ជំរុញកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានារបស់វៀតណាម និងទីក្រុង Chongqing ប្រទេសចិន

គួររំលឹកថា ក្នុងក្របខ័ណ្ឌនៃការចូលរួមកិច្ចប្រជុំកំពូល GMS លើកទី៨ និងបំពេញការងារនៅប្រទេសចិន នាថ្ងៃទី ៨ ខែវិច្ឆិកា នៅទីក្រុង Chongqing លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានជួបជាមួយលោក Yuan Jiajun សមាជិកការិយាល័យនយោបាយ និងលេខាគណៈកម្មាធិការបក្សក្រុង Chongqing។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបជាមួយលោក Yuan Jiajun លេខាគណៈកម្មាធិការបក្សក្រុង Chongqing

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា រដ្ឋាភិបាលវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយចិន គាំទ្រនិងត្រៀមខ្លួនជាស្រេចដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ក្រសួង ស្ថាប័ន និងមូលដ្ឋាននានារបស់វៀតណាម ពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយទីក្រុង Chongqing។

លោក Yuan Jiajun បានសង្កត់ធ្ងន់ថា វៀតណាមជាដៃគូពាណិជ្ជកម្មធំបំផុតជាបន្តបន្ទាប់ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ និងជាគោលដៅវិនិយោគធំបំផុតរបស់ទីក្រុង Chongqing ក្នុងអាស៊ាន។ លោកអះអាងថា គណៈកម្មាធិការបក្សទីក្រុង និងអាជ្ញាធរទីក្រុង Chongqing វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាមួយវៀតណាម។ លោក Yuan Jiajun បានវាយតំលៃខ្ពស់ចំពោះការផ្លាស់ប្តូរកំណត់ទូតរបស់ក្រសួងការបរទេសនៃប្រទេសទាំងពីរស្តីពីការបង្កើតស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Chongqing ដោយជឿជាក់ថា ស្ថានអគ្គកុងស៊ុលវៀតណាមនឹងជាស្ពានដ៏សំខាន់មួយដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងទីក្រុង Chongqing និងតំបន់ភាគខាងលិចនៃប្រទេសចិនអភិវឌ្ឍន៍ឈានដល់កម្រិតថ្មីមួយដែលនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់អាជីវកម្ម និងប្រជាជននៃភាគីទាំងពីរ។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យបន្តធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងស្នើឲ្យស្ថាប័នមានសមត្ថកិច្ចនៃទីក្រុង Chongqing បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្មវៀតណាមប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពផ្លូវរថភ្លើងអន្តរជាតិចិន-អឺរ៉ុប ជួយនាំចេញទំនិញវៀតណាមទៅកាន់ប្រទេសទីបី;។លោកនាយករដ្ឋមន្ត្រីលើកទឹកចិត្តទីក្រុង Chongqing នាំចូលផលិតផលគុណភាពខ្ពស់របស់វៀតណាម; បង្កើនការនាំចូល-នាំចេញទំនិញរបស់គ្នាទៅវិញទៅមក ដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី។ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ វប្បធម៌ អប់រំ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានា ព្រមទាំងស្រាវជ្រាវលើការបើកជើងហោះហើរត្រង់បន្ថែមទៀតរវាងទីក្រុង Chongqing និងមូលដ្ឋាននានារបស់វៀតណាម ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាជននៃភាគីទាំងពីរ។

ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាចំនួន ៧ ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន

នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា នៅទីក្រុង Chongqing លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចូលរួមកិច្ចពិភាក្សាធុរកិច្ចវៀតណាម-ចិន។

ថ្លែងមតិក្នុងកិច្ចពិភាក្សានេះ លោកនាយករដ្ឋមន្ត្រីបានចែករំលែកអំពីកត្តា និងទិសដៅសំខាន់ៗរបស់វៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កិច្ចការបរទេស និងសមាហរណកម្ម ធានាការពារជាតិ សន្តិសុខ អភិវឌ្ឍន៍វប្បធម៌ ធានាសន្តិសុខសង្គម ... ដើម្បីឱ្យអាជីវកម្មរបស់ប្រទេសទាំងពីរសហប្រតិបត្តិការ និងការវិនិយោគ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចូលរួមកិច្ចពិភាក្សាធុរកិច្ចវៀតណាម-ចិន (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យធុរកិច្ចនៃប្រទេសទាំងពីរជំរុញការវិនិយោគ និងកិច្ចសហប្រតិបត្តិការ  លើកកំពស់តួនាទីតភ្ជាប់សេដ្ឋកិច្ចទាំងពីរ  ការតភ្ជាប់ចរាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ រួមចំណែកអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរ និងប្រទេសទាំងពីរ នាំមកនូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ធុរកិច្ច និងប្រជាជននៃប្រទេសទាំងពីរ រួមគ្នាអភិវឌ្ឍប្រទេសឱ្យរឹងមាំ និងវិបុលភាព។

នៅចុងបញ្ចប់នៃកិច្ចពិភាក្សានោះ អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាចំនួន៧ (MOU) លើវិស័យជាច្រើន។

ជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌ និងទេសចរណ៍

នារសៀលថ្ងៃទី ៨ ខែវិច្ឆិកា អញ្ជើញមកចូលរួមកម្មវិធីណែនាំវប្បធម៌ និងទេសចរណ៍វៀតណាមនៅទីក្រុង Chongqing លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌និងទេសចរណ៍រវាងវៀតណាមនិងចិន នាំមកនូវលទ្ធផលជាក់ស្តែងជាមួយពាក្យស្លោក “ការតភ្ជាប់ជិតស្និទ្ធ; ការសម្របសម្រួលព្រមៗគ្នា; កិច្ចសហប្រតិបត្តិការទូលំទូលាយ បរិយាបន្ន គ្រប់ជ្រុងជ្រោយ ប្រសិទ្ធភាព និងសមស្រប”។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងក្នុងកម្មវិធីណែនាំវប្បធម៌និងទេសចរណ៍វៀតណាម

ថ្លែងក្នុងកម្មវិធីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះការរៀបចំកម្មវិធី បុណ្យវប្បធម៌និងទេសចរណ៍វៀតណាមនៅប្រទេសចិន បំពេញតម្រូវការវប្បធម៌ និងទេសចរណ៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ និងមានអត្ថន័យជាក់ស្តែង ជាពិសេសក្នុងបរិបទដែលប្រទេសទាំងពីរកំពុងត្រៀមរៀបចំប្រារព្ធខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត (១៨ មករា ១៩៥០ / ១៨ មករា ២០២៥)។

ក្នុងក្របខ័ណ្ឌនៃកម្មវិធី សាជីវកម្មវៀតណាម អាជីវកម្មទេសចរណ៍ និងដឹកជញ្ជូន និងដៃគូចិនបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាចំនួន ៧ ស្ដីពីជំរុញការទាក់ទាញ និងផ្លាស់ប្តូរភ្ញៀវទេសចរទ្វេភាគីនាពេលខាងមុខ។

* នារសៀលថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញទៅទស្សនាមជ្ឈមណ្ឌលអន្តរជាតិ Logistics នៅទីក្រុង Chongqing និងទទួលជើងរថភ្លើងលឿនអាស៊ានដែលចេញដំណើរទីក្រុងហាណូយមកទីនេះ៕

បកប្រែដោយ Pham Diep