អញ្ជើញចូលរួមផងដែរ មានថ្នាក់ដឹកនាំបក្ស រដ្ឋ ក្រសួង ស្ថាប័ន មជ្ឈិម អង្គការនយោបាយសង្គម និងអ្នកជំនាញ បញ្ញវន្ត ធុរកិច្ចក្នុងស្រុក និងប្រតិភូវៀតណាមនៅក្រៅប្រទេសជាង ៤០០ នាក់ មកពីជាង ៤០ ប្រទេស និងដែនដីបានចូលរួម។
|
|
លោក Pham Minh Chinh មានអនុសាសន៍ក្នុងសន្និសីទ |
“សន្និសីទ Dien Hong” របស់ប្រជាជនវៀតណាមនៅបរទេស
អញ្ជើញមានប្រសាសន៍ក្នុងពិធីបើកសន្និសីទ និងវេទិកា លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេស បានសង្កត់ធ្ងន់ថា៖ តាមរយៈការរៀបចំចំនួន៣ លើកមក (២០០៩, ២០១២, ២០១៦) សន្និសីទបានបង្កើតវេទិកាផ្លាស់ប្តូរស៊ីជម្រៅលើបញ្ហាសំខាន់ៗមានលក្ខណៈយុទ្ធសាស្រ្តក្នុងការកសាង និងការពារមាតុភូមិ និងរាល់ខ្លឹមសារទាក់ទិននឹងសហគមន៍ជនវៀតណាមនៅបរទេស ក្លាយជា “សន្និសីទ Dien Hong” របស់ប្រជាជនវៀតណាមនៅបរទេស។
សន្និសីទឆ្នាំនេះមានប្រធានបទ “ប្រជាជនវៀតណាមនៅក្រៅប្រទេសរួមដៃគ្នាសម្រេចបាននូវសេចក្តីប្រាថ្នាអភិវឌ្ឍន៍ប្រទេសជាតិ” សំដៅផ្តោតនូវបញ្ញា បង្កើនឯកភាពជាតិ និងលើកកម្ពស់ធនធាន សក្តានុពល និងទស្សនៈពិភពលោកឱ្យរឹងមាំ ដើម្បីប្រជាជនក្នុង និងក្រៅប្រទេសអាចរួមដៃគ្នាសម្រេចបាននូវសេចក្តីប្រាថ្នានៃការអភិវឌ្ឍប្រទេសជាតិ ឱ្យរីកចម្រើន និងមានសុភមង្គល។
ដោយសង្កត់ធ្ងន់ថា សហគមន៍វៀតណាមនៅក្រៅប្រទេសនាពេលថ្មីៗនេះបានរីកចម្រើនយ៉ាងខ្លាំងទាំងបរិមាណ និងគុណភាព លោក Bui Thanh Son រដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ ការអនុវត្តបញ្ជាក់ថា ជនជាតិវៀតណាមនៅឯបរទេស បានក្លាយទៅជាធនធានដ៏សំខាន់ក្នុងដំណើរការកសាង និងអភិវឌ្ឍប្រទេសជាតិ។ ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ ចំនួនទឹកប្រាក់សរុបនៃការផ្ទេរប្រាក់ទៅប្រទេសវិញបានកើនឡើងដល់ជាង ២០០ ពាន់លានដុល្លារអាមេរិក។ ដល់ដំណាច់ឆ្នាំ ២០២៣ ប្រជាជនវៀតណាមនៅក្រៅប្រទេសបានបណ្តាក់ទុនក្នុងគម្រោងវិនិយោគផ្ទាល់ពីបរទេសចំនួន ៤២១ ដែលមានដើមទុនចុះបញ្ជីសរុបចំនួន ១.៧២ ពាន់លានដុល្លារ...។
|
|
លោក Pham Minh Chinh ចាប់ដៃជាមួយគណៈប្រតិភូវៀតណាមនៅឯបរទេសក្នុងសន្និសីទ |
ស្តាប់ដោយយកចិត្តទុកដាក់ ឃើញច្បាស់ និងយល់ជ្រាបពីក្តីប្រាថ្នារបស់អាណិកជនវៀតណាម
