អ្នកសារព័ត៌មាន៖ សូមលោកអនុរដ្ឋមន្ត្រីឲ្យដឹងពីគោលបំណង អត្ថន័យ និងសារៈសំខាន់នៃដំណើរទស្សនកិច្ចលើកនេះរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រី?

លោក Pham Thanh Binh៖ នេះជាលើកទីមួយហើយដែលកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការ GMS, ACMECS និង CLMV ត្រូវបានប្រារព្ធឡើងដោយផ្ទាល់បន្ទាប់ពីរយៈពេល ៦ ឆ្នាំ។ ដូច្នេះ នេះជាឱកាសសម្រាប់ថ្នាក់ដឹកនាំពិភាក្សាអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការ ជួយយន្តការឈានចូលយុគសម័យថ្មីនៃការអភិវឌ្ឍយ៉ាងរឹងមាំ។ ដំណើរទស្សនកិច្ចរបស់លោក Pham Minh Chinh នៅប្រទេសចិនលើកនេះ ត្រូវបានគេរំពឹងថានឹងបញ្ជូនសារដ៏មានអត្ថន័យជាច្រើនដល់មហាអនុតំបន់ តំបន់ និងសហគមន៍អន្តរជាតិ៖

ទីមួយ ធ្វើឲ្យប្រសើរឡើងនូវខ្លឹមសារនៃកិច្ចសហប្រតិបត្តិការក្នុងមហាអនុតំបន់។ នៅក្នុងបរិបទនៃការផ្លាស់ប្តូរដ៏ជ្រាលជ្រៅ និងទូលំទូលាយដែលមិនធ្លាប់មានពីមុនមករបស់សេដ្ឋកិច្ចពិភពលោក និន្នាការនៃការធ្វើបរិវត្តកម្មបៃតង ការធ្វើបរិវត្តកម្មឌីជីថល ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងបរិយាប័ន្នបានក្លាយជាបន្ទាន់ជាងពេលណាៗទាំងអស់។ មហាអនុតំបន់មេគង្គគប្បីមានជំហាន "របកគំហើញ" ដើម្បីបំពេញតម្រូវការអភិវឌ្ឍថ្មី។ នៅក្នុងកិច្ចប្រជុំទាំងនេះ លោក Pham Minh Chinh និងថ្នាក់ដឹកនាំនឹងផ្តោតលើការពិភាក្សាអំពីបញ្ហាថ្មីៗ ជាពិសេសគឺនវានុវត្តន៍។ វិស័យថ្មីនៃកិច្ចសហប្រតិបត្តិការគឺជាកម្លាំងចលករដែលបញ្ជាក់ថា យន្តការ GMS, ACMECS និង CLMV មិនត្រឹមតែជាយន្តការស្នូលប្រពៃណីក្នុងកិច្ចសហប្រតិបត្តិការមហាអនុតំបន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាយន្តការដើរឈានមុខក្នុងការលើកកម្ពស់មហាអនុតំបន់មេគង្គឡើងដល់កម្រិតកម្ពស់ថ្មីមួយក្នុងខ្សែសង្វាក់តម្លៃក្នុងតំបន់ និងអន្តរជាតិ។

leftcenterrightdel
លោក Pham Thanh Binh អនុរដ្ឋមន្ត្រីក្រសួងការបរទេស (រូបថត៖ ក្រសួងការបរទេសវៀតណាម)

ទី២ បង្កើនទំនុកចិត្តផ្នែកនយោបាយរវាងបណ្ដាប្រទេសសមាជិក។ ព្រឹត្តិការណ៍ទាំងនេះមានការចូលរួមពីប្រទេសទាំងអស់តាមដងទន្លេមេគង្គ ដែលជាប្រទេសជិតខាងជិតស្និទ្ធ និងមានទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយវៀតណាម។ លោកនាយករដ្ឋមន្ត្រីនឹងមានជំនួបជាមួយតំណាងរដ្ឋាភិបាល មូលដ្ឋាន ធុរកិច្ច និងប្រជាជនមកពីបណ្ដាប្រទេស ជាពិសេសជាមួយម្ចាស់ផ្ទះចិន។ នេះជាឱកាសសំខាន់ដើម្បីវៀតណាមបង្ហាញគោលបំណងសហប្រតិបត្តិការក្នុងស្មារតីបើកចំហ បង្កើនការយល់ដឹងគ្នាទៅវិញទៅមក និងរួមចំណែកជម្រុញឲ្យទំនាក់ទំនងអ្នកជិតខាងមិត្តភាពរវាងវៀតណាមនិងបណ្ដាប្រទេសជាសមាជិក ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។

ដំណើរទស្សនកិច្ចក៏មានគោលបំណងរក្សានូវសន្ទុះអភិវឌ្ឍន៍ដ៏ល្អនៃទំនាក់ទំនងវៀតណាម-ចិន បន្តអនុវត្តទស្សនៈរួមជាន់ខ្ពស់ដែលភាគីទាំងពីរសម្រេចបានក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនរបស់លោក To Lam អគ្គលេខាបក្ស (ខែឧសភា ឆ្នាំ២០១៨) រក្សាការផ្លាស់ប្តូរ និងជំនួបជាន់ខ្ពស់ បង្កើនទំនុកចិត្តនយោបាយ ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរ ជំរុញការអភិវឌ្ឍទំនាក់ទំនងវៀតណាម-ចិន នៅថ្នាក់កកំពូល និងមូលដ្ឋាន។

