ថ្លែងមតិក្នុងសម័យប្រជុំ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអ.ស.បបានសម្តែងការព្រួយបារម្ភអំពីនិន្នាការកើនឡើងនៃសកម្មភាពឯកតោភាគីនៅក្នុងទំនាក់ទំនងអន្តរជាតិ ធ្វើឱ្យចុះខ្សោយប្រព័ន្ធពហុភាគី ដែលជាមូលដ្ឋានគ្រឹះសម្រាប់រក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិក្នុងរយៈពេលប្រាំបីទសវត្សរ៍កន្លងមក។

leftcenterrightdel
ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអ.ស.ប (រូបថត៖ VOV-Washington)

លោក Dang Hoang Giang បានឲ្យដឹងថា រួមជាមួយប្រទេសផ្សេងទៀត វៀតណាមអំពាវនាវឲ្យសហគមន៍អន្តរជាតិពង្រឹងការសន្យាចំពោះពហុភាគីនិយម គោរពច្បាប់អន្តរជាតិ និងអនុលោមយ៉ាងម៉ឺងមាត់នូវគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអ.ស.ប ជាពិសេសការមិនគំរាមកំហែង ឬការប្រើប្រាស់កម្លាំង និងការដោះស្រាយជម្លោះដោយសន្តិវិធី។ នេះជាលក្ខខណ្ឌចាំបាច់ដើម្បីធានាសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងការទទួលបានសិទ្ធិមនុស្ស។ លោកប្រធានបេសកកម្មវៀតណាមបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការធ្វើកំណែទម្រង់យ៉ាងខ្លាំងក្លានូវស្ថាប័នពហុភាគី បង្កើនសំឡេងនិងការចូលរួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីធានាលក្ខណៈតំណាងនិងលទ្ធិប្រជាធិបតេយ្យនៃស្ថាប័នទាំងនេះ។

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានអះអាងថា វៀតណាមគាំទ្រយ៉ាងមុតមាំនូវពហុភាគីនិយម ហើយតែងតែខិតខំរួមចំណែកជាវិជ្ជមាន និងសំខាន់ក្នុងការពង្រឹងស្ថាប័នពហុភាគីលើសកលលោកនិងក្នុងតំបន់ ជាពិសេស អ.ស.ប និងអាស៊ាន។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅនូវការសន្យារបស់វៀតណាមចំពោះសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីផលប្រយោជន៍របស់ប្រជាជនវៀតណាម និងរួមចំណែកកសាងពិភពលោកកាន់តែមានសន្តិភាព វិបុលភាព និងសមធម៌សម្រាប់មនុស្សគ្រប់រូប៕

តាម vovworld.vn