leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី

ចូលរួមគណៈប្រតិភូ​មានសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស៖ លោក Nguyen Khac Dinh អនុប្រធានរដ្ឋសភា ប្រធានក្រុមមិត្តភាពសភាសហព័ន្ធវៀតណាម-រុស្ស៊ី; លោក Tran Hong Ha ឧបនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-រុស្ស៊ី ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិទ្យាសាស្ត្រ-បច្ចេកទេស; លោក Bui Van Cuong អគ្គលេខាធិការរដ្ឋសភា ប្រធានខុទ្ទល័យរដ្ឋសភា; លោក Vu Hai Ha ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា រួមទាំងថ្នាក់ដឹកនាំស្ថាប័នមួយចំនួននៃរដ្ឋសភាទៀតផង។ អញ្ជើញចូលរួមគណៈប្រតិភូក៏មានលោក Dang Minh Khoi ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី ផងដែរ។

បកប្រែដោយ Duy Hoan