គេហទំព័រ Times.co.nz ថ្ងៃទី ២១ ខែកុម្ភៈ បានដកស្រង់សម្តីលោកនាយករដ្ឋមន្ត្រី Luxon ថ្លែងមុនពេលដំណើរទស្សនកិច្ចនេះ ដោយបញ្ជាក់ថា វៀតណាមគឺជា "ផ្កាយកំពុងរះ" នៃអាស៊ីអាគ្នេយ៍ ជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅក្នុងតំបន់។

leftcenterrightdel
លោក Christopher Luxon នាយករដ្ឋមន្ត្រីនូវែលសេឡង់ និងលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក្នុងជំនួបនៅទីក្រុង Wellington កាលពីខែមីនា ឆ្នាំ ២០២៤ (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រី Luxon បានសង្កត់ធ្ងន់ថា "ឆ្នាំនេះ ប្រទេសរបស់យើងទាំងពីរប្រារព្ធខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូត។ ដំណើរទស្សនកិច្ចរបស់ខ្ញុំនឹងបន្តជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សន្តិសុខ និងវិបុលភាពនាពេលអនាគតរបស់ប្រទេសនូវែលសេឡង់ត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងភាពជោគជ័យរបស់អាស៊ាន និងប្រទេសជាសមាជិក។ យើងខ្ញុំកំពុងខិតខំប្រឹងប្រែងដើម្បីជំរុញឱ្យទំនាក់ទំនងរវាងនូវែលសេឡង់ និងអាស៊ានឲ្យកាន់តែស៊ីជម្រៅថែមទៀត"៕

បកប្រែដោយ Huyen Trang