ទី៣ លើកកម្ពស់តួនាទី និងកិត្យានុភាពរបស់វៀតណាមក្នុងឆាកអន្តរជាតិ។ ការចូលរួមរបស់លោក Pham Minh Chinh នៅក្នុងព្រឹត្តិការណ៍ទាំងនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់វៀតណាមចំពោះយន្តការ GMS, ACMECS និង CLMV និយាយដោយឡែក និងកិច្ចសហប្រតិបត្តិការក្នុងមហាអនុតំបន់មេគង្គនិយាយរួម។ លោកនាយករដ្ឋមន្ត្រីនឹងបញ្ជូនសារដែលវៀតណាមតែងតែយកចិត្តទុកដាក់ និងរួមចំណែកជំរុញយន្តការ GMS, ACMECS, CLMV ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងមហាអនុតំបន់មេគង្គទាំងមូល ដើម្បីបង្កើតរបកគំហើញក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។ តាមរយៈនោះ បញ្ជាក់ពីគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម ការធ្វើពិពិធកម្ម និងពហុភាគី ជាមិត្ត ជាដៃគូដែលគួរឲ្យជឿទុកចិត្ត និងជាសមាជិកសកម្ម មានការទទួលខុសត្រូវនៃសហគមន៍អន្តរជាតិរបស់វៀតណាម។

អ្នកសារព័ត៌មាន៖ សូមលោកអនុរដ្ឋមន្ត្រីចែករំលែកអំពីខ្លឹមសារសំខាន់នៃសកម្មភាពរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ក្នុងដំណើរទស្សនកិច្ចនេះ?

លោក Pham Thanh Binh៖ សកម្មភាពរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅក្នុងរយៈពេល ៤ ថ្ងៃ ក្នុងស្មារតីប្រសិទ្ធភាព គ្រប់ជ្រុងជ្រោយ និងជាក់ស្ដែង។ ដូច្នេះហើយ កម្មវិធីធ្វើការរបស់លោកនាយករដ្ឋមន្ត្រីនឹងមានភាពសម្បូរបែប និងជាក់ស្ដែង ដែលត្រូវបានបង្ហាញក្នុងវិស័យដូចខាងក្រោម៖

ទីមួយ តាមគម្រោង លោកនាយករដ្ឋមន្ត្រីនឹងចូលរួម និងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំពហុភាគីចំនួន៣ រួមមានកិច្ចប្រជុំកំពូល GMS លើកទី៨ កិច្ចប្រជុំកំពូល ACMECS លើកទី១០ និងកិច្ចប្រជុំកំពូល CLMV លើកទី១១ ជួបទ្វេភាគីជាមួយដៃគូសំខាន់ៗមួយចំនួន ចូលរួមសកម្មភាពផ្សព្វផ្សាយទេសចរណ៍វៀតណាម និងជួបសន្ទនាជាមួយធុរកិច្ច ទៅទស្សនាមូលដ្ឋានសេដ្ឋកិច្ច និង logistics មួយចំនួននៅ Kunming និង Chongqing shi (ប្រទេសចិន)។

ទីពីរ ក្នុងជំនួបទាំងឡាយ លោកនាយករដ្ឋមន្ត្រីគ្រោងនឹងជួបជាមួយដៃគូសំខាន់ៗជាច្រើនដែលមានសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការជាមួយវៀតណាមនៅគ្រប់លំដាប់ថ្នាក់។ ក្នុងនោះ មានដៃគូអភិវឌ្ឍន៍អង្គការហិរញ្ញវត្ថុពហុភាគី បណ្ដាស្ថាប័នមជ្ឈិម ក្រសួង  មូលដ្ឋាន និងធុរកិច្ចចិន។ លោកនាយករដ្ឋមន្ត្រីក៏បានចំណាយពេលវេលាទៅទស្សនា និងស្វែងយល់ពីជីវភាពរស់នៅរបស់អាណិកជនវៀតណាមនៅប្រទេសចិនផងដែរ។

ទីបី លោក Pham Minh Chinh នាយករដ្ឋមន្ត្រី នឹងផ្តោតសំខាន់លើការជំរុញវិស័យសហប្រតិបត្តិការស្របតាមការអាទិភាពអភិវឌ្ឍន៍របស់វៀតណាមក្នុងបរិបទថ្មី។ ជាពិសេស ជម្រុញប្រៀបខ្លាំងបែបប្រពៃណី ដូចជាពាណិជ្ជកម្ម-នាំចេញ ការនាំចូលទំនិញ សេវាកម្ម ការពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរឹង-ទន់ ការគ្រប់គ្រង និងអនុវត្តប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាពនូវធនធានទឹកឆ្លងព្រំដែន។ ទន្ទឹមនឹងនោះ ខិតខំស្វែងរកធនធានដើម្បីអភិវឌ្ឍសក្តានុពលធំៗដូចជា វិទ្យាសាស្ត្រ-បច្ចេកវិទ្យា នវានុវត្តន៍ ការធ្វើបរិវត្តកម្មឌីជីថល ការធ្វើបរិវត្តកម្មបៃតង... ដើម្បីបម្រើឲ្យដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសវៀតណាម ក៏ដូចជាអនុវត្តការប្តេជ្ញាចិត្តរបស់វៀតណាមស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាព និងការកាត់បន្ថយការបំភាយឧស្ម័ន។

ខ្ញុំជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងនាំមកនូវលទ្ធផលជាក់ស្តែងជាច្រើនសម្រាប់វៀតណាម និងមហាអនុតំបន់ទន្លេមេគង្គ រួមចំណែកក្នុងដំណើរការកសាងសហគមន៍អាស៊ាន។

អ្នកសារព័ត៌មាន៖ សូមអរគុណលោកអនុរដ្ឋមន្ត្រី!

បកប្រែដោយ Thuy Anh