មានអនុសាសន៍ក្នុងសន្និសីទនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានចែករំលែកសារចំនួន៣ ដល់ប្រជាជន រួមជាមួយនឹងទិសដៅ ៣ និងការផ្តោតសំខាន់ ៣ ក្នុងការងារអាណិកជនវៀតណាមនៅក្រៅប្រទេស។ “ស្តាប់ឲ្យច្បាស់ ឃើញច្បាស់ យល់ជ្រាបពីក្តីប្រាថ្នា និងការរួមចំណែករបស់សហគមន៍វៀតណាមនៅក្រៅប្រទេសចំពោះមាតុភូមិជាតិ” នោះគឺជាបាវចនារបស់រដ្ឋាភិបាល។ បក្ស រដ្ឋ រដ្ឋាភិបាល តែងតែបង្កើតលក្ខខណ្ឌ និងធានាសិទ្ធិស្របច្បាប់របស់ប្រជាជនលើបញ្ហាដីធ្លី លំនៅដ្ឋាន សញ្ជាតិ ការស្នាក់នៅ ការវិនិយោគ និងបរិយាកាសធុរកិច្ច ...
ឈរលើមូលដ្ឋាននោះ លោកនាយករដ្ឋមន្ត្រីបានប្រគល់ភារកិច្ចជូនគ្រប់ថ្នាក់ គ្រប់ស្ថាប័ន និងមូលដ្ឋាន។ “ការទទួលខុសត្រូវការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ របស់សហគមន៍វៀតណាមនៅក្រៅប្រទេស គឺជាការទទួលខុសត្រូវរបស់បក្ស រដ្ឋ ក្រសួង ស្ថាប័ន មូលដ្ឋាន និងប្រព័ន្ធនយោបាយទាំងមូល និងប្រជាជនទាំងមូលក្រោមការដឹកនាំរបស់បក្ស។ បង្កើនកម្លាំងរបស់សហគមន៍វៀតណាមនៅបរទេសក្នុងបុព្វហេតុកសាង និងការពារមាតុភូមិវៀតណាមសង្គមនិយម ក្នុងស្ថានភាពថ្មី។ ការកសាង និងអភិវឌ្ឍសហគមន៍ជនវៀតណាមនៅក្រៅប្រទេស គឺជាស្ពានដ៏សំខាន់មួយ ជាធនធាន និងជាកម្លាំងចលករដើម្បីជំរុញដំណើរការសមាហរណកម្មដ៏ស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព ជំរុញកម្លាំងនៃផែនមហាសាមគ្គីជាតិ” នេះជាការបញ្ជាក់របស់លោក Pham Minh Chinh។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងការបរទេស និងគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅក្រៅប្រទេស បន្តលើកកម្ពស់បន្ថែមទៀតនូវតួនាទីរបស់ខ្លួនជាដំបូលរួម អាសយដ្ឋានដែលអាចជឿទុកចិត្តបានសម្រាប់ប្រជាជន និងជាស្ពាននាំប្រជាជនឱ្យកាន់តែជិតស្និទ្ធមាតុភូមិ... លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា សហគមន៍វៀតណាមនៅក្រៅប្រទេសមានជីវភាពរស់នៅកាន់តែមានភាពលំនឹងមានឋានៈខាងច្បាប់ អភិវឌ្ឍ និងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ និងទូលំទូលាយ ព្រមទាំងលើកកំពស់ឋានៈខាងនយោបាយនៅក្នុងប្រទេសសាម៉ី។ លោកនាយករដ្ឋមន្រ្តីបានអះអាងថា “បងប្អូនគួរតែបន្តធ្វើជាបេសកជនវៀតណាម លើកតម្កើងប្រទេសជាតិវៀតណាម និងផ្សព្វផ្សាយវប្បធម៌វៀតណាម និងតម្លៃវៀតណាម។ ប្រទេសជាតិក៏តែងតែឈរប្រកៀកស្មាដោយប្តេជ្ញាការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជនយើង”។
