ដដែល ការពិនិត្យទីតាំងដែលប្រព្រឹត្តទៅកម្មវិធីផ្លាស់ប្តូរត្រូវបានធ្វើឡើង។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឲ្យស្ថាប័ន និងអង្គភាពកងទ័ពសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរខេត្ត Kon Tum ដើម្បីបញ្ចប់ការត្រៀមរៀបចំ ធានាឲ្យកម្មវិធីផ្លាស់ប្តូរបញ្ចប់ប្រកបដោយជោគជ័យ៕

បកប្រែដោយ Thuy Anh