លោកប្រធានហូជីមិញ - និមិត្តរូបនៃសាមគ្គីភាពនិងមិត្តភាពរវាងបដិវត្តន៍វៀតណាម និងបដិវត្តន៍ចិន
កប.អនឡាញ - ចក្ខុវិស័យយុទ្ធសាស្ត្ររបស់លោកប្រធានហូជីមិញត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងការជ្រើសរើសទីក្រុងក្វាងចូវ (ប្រទេសចិន) ជាទីតាំងធ្វើសកម្មភាពបដិវត្តន៍ចាប់ពីខែវិច្ឆិកា ឆ្នាំ ១៩២៤ ដល់ខែមេសា ឆ្នាំ ១៩២៧។
ក្នុងឱកាសរំលឹកខួបលើកទី ១០០ ឆ្នាំនៃថ្ងៃលោកប្រធានហូជីមិញមកធ្វើសកម្មភាពបដិវត្ដន៍នៅទីក្រុងក្វាងចូវ (ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ១៩២៤ ដល់ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៤) នារសៀលថ្ងៃ ទី ១១ ខែវិច្ឆិកា វិទ្យាស្ថាននយោបាយជាតិហូជីមិញ បានសហការជាមួយសមាគមន៍មិត្ដភាពវៀតណាម-ចិន រៀបចំសិក្ខាសាលាវិទ្យាសាស្ត្រ ក្រោមប្រធានបទ "ហូជីមិញ - និមិត្តរូបនៃសាមគ្គីភាព និងមិត្តភាពរវាងបដិវត្តន៍វៀតណាមនិងបដិវត្តន៍ចិន"។
|
|
ទិដ្ឋភាពទូទៅនៃសិក្ខាសាលា (រូបថត៖ dangcongsan.vn) |
នៅឯសិក្ខាសាលានេះ ប្រតិភូ និងអ្នកស្រាវជ្រាវវិទ្យាសាស្ត្របានផ្តោតលើការបំភ្លឺនូវខ្លឹមសារសំខាន់ៗដូចជា៖ តួនាទីនៃក្វាងចូវ - ចិន ក្នុងចក្ខុវិស័យយុទ្ធសាស្ត្ររបស់លោកប្រធានហូជីមិញ ដើម្បីគោលដៅរំដោះជាតិ ក៏ដូចជាសកម្មភាពរបស់លោកប្រធានហូជីមិញ សំដៅពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងបដិវត្តន៍វៀតណាម និងបដិវត្តន៍ចិនក្នុងការតស៊ូប្រឆាំងនឹងការឈ្លានពាន និងការកសាងសង្គមនិយម...
យោងតាមលោក Tran Minh Truong អតីតនាយកវិទ្យាស្ថានហូជីមិញ ឲ្យដឹងថា ចក្ខុវិស័យយុទ្ធសាស្ត្ររបស់លោកប្រធានហូជីមិញត្រូវបានបង្ហាញយ៉ាងច្បាស់ក្នុងជម្រើសទីក្រុងក្វាងចូវ (ប្រទេសចិន) ជាទីតាំងប្រតិបត្តិការធ្វើសកម្មភាពបដិវត្ដន៍ ចាប់ពីថ្ងៃទីខែវិច្ឆិកា ឆ្នាំ ១៩២៤ ដល់ខែមេសា ឆ្នាំ ១៩២៧។ លោកបន្តថា “ការជ្រើសរើសទីក្រុងក្វាងចូវ ដែលជារដ្ឋធានីបដិវត្តន៍ និងមូលដ្ឋាននៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ជាកន្លែងដែលប្រមូលអ្នកបដិវត្តន៍វៀតណាមបង្ហាញពីចក្ខុវិស័យ បញ្ញារបស់អ្នកបដិវត្តន៍ Nguyen Ai Quoc (ប្រធានហូជីមិញ) ក្នុងការជ្រើសរើសទីតាំងដំបូងសម្រាប់បញ្ឆេះភ្លើងបដិវត្តន៍វៀតណាម។
ទន្ទឹមនឹងនោះ លោក Le Van Loi នាយករងនៃវិទ្យាស្ថាននយោបាយជាតិហូជីមិញ បានឲ្យដឹងថា ក្នុងដំណើរបដិវត្តន៍របស់ខ្លួន អ្នកបដិវត្តន៍ Nguyen Ai Quoc - ហូជីមិញតែងតែសំដែងនូវមនោសញ្ចេតនាដោយស្មោះស្ម័គ្រចំពោះបដិវត្តន៍ចិននិងប្រជាជនចិន។ លោកប្រធានហូជីមិញ គឺជាអ្នកតភ្ជាប់ស្ពានមិត្តភាព បង្កើតទំនាក់ទំនងមិត្តភាពរវាងបដិវត្តន៍វៀតណាម និងបដិវត្តន៍ចិន បង្កើតបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ប្រទេសទាំងពីរ៕
បកប្រែដោយ Pham Diep