ក្នុងជីវិតរបស់លោក ដោយសារមើលឃើញពីទុក្ខវេទនាដ៏សោកសៅរបស់ប្រទេសជាតិខណៈពេលដែលប្រទេសជាតិធ្លាក់ទៅក្នុងភាពវេទនា និងរងការបង្ខំឱ្យធ្វើជាទាសករនោះ យុវជន Nguyen Tat Thanh - អគ្គមគ្គុទ្ទេសក៍ Nguyen Ai Quoc ពេលនោះបានលះបង់គ្រប់យ៉ាងក្នុងដំណើរការស្វែងរកមាគ៌ាសង្គ្រោះជាតិ និងសង្គ្រោះប្រជាជនឱ្យរួចផុតពីទុកលំបាក។ លោកបានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះលទ្ធិម៉ាក្ស-លេនីន ដោយបានរកឃើញបាននូវគោលលទ្ធិវិទ្យាសាស្ត្រ និងមាគ៌ាបដិវត្តន៍ឆ្ពោះទៅរកឯករាជ្យជាតិ និងសុភមង្គលសម្រាប់ប្រជាជន។ ចាប់តាំងពីពេលនោះមក ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ដែលត្រូវបានបង្កើតឡើង និងបណ្តុះបណ្តាល លត់ដំដោយលោកប្រធាន ហូជីមិញ បដិវត្តន៍វៀតណាមបានជម្នះភាពលំបាក និងឆ្លងកាត់គ្រោះថ្នាក់យ៉ាងសន្ធឹកសន្ធាប់រាប់មិនអស់ ដឹកនាំបដិវត្តន៍ឱ្យសម្រេចបានជ័យជម្នះធំៗជាច្រើន។

leftcenterrightdel
លោកប្រធាន ហូជីមិញ

ជាមួយនឹងទស្សនវិស័យនយោបាយដ៏ឈ្លាសវៃ ចាប់យកឱកាស កាលានុវត្តភាព និងទស្សន៍ទាយបាននូវវឌ្ឍនភាពនៃបដិវត្តន៍ លោកបានដឹកនាំបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលសម្រេចបានជ័យជំនះដ៏ត្រចះត្រចង់ក្នុងការបះបោរជាទូទៅដើម្បីដណ្តើមអំណាចសម្រាប់ប្រជាជន បង្កើតរដ្ឋរបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន។ លោកគឺជាព្រលឹងនៃការតស៊ូរយៈពេល ៩ ឆ្នាំរបស់ប្រជាជនវៀតណាម និងការតស៊ូរំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេស។

ដោយសម្រេចបាននូវសេចក្តីប្រាថ្នារបស់លោក ពោលគឺ "វៀតណាមឯករាជ្យ សេរី សុភមង្គល ប្រជាធិបតេយ្យ វិបុលភាព និងខ្លាំងក្លា" បក្សរបស់យើងបានផ្តួចផ្តើម និងដឹកនាំបុព្វហេតុផ្លាស់ថ្មី សម្រេចបានសមិទ្ធផលដ៏អស្ចារ្យជាប្រវត្តិសាស្ត្រ។ វៀតណាមសម្រេចបានគោលដៅសហសវត្ស ១០ ឆ្នាំមុនកាលកំណត់ នៃការលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ។ ជាពិសេសដើម្បីសម្រេចបាននូវបំណងប្រាថ្នារបស់លោកអំពីប្រទេសសម្បូរទៅដោយទ្រព្យសម្បត្តិ និងជាប្រទេសខ្លាំងក្លា "ស្មើមុខស្មើមាត់ជាមួយមហាអំណាចនៃទ្វីបទាំងប្រាំ" ប្រព័ន្ធនយោបាយទាំងមូលកំពុងត្រូវតែខិតខំ និងតាំងចិត្តដើម្បីអនុវត្តប្រកបដោយជោគជ័យនូវការរៀបចំ ធ្វើកំណែទម្រង់ស្ថាប័ន ក្បាលម៉ាស៊ីនឱ្យល្អឥតខ្ចោះ។ ទន្ទឹមនោះ ធ្វើការងាររៀបចំមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅមហាសន្និបាតបក្សលើកទី១៤ និងខិតខំសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ពោលគឺសម្រេចឱ្យបានកំណើន ៨% ឬច្រើនជាងនេះក្នុងឆ្នាំ ២០២៥ និងកំណើនពីរខ្ទង់បន្តបន្ទាប់ក្នុងកំឡុងឆ្នាំ ២០២៦-២០៣០។

