លោកអគ្គលេខាបក្ស To Lam បានអបអរសាទរចំពោះលោក Donald Trump ដែលបានជាប់ឆ្នោតជាប្រធានាធិបតីទី ៤៧ របស់អាមេរិក និងបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ប្រធានាធិបតីជាប់ឆ្នោត Donald Trump ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-អាមេរិក។ លោកអគ្គលេខាបក្ស To Lam បានពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោត Donald Trump អំពីលទ្ធផលវិជ្ជមាននៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - អាមេរិកក្នុង​រយៈ​ពេលកន្លងមក។

leftcenterrightdel
លោកអគ្គលេខាបក្ស To Lam ជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump

លោកអគ្គលេខាបក្ស To Lam អះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចជំរុញទំនាក់ទំនងប្រទេសទាំងពីរអភិវឌ្ឍប្រកបដោយស្ថិរភាព យូរអង្វែង  ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍប្រកបដោយចីរភាពនៃតំបន់ និងពិភពលោក។ លោកអគ្គលេខាបក្ស  To Lam ក៏បានពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោត Donald Trump អំពីទិសដៅសំខាន់ៗមួយចំនួនដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរលើវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំង និងតម្រូវការ។

leftcenterrightdel
លោកអគ្គលេខាបក្ស To Lam ជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump

លោក​ប្រធានាធិបតីជាប់ឆ្នោត Donald Trump ក៏បានសម្តែងនូវសេចក្តីរីករាយចំពោះការអភិវឌ្ឍន៍ដ៏ល្អនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ព្រមទាំងអះអាងនូវសារៈសំខាន់នៃទំនាក់ទំនងជាមួយវៀតណាម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-អាមេរិក; លោកប្រធានាធិបតីជាប់ឆ្នោត Donald Trump ជឿជាក់ថា ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍ ។ លោក Donald Trump ចែករំលែកនូវចំណាប់អារម្មណ៍ដ៏ល្អអំពីប្រជាជនវៀតណាម និងរំលឹកឡើងវិញនូវអនុស្សាវរីយ៍ជាមួយប្រទេសនិងប្រជាជនវៀតណាមតាមរយៈដំណើរទស្សនកិច្ចពីរលើកមុន ព្រមទាំងលោកកោតសរសើរចំពោះការរួមចំណែករបស់សហគមន៍ជនជាតិវៀតណាមនៅអាមេរិក។

ក្នុងឱកាសនេះ លោកអគ្គលេខាបក្ស To Lam បានអញ្ជើញប្រធានាធិបតីជាប់ឆ្នោត Donald Trump មកបំពេញទស្សនកិច្ចនៅវៀតណាមម្តងទៀត។ ប្រធានាធិបតីជាប់ឆ្នោត Donald Trump បានទទួលយកការអញ្ជើញ  ហើយបានអញ្ជើញលោកអគ្គលេខាបក្ស To Lam ទៅបំពេញទស្សនកិច្ចនៅអាមេរិកម្តងទៀតក្នុងពេលវេលាសមស្រប។

បកប្រែដោយ Thanh Cong