ដោយសម្តែងនូវសេចក្តីរីករាយដែលបានចូលរួមពិធីបុណ្យមហាសាមគ្គីជនជាតិទាំងមូលនៅសង្កាត់ Quan Thanh ក្នុងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោកអគ្គលេខាបក្ស To Lam បានអបអរសាទរ លើកសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផល និងការខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន កងទ័ព និងប្រជាជនទីក្រុងហាណូយនិយាយរួម ខ័ណ្ឌ Ba Dinh សង្កាត់ Quan Thanh និយាយដោយឡែក ដែលសម្រេចបានក្នុងរយៈពេលកន្លងមក។  លោកអគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា កម្លាំងនៃមហាសាមគ្គីជនជាតិទាំងមូលតែងតែជាកម្លាំងដ៏សំខាន់ និងរឹងមាំបំផុតសម្រាប់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល ជំនះរាល់ការលំបាក បញ្ហាប្រឈម ដើម្បីអនុវត្ដដោយជោគជ័យនូវបុព្វហេតុផ្លាស់ថ្មី និងអភិវឌ្ឍន៍ប្រទេសជាតិ និងកសាងរាជធានីប្រកប​ដោយសន្តិភាព អរិយធម៌ និងទំនើប។

leftcenterrightdel
លោកអគ្គលេខាបក្ស To Lam និងលោក Tran Thanh Man ប្រធានរដ្ឋសភា និងប្រតិភូជាមួយកម្មាភិបាល និងប្រជាជននៅសង្កាត់ Quan Thanh ខ័ណ្ឌ Ba Dinh ទីក្រុងហាណូយ 

លោកអគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា គណៈកម្មាធិការបក្ស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃទីក្រុងហាណូយ បន្តជ្រួតជ្រាបយ៉ាងស៊ីជម្រៅនូវទស្សនៈ “ប្រកាន់​យកប្រជាជនជាមជ្ឈភាព ប្រភពដើមរបស់គោលការណ៍​ និងគោលនយោបាយ” “ប្រកាន់យកសេចក្តីសុខរបស់ប្រជាជន” ជាគោលដៅដើម្បីខិតខំ” លើកកម្ពស់ជីវភាពរស់នៅទាំងសម្ភារៈ និងស្មារតីរបស់ប្រជាជន ធានាថា មនុស្សទាំងអស់គ្នាទទួលបានផលផ្លែនៃការផ្លាស់ថ្មី និងការអភិវឌ្ឍ។

លោកអគ្គលេខាបក្ស សង្ឃឹមថា ប្រជាជននឹងបន្តលើកកម្ពស់ប្រពៃណីបដិវត្តន៍ដ៏ត្រចេះត្រចង់ លើកកម្ពស់អត្តសញ្ញាណវប្បធម៌ប្រពៃណីល្អ និងកម្លាំងសាមគ្គីជនជាតិទាំងមូល ព្រមទាំងរួមដំណើរជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន ខិតខំកសាងសង្កាត់ Quan Thanh ក៏ដូចមូលដ្ឋាននានា នៅក្នុងខ័ណ្ឌ Ba Dinh និងទូទាំងទីក្រុងហាណូយ ឱ្យកាន់តែធូរធារ ស្អាត ស៊ីវិល័យ ទំនើប សក្តិសមជាមួយប្រពៃណីដ៏ត្រចេះត្រចង់ជាខ័ណ្ដវីរភាពនៃរាជធានីវីរភាព ខ័ណ្ឌវប្បធម៌របស់រដ្ឋធានីអរិយធម៌ ខ័ណ្ឌសន្តិភាពនៃទីក្រុងដើម្បីសន្តិភាព។

បកប្រែដោយ Pham Diep