ថ្លែងក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យប្រតិភូផ្តោតលើការពិភាក្សា ចង្អុលបង្ហាញឱ្យច្បាស់នូវលទ្ធផលដែលសម្រេចបាន ការលំបាក ឧបសគ្គ បញ្ហាប្រឈម វិភាគមូលហេតុ និងបទពិសោធន៍ក្នុងការដឹកនាំនិងប្រតិបត្តិការ; ការព្យាករណ៍ និងធ្វើអត្ថាធិប្បាយអំពីស្ថានភាពនាពេលខាងមុខ រួមទាំងការព្យាករណ៍ពីផលប៉ះពាល់នៃលទ្ធផលការបោះឆ្នោតនៅសហរដ្ឋអាមេរិក។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួង ស្ថាប័ន និងមូលដ្ឋាននានាត្រូវតែម្ចាស់ការ ឆ្លើយ​តបឱ្យបានទាន់ពេលវេលា និងមានសេណារីយ៉ូប្រតិបត្តិការសម្រាប់គ្រប់ករណី។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញជាប្រធានកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែតុលា (រូបថត៖ VNA)

លោកនាយករដ្ឋមន្ត្រី​ បានសង្កត់ធ្ងន់លើភារកិច្ច និងដំណោះស្រាយដើម្បីសម្រេចគោលដៅទាំងអស់នៃឆ្នាំ ២០២៤ ជាពិសេសគោលដៅកំណើន GDP។ យោងតាមប្រមុខរដ្ឋាភិបាល ប្រសិនបើកំណើនផលិតផលក្នុងស្រុកសរុប ក្នុងត្រីមាសទី ៤ សម្រេចបានប្រហែល ៧,៥% នោះ គឺអត្រាកំណើន GDP នៃឆ្នាំទាំងមូលនឹងលើសពី ៧% ជិតទ្វេដងនៃអត្រាជាមធ្យមនៃតំបន់អាស៊ីអាគ្នេយ៍និងពិភពលោក។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា កំណើន GDP គឺជាសន្ទស្សន៍ដ៏សែនសំខាន់ ដែលជួយបង្កើនផលិតភាពការងារ។

លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យពិនិត្យការងារដើម្បីបម្រើសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី១៥ រួមទាំងការរៀបចំឲ្យបានល្អនូវសំណុំឯកសារដើម្បីដាក់​ជូន​គោលជំហរវិនិយោគសម្រាប់គម្រោងផ្លូវរថភ្លើងល្បឿនលឿនអ័ក្សខាងជើង-ខាងត្បូង; ការរៀបចំទិវាបុណ្យសំខាន់ៗរបស់ប្រទេសជាតិនាពេលខាងមុខ ជាពិសេស​គឺខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាមនៅចុងឆ្នាំ ២០២៤ និងទិវាបុណ្យទាននានាក្នុងឆ្នាំ ២០២៥៕

តាម vovworld.vn