អ្នកយកព័ត៌មាន៖ តើអ្វីៗជាលទ្ធផលលេចធ្លោនៃដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន បាទលោកអនុរដ្ឋមន្ត្រី?

លោក Nguyen Minh Vu៖ ដំណើរទស្សនកិច្ចនេះគឺជាព្រឹត្តិការណ៍នយោបាយ-ការបរទេសសំខាន់បំផុតចំពោះទំនាក់ទំនងទ្វេភាគីវៀតណាម-ចិនក្នុងឆ្នាំនេះ ហើយមានសារៈសំខាន់ពិសេស ខណៈដែលប្រព្រឹត្តទៅក្នុងអំឡុងឆ្នាំផ្លាស់ប្តូរមនុសាស្រ្ត​ និងរំលឹកខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១៩៥០-២០២៥)។

អាចនិយាយបានថា ភាគីទាំងពីរបានសហការរៀបចំកម្មវិធីនៃដំណើរទស្សនកិច្ចប្រកបដោយប្រសិទ្ធភាព ដោយមានកិច្ចពិភាក្សា ជំនួបជាន់ខ្ពស់ ការផ្លាស់ប្តូរជាយុទ្ធសាស្ត្រ និងជំនួបរវាងលោក To Lam អគ្គលេខាបក្ស និងថ្នាក់ដឹកនាំសំខាន់ៗរបស់វៀតណាម ជាមួយលោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់លោក Xi Jinping អគ្គលេខាបក្ស ប្រធានរដ្ឋចិន និងគណៈប្រតិភូជាន់ខ្ពស់នៃបក្ស និងរដ្ឋចិន បានបញ្ចប់ដោយជោគជ័យ។ ថ្នាក់ដឹកនាំនៃភាគីទាំងពីរបានអះអាងថា ដំណើរទស្សនកិច្ចនេះបានក្លាយជាព្រឹតិ្តការណ៍សំខាន់ថ្មីក្នុងទំនាក់ទំនងជិតខាង មិត្តភាព ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិនដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ។ លទ្ធផលលេចធ្លោនៃដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រលើកនេះត្រូវបានបង្ហាញយ៉ាងច្បាស់ ដូចខាងក្រោម៖

ទីមួយ រក្សាការផ្លាស់ប្តូរយុទ្ធសាស្ត្ររវាងភាគីទាំងពីរនៅកម្រិតខ្ពស់បំផុត បន្ទាប់ពីវៀតណាមបញ្ចប់ការចាត់តាំងគណៈកម្មការដឹកនាំជាន់ខ្ពស់របស់ស្ថាប័នបក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភា ហើយពង្រឹងបន្ថែមទៀតនូវទំនុកចិត្តនយោបាយ តម្រង់ទិសសម្រាប់ការអភិវឌ្ឍប្រកបដោយស្ថិរភាពនូវទំនាក់ទំនងទ្វេភាគីក្នុងបរិបទនៃការវិវឌ្ឍយ៉ាងស្មុគស្មាញក្នុងតំបន់និងអន្តរជាតិ។

ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរបានបញ្ជាក់ពីការយកចិត្តទុកដាក់របស់បក្សនិមួយៗ និងរដ្ឋនិមួយៗ ចំពោះទំនាក់ទំនងទ្វេភាគី ក៏ដូចជាតួនាទីពិសេសនៃទំនាក់ទំនងទ្វេភាគីក្នុងគោលនយោបាយការបរទេសរួមរបស់ប្រទេសនិមួយៗ។ វៀតណាមចាត់ទុកការអភិវឌ្ឍទំនាក់ទំនងជាមួយចិន ជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម ការធ្វើពិពិធកម្មនូវទំនាក់ទំនងបរទេស ម្ចាស់ការ និងធ្វើសមាហរណកម្មទំនាក់ទំនងបរទេស។ ប្រទេសចិនបញ្ជាក់ពីការប្រកាន់ខ្ជាប់នូវគោលនយោបាយមិត្តភាព ហើយតែងតែចាត់ទុកវៀតណាមជាទិសដៅអាទិភាពក្នុងគោលនយោបាយការបរទេសសម្រាប់ប្រទេសជិតខាងរបស់ចិន។

ភាគីទាំងពីរបានឯកភាពលើកកំពស់តួនាទីនៃការទូតបក្ស និងការទូតរដ្ឋ រួមទាំងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរ រដ្ឋសភាទាំងពីរ រណសិរ្សមាតុភូមិទាំងពីរ ហើយពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ។

ទីពីរ ភាគីទាំងពីរបានឯកភាពលើទិសដៅ វិធានការ និងខ្លឹមសារសំខាន់ៗ ដើម្បីជំរុញវិស័យសហប្រតិបត្តិការសំខាន់ៗនាពេលខាងមុខ។