រាល់ជ័យជំនះ និងរាល់ជំហានឆ្ពោះទៅមុខនៃបដិវត្តន៍វៀតណាម គឺត្រូវបានផ្សារភ្ជាប់ជាមួយនឹងគុណបំណាច់ដ៏ធំធេងរបស់លោកប្រធានហូជីមិញ ជាទីគោរពដ៏ខ្ពង់ខ្ពស់នៃបក្ស និងប្រជាជនវៀតណាម ជាវីរបុរស ឥស្សរជនវប្បធម៌ឆ្នើមរបស់វៀតណាម ជាយុទ្ធជនបដិវត្តន៍ឆ្នើមនៃចលនាកុម្មុយនិស្តអន្តរជាតិ។

កងទ័ពប្រជាជនវៀតណាមត្រូវបានបង្កើតឡើង និងបណ្តុះបណ្តាល លត់ដំ ដោយបក្ស និងអ៊ំហូជាទីគោរពស្រលាញ់ ហើយរហូតក្នុងរយៈពេល ៨០ ឆ្នាំកន្លងមកនេះ បានរីកចម្រើនជាបន្តបន្ទាប់ និងមានភាពចាស់ទុំ ស័ក្តិសមជាកងទ័ពស្មោះត្រង់ចំពោះបក្ស និងចំពោះប្រជាជន។ ដោយសារសិក្សា និងអនុវត្តតាមសតិអារម្មណ៍ សីលធម៌ និងរចនាបទរបស់អ៊ំហូជីមិញ កងទ័ពទទួលបានលទ្ធផលលេចធ្លោជាច្រើន បង្កើតបានការផ្លាស់ប្តូរដ៏រឹងមាំ និងស៊ីសង្វាក់គ្នាលើគ្រប់វិស័យនៃការងារ រួមចំណែកយ៉ាងសំខាន់ក្នុងការកសាងកងទ័ពប្រជាជនបដិវត្តន៍ វិន័យ វរភាព ចំណាន និងទំនើប។

លោកប្រធានហូជីមិញ ស្ថិតក្នុងក្រអៅបេះដូងរបស់ប្រជាជនវៀតណាមគ្រប់រូបជានិច្ចកាល។ ក្នុងឱកាសខួបលើកទី ១៣៥ នៃថ្ងៃកំណើតរបស់អ៊ំហូ បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពរបស់យើងទាំងមូលបានប្តេជ្ញាចិត្តស្មោះត្រង់ និងបន្តបុព្វហេតុបដិវត្តន៍ដ៏អស្ចារ្យដែលបក្ស និងអ៊ំហូបានជ្រើសរើស ការពារឯករាជ្យ អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដីនៃមាតុភូមិ តាំងចិត្តយ៉ាងមោះមុតលើកតម្កើងស្មារតីស្នេហាជាតិយ៉ាងខ្លាំងក្លា ស្មារតី “ម្ចាស់ការ ជឿជាក់លើខ្លួនឯង ស្វ័យភាព ខ្លួនទីពឹងខ្លួន ពង្រឹងមោទនភាពជាតិ” កម្លាំងនៃផែនសាមគ្គីភាពជាតិដ៏រឹងមាំ ដើម្បីឈានចូលយុគសម័យថ្មី ដែលជាយុគសម័យនៃការអភិវឌ្ឍ រីកចម្រើនយ៉ាងខ្លាំងក្លា៕

បកប្រែដោយ Minh Trung