ទទួលស្វាគមន៍លោក Tran Thanh Man ប្រធានរដ្ឋសភា និងគណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិ Vnukovo នៅទីក្រុងមូស្គូ មានលោក I.I. Melnikov អនុប្រធានទីមួយនៃ Duma ជាតិ រដ្ឋសភានៃសហព័ន្ធរុស្ស៊ី; លោក Dang Minh Khoi ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី; កម្មាភិបាល និងបុគ្គលិកនៃស្ថានទូតវៀតណាម និងតំណាងសហគមន៍អាណិកជនវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី។

leftcenterrightdel
កម្មាភិបាល និងបុគ្គលិកនៃស្ថានទូតវៀតណាម និងតំណាងសហគមន៍អាណិកជនវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី ទទួលស្វាគមន៍លោកTran Thanh Man ប្រធានរដ្ឋសភា 

នារសៀលថ្ងៃដដែល លោក Tran Thanh Man ប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាម និងសហគមន៍អាណិកជនវៀតណាម ប្រចាំនៅសហព័ន្ធរុស្ស៊ី។ លោក Tran Thanh Man ប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រតិបត្តិការរបស់ស្ថានទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី ព្រមទាំងសម្តែងនូវទំនុកចិត្តថា កម្មាភិបាល និងបុគ្គលិកនៃស្ថានទូតនឹងបន្តជម្នះពុះពាររាល់ការលំបាក ដើម្បីបំពេញការងារដែលបក្ស និងរដ្ឋប្រគល់ជូនឱ្យកាន់តែល្អថែមទៀត។

leftcenterrightdel
ថ្នាក់ដឹកនាំ Duma ជាតិ រដ្ឋសភានៃសហព័ន្ធរុស្ស៊ី ទទួលស្វាគមន៍លោក Tran Thanh Man ប្រធានរដ្ឋសភា

លោក Tran Thanh Man ប្រធានរដ្ឋសភា បានលើកសរសើរចំពោះសាមគ្គីភាពរបស់សហគមន៍អាណិកជនវៀតណាម នៅសហព័ន្ធរុស្ស៊ី។ លោកប្រធានរដ្ឋសភាបានមានប្រសាសន៍ទៀតថា ការិយាល័យនយោបាយបានចេញសេចក្តីសន្និដ្ឋានលេខ ១២-KL/TW ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ស្តីពីការងារជនជាតិវៀតណាម នៅឯបរទេសក្នុងស្ថានភាពថ្មី ដែលសង្កត់ធ្ងន់លើមនោសញ្ចេតនា និងការទទួលខុសត្រូវរបស់បក្ស និងរដ្ឋក្នុងការថែរក្សាសហគមន៍អាណិកជនវៀតណាមនៅឯបរទេស ទន្ទឹមនឹងនោះបន្តលើកទឹកចិត្ត និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាណិកជនវៀតណាម ឆ្ពោះទៅស្រុកកំណើតវិញ។ លោកប្រធានរដ្ឋសភាបានសង្ឃឹមថា សហគមន៍អាណិកជនវៀតណាមនៅសហព័ន្ធរុស្ស៊ីលើកកំពស់ប្រពៃណីជាតិ ស្មារតី “សាមគ្គី និងជួយគ្នាទៅវិញទៅមក” គោរពច្បាប់នៃប្រទេសសាមី និងធ្វើសមាហរណកម្មយ៉ាងសកម្ម រួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ។ លោកក៏បានសង្ឃឹមដែរថា សហគមន៍នឹងរក្សាបាននូវភាសាវៀតណាម និងអត្តសញ្ញាណវប្បធម៌ជាតិ ហើយបន្តភាពស្វាហាប់ និងភាពវៃឆ្លាតរបស់ពួកគេ ដើម្បីកសាងមាតុភូមិ និងប្រទេសវៀតណាម។

* នារសៀលថ្ងៃទី ៨ ខែកញ្ញា នៅទីក្រុងមូស្គូ លោក Tran Thanh Man ប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានអញ្ជើញមកដាក់ផ្កានៅស្តូបលោកប្រធានហូជីមិញ និងដាក់ផ្កានៅវិមានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលីអនាមិក៕

បកប្រែដោយ Huyen Trang