លោក Luong Cuong ប្រធានរដ្ឋវៀតណាម ទៅដល់ទីក្រុងលីម៉ា ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅប៉េរូ និងចូលរួមកិច្ចប្រជុំកំពូល APEC
កប.អនឡាញ - នៅវេលាម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី១២ ខែវិច្ឆិកា ម៉ោងក្នុងស្រុក (ព្រលឹមថ្ងៃទី១៣ ខែវិច្ឆិកា ម៉ោងនៅទីក្រុងហាណូយ) យន្តហោះដឹកលោកប្រធានរដ្ឋ Luong Cuong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានទៅដល់អាកាសយានដ្ឋានអន្តរជាតិ Jorge Chavez ក្នុងរដ្ឋធានី Lima ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ ទៅកាន់សាធារណរដ្ឋប៉េរូ និងចូលរួមកិច្ចប្រជុំកំពូលវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ ២០២៤ នៅទីក្រុងលីម៉ា ប្រទេសប៉េរូ តបតាមការអញ្ជើញរបស់លោក Dina Ercilia Boluarte Zegarra ប្រធានាធិបតី ។
ទទួលស្វាគមន៍លោកប្រធានរដ្ឋ Luong Cuong និងគណៈប្រតិភូជាន់ខ្ពស់ នៅអាកាសយានដ្ឋាន Jorge Chavez ភាគីប៉េរូមានរដ្ឋមន្ត្រីរដ្ឋាភិបាល និងមន្ត្រីក្រសួងការបរទេសមួយចំនួនទៀត។ ខាងភាគីវៀតណាមមានលោក Bui Van Nghi ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រេស៊ីល និងប៉េរូ ព្រមទាំងកម្មាភិបាល និងបុគ្គលិកនៃស្ថានទូតវៀតណាមផងដែរ។
|
|
លោកប្រធារដ្ឋ Luong Cuong ទៅដល់អាកាសយានដ្ឋានអន្តរជាតិ Jorge Chavez ក្នុងទីក្រុងលីម៉ា ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសប៉េរូ |
នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ប្រធានរដ្ឋវៀតណាម។ ប្រព្រឹត្តទៅចំនឹងឱកាសដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតនោះ ដំណើរទស្សនកិច្ចនេះត្រូវបានគេរំពឹងថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ រួមចំណែកក្នុងការពង្រឹងមូលដ្ឋានគ្រឹះនៃទំនាក់ទំនងនយោបាយដ៏ល្អរវាងប្រទេសទាំងពីរ និងបង្កើនប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពល និងមានបំណងនាំទំនាក់ទំនងឡើងកម្រិតកំពស់ថ្មីមួយ។
លើសពីនេះ ការចូលរួមរបស់លោកប្រធានរដ្ឋក្នុងកិច្ចប្រជុំកំពូល APEC ឆ្នាំ ២០២៤ ក្នុងឱកាសរំលឹកខួបលើកទី ៣៥ នៃការបង្កើតវេទិកានេះ បន្តអះអាងនូវការរួមចំណែកជាវិជ្ជមាន និងការទទួលខុសត្រូវរបស់វៀតណាមក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ និងសកលលោក ជាពិសេសជំរុញដំណើរការសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ បង្កើតសន្ទុះថ្មីសម្រាប់កំណើនក្នុងតំបន់ បន្តពង្រឹងតួនាទីរបស់ APEC ជាវេទិកាសេដ្ឋកិច្ចឈានមុខគេ។
ក្នុងរយៈពេលជាង ២៥ ឆ្នាំនៃការចូលរួមក្នុង APEC វៀតណាមបានបន្សល់ទុកនូវភាពលេចធ្លោជាច្រើនក្នុងកិច្ចសហប្រតិបត្តិការ APEC ហើយតែងតែត្រូវបានវាយតម្លៃថាជាសមាជិកជាមួយមានការរួមវិភាគទានវិជ្ជមាន មានទំនួលខុសត្រូវ និងមានប្រសិទ្ធភាព ក្នុងការសម្រេចបាននូវគោលដៅ និងចក្ខុវិស័យសហប្រតិបត្តិការ ក៏ដូចជាការលើកកំពស់តួនាទីរបស់វេទិកា។
ម៉្យាងវិញទៀត ការចូលរួមក្នុងកិច្ចប្រជុំកំពូល APEC គឺជាឱកាសមួយសម្រាប់លោកប្រធានរដ្ឋជួបប្រាស្រ័យទាក់ទងជាមួយថ្នាក់ដឹកនាំ APEC រួមទាំងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាច្រើន រួមចំណែកក្នុងការបន្តទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយសមាជិក APEC។
តាមគម្រោង ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសប៉េរូ លោកប្រធានរដ្ឋនឹងចូលរួមក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការក្រោមអធិបតីភាពប្រធានាធិបតីនៃប្រទេសប៉េរូ: ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាល និងរដ្ឋសភានៃប្រទេសប៉េរូ។ ទន្ទឹមនឹងនោះ លោកប្រធានរដ្ឋនឹងចូលរួមជាមួយថ្នាក់ដឹកនាំនៃបណ្តាខឿនសេដ្ឋកិច្ចជាសមាជិកចូលរួមកិច្ចប្រជុំកំពូល APEC; ចូលរួមនិងថ្លែងសុន្ទរកថាសំខាន់ៗនៅកិច្ចប្រជុំកំពូលពាណិជ្ជកម្ម APEC - CEO Summit ការសន្ទនាក្រៅផ្លូវការរវាងថ្នាក់ដឹកនាំ APEC និងភ្ញៀវកិត្តិយស; និងសកម្មភាពទ្វេភាគីជាច្រើនទៀត។
បកប្រែដោយ Duy Hoan