ជាពិសេស ភាគីទាំងពីរបានបញ្ជាក់ពីការយកចិត្តទុកដាក់ និងមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការសំខាន់ៗដែលមានគុណភាព មានប្រសិទ្ធភាព និងជាក់ស្តែងបន្ថែមទៀត ហើយជំរុញការបង្កើត "ចំណុចភ្លឺថ្មី" នៃកិច្ចសហប្រតិបត្តិការលើវិស័យដែលវៀតណាមមានតម្រូវការ ហើយចិនមានប្រៀបខ្លាំង។

ទីបី ភាគីទាំងពីរក៏បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន ៤៥ លើវិស័យជាច្រើន បង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ សមស្របនឹងគោលជំហរថ្មី ខ្លឹមសារ និងកម្រិតថ្មីនៃទំនាក់ទំនងទ្វេភាគី។ ឯកសារសហប្រតិបត្តិការចំនួន ៤៥ គឺបង្ហាញពីកិច្ចសហប្រតិបត្តិការដ៏រស់រវើក ជាក់ស្តែង និងសម្បូរបែបជាមួយនឹងផលប្រយោជន៍កាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរនាពេលបច្ចុប្បន្ននេះ។

leftcenterrightdel
លោក Nguyen Minh Vu អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម

អ្នកយកព័ត៌មាន៖ សូមលោកប្រាប់អំពីទិសដៅអនុវត្តលទ្ធផលដែលសម្រេចបានបន្ទាប់ពីដំណើរទស្សនកិច្ចនេះ ដើម្បីជម្រុញឲ្យទំនាក់ទំនងវៀតណាម-ចិនអភិវឌ្ឍបន្ថែមទៀតតាមទិសដៅ “៦ ជាង” ដូចការលើកឡើងដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ?

លោក Nguyen Minh Vu៖ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវលទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចនេះ ខ្ញុំចាត់ទុកថា នាពេលខាងមុខ ភាគីទាំងពីរគប្បីអនុវត្តយ៉ាងជិតស្និទ្ធនូវស្មារតីនៃសេចក្តីថ្លែងការណ៍រួម និងទស្សនៈរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរ ហើយចាត់ទុកឆ្នាំផ្លាស់ប្តូរមនុស្សធម៌ និងខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - ចិនជាឱកាសល្អសម្រាប់ជម្រុញឲ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជម្រុញការកសាងសហគមន៍ចែករំលែកសហគមន៍អនាគតវៀតណាម - ចិនដែលមានអត្ថន័យជាយុទ្ធសាស្ត្រ ជំរុញកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ទៅវិញទៅមកដោយមានគុណភាពខ្ពស់ជាង នាំមកនូវផលប្រយោជន៍ជាក់ស្តែងបន្ថែមទៀតដល់ប្រជាជននៃប្រទេសទាំងពីរ ផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗដូចខាងក្រោម៖

ទីមួយ រក្សាការផ្លាស់ប្តូរគណៈប្រតិភូ ជំនួបជាន់ខ្ពស់និងគ្រប់លំដាប់ថ្នាក់ ដើម្បីបន្តសហការលើកកំពស់ទំនុកចិត្តជាយុទ្ធសាស្ត្រឡើងកម្រិតខ្ពស់ជាង។

ទីពីរ លើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ សំដៅអនុវត្តសេចក្តីថ្លែងការណ៍រួម និងកិច្ចព្រមព្រៀងនានាដែលសម្រេចបានក្នុងអំឡុងដំណើរទស្សនកិច្ច។

ទី៣ បង្កើនជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន និងពង្រឹងមូលដ្ឋានសង្គមដ៏រឹងមាំសម្រាប់កសាងសហគមន៍ចែករំលែកអនាគតរួមវៀតណាម-ចិន។

ទី៤ រក្សាកិច្ចសហប្រតិបត្តិការ និងការជួយគាំទ្រគ្នាទៅវិញទៅមកក្នុងយន្តការ និងវេទិកាពហុភាគី ដែលប្រទេសទាំងពីរជាសមាជិក។

ទី៥ សហការគ្រប់គ្រងព្រំដែនគោក គ្រប់គ្រងនិងដោះស្រាយល្អនូវការខ្វែងគំនិតគ្នា រួមគ្នារក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រ។

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពថា ការទទួលមរតកនូវមូលដ្ឋានគ្រឹះនៃទំនាក់ទំនងក្នុងរយៈពេល ៧៥ ឆ្នាំ ការអនុវត្តទស្សនៈរួម និងលទ្ធផលនៃដំណើរទស្សនកិច្ចនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែជាក់ស្តែង មានប្រសិទ្ធភាព និងចីរភាព ហើយជម្រុញឲ្យទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងសហគមចែករំលែកអនាគតរួមវៀតណាម-ចិន បន្តអភិវឌ្ឍកាន់តែស៊ីជម្រៅ នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ ចូលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។

អ្នកយកព័ត៌មាន៖ សូមអរគុណលោកអនុរដ្ឋមន្ត្រី!

បកប្រែដោយ Thuy Anh