ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man បានសង្កត់ធ្ងន់ថា៖ “តាមរយៈសម័យសួរដេញដោល បានបង្ហាញឱ្យឃើញថា ខ្លឹមសារនៃការសួរ ដេញដោលបានឆ្លើយតបនឹងតម្រូវការជាក់ស្តែង ផ្ដោតយ៉ាងត្រឹមត្រូវលើបញ្ហាដែលអ្នកបោះឆ្នោត ប្រជាជនទូទាំងប្រទេសនិងសមាជិករដ្ឋសភាយកចិត្តទុកដាក់។ តាមនោះ បន្តបញ្ជាក់ថា នេះគឺជាទម្រង់ត្រួតពិនិត្យកំពូលផ្ទាល់ និងមានប្រសិទ្ធភាពរបស់រដ្ឋសភា។ សមាជិករដ្ឋសភាបានលើកឡើងដោយស្មោះត្រង់នូវបញ្ហាជាច្រើន ដោយ បំណងចង់ឲ្យ រដ្ឋាភិបាល ក្រសួង ស្ថាប័ននានានឹងបន្តមានដំណោះស្រាយទាន់ពេលវេលា និងមានប្រសិទ្ធភាពជាង។ បណ្ដារដ្ឋមន្ត្រី និងប្រធានផ្នែក បានបង្ហាញនូវទំនួលខុសត្រូវខ្ពស់ ដោយបានឆ្លើយតបយ៉ាងច្បាស់នូវបញ្ហាលំបាកនិងស្មុគស្មាញជាច្រើន ដោយគ្មានការជៀសវាង ប៉ុន្តែបានពន្យល់និងបំភ្លឺបញ្ហាជាច្រើនដែលសមាជិករដ្ឋសភាលើកឡើង។ ទន្ទឹមនឹងនេះ ស្នើឡើងដំណោះស្រាយជាច្រើន ដើម្បីជំនះពុះពារលើភាពខ្វះខាតនាពេលអនាគត”។

leftcenterrightdel
ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញថ្លែងសុន្ទរកថាបិទសម័យប្រជុំសួរដេញដោល។ រូបថត៖ quochoi.vn

មុននឹងបញ្ចប់សម័យប្រជុំសួរដេញដោល លោកនាយករដ្ឋមន្ត្រី Pham Minh Chinhបានបកស្រាយបំភ្លឺសំណួរនានារបស់សមាជិករដ្ឋសភា។ ឆ្លើយសំណួរដេញ ដោលអំពីកំណែទម្រង់ស្ថាប័ន លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចាត់ទុកថា ការផ្តោតសំខាន់ក្នុងកំណែទម្រង់ស្ថាប័នគឺការធ្វើវិមជ្ឈការ។ ការធ្វើវិមជ្ឈការគួរតែដើរ ទន្ទឹមគ្នាជាមួយនឹងការបែងចែកធនធាន និងសមត្ថភាពអនុវត្ត។

“ស្ថាប័នគឺជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ ហើយប្រសិនបើយើងចង់ទម្លុះទម្លាយ ត្រូវតែចាប់ផ្ដើមពីស្ថាប័នផងដែរ។ ស្មារតីនៃការកសាងស្ថាប័នគឺបម្រើដល់ ការគ្រប់គ្រង បើកចំហរសម្រាប់នវានុវត្តន៍ និងការច្នៃប្រឌិត លើកទឹកចិត្តដល់មនុស្សទាំងអស់ និងអាជីវកម្មទាំងអស់។ មានន័យថាត្រូវតែមានការច្នៃប្រឌិតដោយឥតឈប់ឈរដើម្បីឈានទៅមុខ”។

leftcenterrightdel
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ឆ្លើយសំណួរដេញដោលរបស់គណៈប្រតិភូរដ្ឋសភា។ រូបថត៖ quochoi.vn

ដើម្បីផ្លាស់ប្តូរឌីជីថលប្រកបដោយជោគជ័យ លោកនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍ស្អាត បៃតងនិងនិរន្តរភាពនឹងក្លាយ ជាត្រីវិស័យ។ រដ្ឋាភិបាលក៏បានសុក្រិតក្របខ័ណ្ឌច្បាប់ ជាពិសេសច្បាប់ទិន្នន័យនិងមូលដ្ឋានទិន្នន័យជាតិ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការធ្វើអាជីវកម្ម និងចែករំលែកទិន្នន័យ ជៀសវាងការខ្ជះខ្ជាយធនធាន។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា ជាមួយនឹងយន្តការបើកចំហ ហេដ្ឋារចនាសម្ព័ន្ធរលូន និងអភិបាលកិច្ចដ៏ឆ្លាតវៃ វៀតណាមនឹងធ្វើបានជាក់ជាពុំខាន៕

តាម vovworld.vn