អ្នកប្រាជ្ញគុយបាលើកកំពស់តួនាទីដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
កប.អនឡាញ - ការដែលលោក To Lam ប្រធានរដ្ឋត្រូវបានបោះឆ្នោតជ្រើសតាំងជាអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ក្នុងបំណងទទួលស្គាល់ការរួមវិភាគទាន និងកិត្យានុភាពរបស់លោក To Lam ប្រធានរដ្ឋ ព្រមទាំង បញ្ជាក់ថា បក្សកុម្មុយនិស្តវៀតណាមបន្តរក្សាតួនាទីដឹកនាំក្នុងប្រទេស។
នេះជាការចាត់ទុករបស់លោកបណ្ឌិត Ruvislei González Saez អនុប្រធានសមាគមមិត្តភាពគុយបា-វៀតណាម។ លោកបណ្ឌិត Ruvislei González Saez បានវាយតម្លៃលើទស្សនៈដែលលើកឡើងដោយលោក To Lam ប្រធានរដ្ឋ អគ្គលេខាបក្ស ស្ដីពីគោលនយោបាយការបរទេសរបស់វៀតណាម ព្រមទាំងបញ្ជាក់ពីកត្តាសំខាន់ៗក្នុងទំនាក់ទំនងទ្វេភាគី និងសារៈសំខាន់នៃការពង្រឹងការទូតពហុភាគី។ ទស្សនៈនេះមិនផ្ទុយនឹងគោលការណ៍ "វៀតណាមចង់ធ្វើជាមិត្តជាមួយប្រទេសទាំងអស់" និងគោលនយោបាយ "៤ មិន"។ ការបន្តមាគ៌ាការបរទេសនេះនឹងនាំមកដល់ពិភពលោកនូវទំនុកចិត្តលើការផ្ទេរអំណាចដែលកំណត់ស្ថិរភាពនយោបាយរបស់វៀតណាម ហើយនេះគឺជាកត្តាដ៏សំខាន់សម្រាប់រូបភាពរបស់ប្រទេស ក៏ដូចជាបរិយាកាសអាជីវកម្មផងដែរ។
|
|
មហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមឯកភាព “ឆន្ទៈរបស់បក្ស និងបំណងប្រជាជន” គឺជម្រុញឲ្យប្រទេសជាតិចូលទៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី (រូបថត៖ vnanet.vn) |
យោងតាមលោកបណ្ឌិត Ruvislei ចាប់តាំងពីមហាសន្និបាតលើកទី៧ នៃបក្សកុម្មុយនិស្តវៀតណាមបានកំណត់ថា អំពើពុករលួយជាហានិភ័យមួយក្នុងចំណោមហានិភ័យទាំងបួនចំពោះបក្ស និងបដិវត្តន៍វៀតណាម។ ដូច្នេះហើយ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងភាពអវិជ្ជមានគឺចាំបាច់។ ការដែលលោក To Lam បន្តការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ បង្ហាញពីសារៈសំខាន់នៃតម្លាភាពចំពោះសង្គម។
អ្នកប្រាជ្ញគុយបាវាយតម្លៃថា បច្ចុប្បន្ន ពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន ដែលផ្តើមចេញពីការប្រឈមមុខដាក់គ្នារវាងមហាអំណាច ជម្លោះ និងអស្ថិរភាពពិភពលោក ដែលប៉ះពាល់ដល់ខ្សែសង្វាក់តម្លៃ និងកំណើនសេដ្ឋកិច្ចពិភពលោក។ ប្រឈមមុខនឹងសេណារីយ៉ូនេះ វៀតណាមបានស្នើឲ្យជំរុញយុទ្ធសាស្ត្រអភិវឌ្ឍន៍ដែលចែងក្នុងឯកសារនៃមហាសន្និបាតលើកទី១៣។ លោកបានវាយតម្លៃថា វៀតណាមមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួន ហើយសំខាន់បំផុតគឺឈានទៅដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។ ការផ្លាស់ប្តូរដែលត្រូវបានអនុវត្ត និងស្ថិរភាពនៅវៀតណាមបានអនុញ្ញាតឲ្យប្រទេសនេះបន្តទទួលបានការវិនិយោគ ក៏ដូចជាការផ្លាស់ប្តូររចនាសម្ព័ន្ធផលិតកម្មរបស់ខ្លួន។
លោកបណ្ឌិត Ruvislei បានសម្តែងនូវការជឿជាក់ថា វៀតណាមអាចក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេមួយនៅអាស៊ីអាគ្នេយ៍ ហើយថែមទាំងអាចក្លាយជាប្រទេសសេដ្ឋកិច្ចមួយក្នុងចំណោមប្រទេសសេដ្ឋកិច្ចធំៗទាំង ២០ របស់ពិភពលោកនៅឆ្នាំ២០៣៥ ឬឆាប់ជាងនេះ៕
បកប្រែដោយ Thuy Anh