ក្នុងបរិយាកាសមិត្តភាព លោកប្រធានរដ្ឋ Luong Cuong បានថ្លែងអំណរគុណចំពោះលោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ  ជាមេដឹកនាំបរទេសដំបូងគេដែលបានផ្ញើលិខិតអបអរសាទរ និងរៀបចំកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូបន្ទាប់ពីលោកកាន់តំណែងជាប្រធានរដ្ឋវៀតណាម ;  ព្រមទាំង លោក​ប្រធានរដ្ឋ Luong Cuong អះអាងថា ក្នុងមុខតំណែងថ្មី លោកនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយលោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ និងថ្នាក់ដឹកនាំជាន់ខ្ពស់ឡាវ ដើម្បីពូនជ្រំទំនាក់ទំនងដ៏មហិមាសាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

leftcenterrightdel
 
leftcenterrightdel
លោកប្រធានរដ្ឋ Luong Cuong ជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយលោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ (រូបថត៖ vnanet.vn)

ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវការសប្បាយរីករាយចំពោះការអភិវឌ្ឍឥតឈប់ឈរនៃទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវក្នុងរយៈពេលកន្លងមក។  ភាគីទាំងពីរឯកភាពបន្តយកចិត្តទុកដាក់ និងដឹកនាំស្ថាប័នពាក់ព័ន្ធនៃភាគីទាំងពីរអនុវត្តប្រកបដោយប្រសិទ្ធភាពនូវលទ្ធផលនៃជំនួបកំពូលរវាងការិយាល័យនយោបាយទាំងពីរ និងកិច្ចព្រមព្រៀងជាន់ខ្ពស់ដែលសម្រេចបាននាពេលថ្មីៗនេះ; ត្រៀមរៀបចំឲ្យបានល្អសម្រាប់សម័យប្រជុំលើកទី ៤៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលរវាងប្រទេសទាំងពីរនាពេលឆាប់ៗនេះ ដោះស្រាយឧបសគ្គក្នុងគម្រោងសំខាន់ៗមួយចំនួន ដើម្បីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព។

ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពបន្តជំរុញការឃោសនា និងអប់រំអំពីប្រវត្តិសាស្ត្រប្រពៃណី ទំនាក់ទំនងពិសេសវៀតណាម-ឡាវ បង្កើនការចែករំលែកព័ត៌មានទាន់ពេលវេលា និងសហការយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិ៕

បកប្រែដោយ Pham Diep