អញ្ជើញថ្លែងមតិក្នុងពិធីនេះ លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេស បានស្វាគមន៍ប្រតិភូអាណិកជនវៀតណាមជាង ៤០០ នាក់ ពីប្រទេស និងដែនដីជាង ៤០ មកចូលរួមសន្និសីទ និងវេទិកា។ ទន្ទឹមនឹងនោះ លោកបានសង្កត់ធ្ងន់ថាព្រឹត្តិការណ៍នេះមានអត្ថន័យដ៏សំខាន់សម្រាប់ជនវៀតណាមនៅឯបរទេស ក៏ដូចជាប្រជាជាតិទាំងមូល។ នេះមិនត្រឹមតែជាឱកាសជួបប្រាស្រ័យរបស់អាណិកជនវៀតណាមពីគ្រប់ទិសទីនៅលើពិភពលោកប៉ុណ្ណោះទេ ថែមទាំងជាវេទិកាសម្រាប់ប្រជាជនពួតដៃគ្នាកសាងប្រទេស ដើម្បីសម្រេចបាននូវសេចក្តីប្រាថ្នាក្នុងការកសាងសហគមន៍អាណិកជនវៀតណាមដ៏រឹងមាំ និងសាមគ្គី ដើម្បីកសាងប្រទេសប្រកបដោយវិបុលភាពស្រស់ស្អាត។

leftcenterrightdel
លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេស ថ្លែងក្នុងកម្មវិធី

លោករដ្ឋមន្ត្រី Bui Thanh Son បានសម្តែងនូវសេចក្តីរីករាយដែលបានឃើញថាក្នុងរយៈពេលកន្លងមក សហគមន៍អាណិកជនវៀតណាមនៅឯបរទេសមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ជាមួយនឹងបញ្ញាវន្ត និងភាពក្លាហាន ការខិតខំប្រឹងប្រែង និងស្មារតីជម្នះពុះពារការលំបាក រួមទាំងអាកប្បកិរិយាប្រកបដោយសុខដុមរមនា និងប្រពៃណីវប្បធម៌ដ៏ល្អ សហគមន៍អាណិកជនវៀតណាម បានអះអាងបន្តិចម្តងៗនូវកិត្យានុភាពដ៏រឹងមាំនៅក្នុងសង្គមនៃប្រទេសសាមី។

លោករដ្ឋមន្ត្រី Bui Thanh Son សង្ឃឹមថា អាណិកជនវៀតណាមនឹងបន្តលើកតម្កើងប្រពៃណីស្រឡាញ់គ្នាទៅវិញទៅមក គោរពច្បាប់ និងធ្វើសមាហរណកម្មយ៉ាងសកម្ម រួមចំណែកដល់ការអភិវឌ្ឍនៃប្រទេសសាមី សាមគ្គីសហគមន៍អភិវឌ្ឍរួមគ្នា ទន្ទឹមនឹងនោះ រក្សាអត្តសញ្ញាណជាតិ និងភាសាវៀតណាម ឆ្ពោះទៅប្រទេស បន្តរួមចំណែកក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។ គណៈកម្មាធិការរដ្ឋទទួលបន្ទុកអាណិកជនវៀតណាមនៅឯបរទេស នឹងបន្តប្រកៀកស្មាជាមួយសហគមន៍អាណិកជនវៀតណាមចំនួន ៦ លាននាក់។

leftcenterrightdel
ទិដ្ឋភាពនៃពិធីចុះហត្ថលេខា

នៅក្នុងពិធីនេះ លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេស និងលោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេស ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកអាណិកជនវៀតណាមនៅឯបរទេស បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការចំនួន ១០ ក្នុងក្របខ័ណ្ឌនៃសន្និសីទ និងវេទិកាឆ្នាំ ២០២៤៕

បកប្រែដោយ Huyen Trang