ក្នុងកិច្ចប្រជុំនោះ លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមនៅទូទាំងប្រទេស គឺជាកម្មវិធីមនុស្សធម៌មានអត្ថន័យដ៏ជ្រាលជ្រៅ និងទូលំទូលាយរបស់ប្រព័ន្ធនយោបាយទាំងមូលក្នុងគោលបំណងបង្កើតបានចលនា និន្នាការ ហើយនិងរៀបចំអនុវត្តដូចគ្នាជាយុទ្ធនាការ ជាពិធីបុណ្យ ដើម្បីលើកកម្ពស់ការសម្រេចបាននូវគោលដៅ ជាមួយការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ខ្លួនដើម្បីអ្នកមានគុណបំណាចចំពោះបដិវត្តន៍ គ្រួសារក្រីក្រ និងគ្រួសាររងគ្រោះដោយគ្រោះធម្មជាតិ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែង​ក្នុង​កិច្ចប្រជុំ​

ដោយលើកឡើងពីគោលដៅខិតខំបញ្ចប់ការលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោមនៅទូទាំងប្រទេសនៅឆ្នាំ២០២៥ ពោលគឺលឿនជាងគោលដៅដែលបានដាក់ចេញ ៥ ឆ្នាំ នោះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា យើងត្រូវតែយកចិត្តទុកដាក់លើការប្រមូលធនធានពីសង្គមដែលគួបផ្សំនឹងធនធានរបស់រដ្ឋ ដើម្បីបំពេញកិច្ចការទាំង ៣ ក្នុងឆ្នាំ២០២៥ គឺ៖ ជំនួយលំនៅដ្ឋានសម្រាប់មនុស្សដែលមានគុណបំណាចចំពោះបដិវត្តន៍; ជំនួយលំនៅដ្ឋានយោងទៅតាមកម្មវិធីគោលដៅជាតិ; លុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោមជូនប្រជាពលរដ្ឋទូទាំងប្រទេស។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

លោកនាយករដ្ឋមន្ត្រី ស្នើឱ្យជម្រុញការងារផ្សព្វផ្សាយព័ត៌មាន បង្កើតកម្លាំងចិត្ត និងបំផុសគំនិតឱ្យមនុស្សគ្រប់ៗគ្នា ចូលរួមគាំទ្រ ចែករំលែក និងរួមគ្នាជួយគាំទ្រក្នុងការអនុវត្តកម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមនៅទូទាំងប្រទេស ក្រោមស្មារតី “មិនទុកចោលនរណាម្នាក់"។

លោកនាយករដ្ឋមន្ត្រីបានកត់សម្គាល់ថា ការដឹកនាំ រៀបចំអនុវត្តការលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោមត្រូវអនុវត្តព្រមៗគ្នាពីថ្នាក់មជ្ឈិមដល់មូលដ្ឋាន និង​ប្រមូលផ្តុំកម្លាំងពី​កងទ័ព និងនគរបាល។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យគណៈកម្មាធិការមជ្ឈិមនៃរណសិរ្សមាតុភូមិវៀតណាមឱ្យអនុវត្តដោយផ្ទាល់ និងណែនាំរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ ដើម្បីទទួលបានការឧបត្ថម្ភពីអង្គការ និងបុគ្គលនានាក្នុងការជួយដល់ការលុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះទ្រុឌទ្រោមតាមរយៈមូលនិធិដើម្បីជនក្រីក្រ។ ត្រួតពិនិត្យការអនុវត្តគោលនយោបាយជួយគាំទ្រលំនៅដ្ឋានសម្រាប់អ្នកមានគុណបំណាចចំពោះបដិវត្តន៍; តាមដាន ត្រួតពិនិត្យចំពោះការជួយគាំទ្រលំនៅឋានសម្រាប់គ្រួសារក្រីក្រ និងជិតក្រីក្រទូទាំងប្រទេស៕

បកប្រែដោយ Duy Hoan