យោបល់ផ្តើមពីដួងចិត្ត
ដោយមានប្រធានបទចំនួន ៤ នៃសន្និសីទរួមមាន៖ “ជនវៀតណាមនៅបរទេសជាមួយការអភិវឌ្ឍបច្ចេកវិទ្យាខ្ពស់របស់វៀតណាម” “ធុរកិច្ច និងសហគ្រិនវៀតណាមនៅក្រៅប្រទេសរួមដំណើរជាមួយប្រទេស” “ផែនមហាសាមគ្គីភាពជាតិ កិច្ចការសមាគម និងតួនាទីរបស់យុវជនវៀតណាមនៅក្រៅប្រទេស” និង “អាណិកជនវៀតណាម - ឯកអគ្គរដ្ឋទូតវប្បធម៍ និងភាសាវៀតណាម”។
លោក Hoang Dinh Thang សមាជិកគណៈប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងជាប្រធានសហភាពសមាគមវៀតណាមនៅអឺរ៉ុប បានស្នើថា រដ្ឋគប្បីតែបន្តធ្វើឱ្យជាក់ស្តែងនូវទស្សនៈ និងគោលនយោបាយរបស់បក្សអំពីការងារប្រជាជនវៀតណាមនៅបរទេស; ចាំបាច់ត្រូវមានការសម្រេចចិត្តដ៏មុតស្រួច ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ជនជាតិវៀតណាមនៅបរទេសរបស់យើង ទទួលបានសញ្ជាតិវៀតណាមវិញ ទន្ទឹមនឹងការរក្សាសញ្ជាតិបរទេសរបស់ពួកគេ... ក្រៅពីនេះ គឺការកសាងយន្តការប្រកបដោយប្រសិទ្ធភាព ក្នុងការទទួល ការចាត់ការ និងការឆ្លើយតបទៅនឹងមតិរបស់ប្រជាជនវៀតណាម នៅបរទេស ការកែទម្រង់បែបបទរដ្ឋបាលតាមរបៀបបើកចំហ រហ័ស និងមានតម្លាភាព។ ពង្រឹងអង្គការចាត់តាំងដើម្បីតភ្ជាប់អ្នកជំនាញ និងបញ្ញវន្តនៅបរទេស។ យកចិត្តទុកដាក់ និងគាំទ្រការអភិរក្សវប្បធម៌ និងភាសាវៀតណាម; រៀបចំព្រឹត្តិការណ៍វប្បធម៌ និងសិល្បៈនៅបរទេសបន្ថែមទៀត ដើម្បីលើកតម្កើងរូបភាពរបស់ប្រទេស និងប្រជាជនវៀតណាម...
ចំណែកលោក Johnathan Hanh Nguyen អាណិកជនវៀតណាមនៅប្រទេសហ្វីលីពីន ប្រធានសម្ព័ន្ធក្រុមហ៊ុន Pan Pacific បានសង្កត់ធ្ងន់លើការទាក់ទាញទេពកោសល្យ ចំណេះដឹង ជាពិសេសយុវជនជំនាន់ក្រោយមកពីសហគមន៍វៀតណាមនៅក្រៅប្រទេស។ យោងតាមសំណើរបស់លោក Johnathan Hanh Nguyen រដ្ឋាភិបាលគួរតែមានយុទ្ធសាស្ត្រទាក់ទាញនិស្សិត និងយុវជនវៀតណាមនៅឯបរទេសមកចាប់ផ្តើមអាជីវកម្ម និងចូលរួមក្នុងគម្រោងសហគមន៍នៅវៀតណាម ដើម្បីជួយពួកគេតភ្ជាប់ជាមួយឫសគល់របស់ពួកគេ និងនាំមកនូវគំនិតផ្តួចផ្តើមថ្មីៗ រួមចំណែកដល់ការអភិវឌ្ឍប្រទេស៕
បកប្រែដោយ Minh Trung