លោកប្រធានរដ្ឋសភា Tran Thanh Man ជឿជាក់ថា ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់លោកប្រធានាធិបតី Umaro Sissoco Embaló នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង និងបន្តអភិវឌ្ឍទំនាក់ទំនងភាពមិត្តភាពជាប្រពៃណីរវាងវៀតណាម និង Guinea-Bissau ដែលបានបង្កើតឡើងពីប្រវត្តិសាស្ត្រនៃសាមគ្គីភាព ការគាំទ្រគ្នាទៅវិញទៅមក និងការតស៊ូដើម្បីឯករាជ្យជាតិកាលពីមុន។

leftcenterrightdel
លោកប្រធាន​រដ្ឋសភា Tran Thanh Man និង​លោកប្រធានាធិបតី Umaro Sissoco Embaló

លោកប្រធានាធិបតី Umaro Sissoco Embaló បានសង្កត់ធ្ងន់ថា ដំណើរទស្សនៈកិច្ចនេះបង្ហាញពីការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍន៍ និងធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅឡើងកម្រិតថ្មីមួយ ពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាពក្នុងវិស័យកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។

លោកប្រធាន​រដ្ឋសភា Tran Thanh Man  បានអះអាងថា រដ្ឋសភាវៀតណាមស្វាគមន៍ និងគាំទ្រការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាច្រើនរបស់ប្រទេសទាំងពីរ ដោយ​បាន​បង្កើតក្របខ័ណ្ឌច្បាប់អំណោយផល ដើម្បីជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរនាពេលខាងមុខ ឲ្យ​កាន់តែទូលំទូលាយ មានប្រសិទ្ធភាព និងជាក់ស្តែង។ បក្ស រដ្ឋសភា និងរដ្ឋាភិបាលវៀតណាម តែងតែវាយតម្លៃខ្ពស់ និងមានបំណងចង់ជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយបណ្តាប្រទេសជាមិត្តប្រពៃណីនៅអាហ្វ្រិក រួមទាំង Guinea-Bissau ផងដែរ។

លោកប្រធានរដ្ឋសភាបានស្នើថា នាពេលខាងមុខ ភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ លើគ្រប់បណ្តាញទាំងបក្ស រដ្ឋ និងរដ្ឋសភា និងបង្កើនសកម្មភាពផ្លាស់ប្តូរប្រជាជន។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោកប្រធានរដ្ឋសភាបានស្នើថា ភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម តាមរយៈការជំរុញការនាំចូល និងនាំចេញផលិតផល ដែលប្រទេសទាំងពីរមានឧត្តមភាព និងតម្រូវការ ពង្រីក និងធ្វើឲ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលផ្សេងទៀត ដូចជា កសិកម្ម និងកែច្នៃកសិផល ជលផល វិស័យសុខាភិបាល ការអប់រំ-បណ្តុះបណ្តាល សេដ្ឋកិច្ចសមុទ្រ...។

លោកប្រធានរដ្ឋសភាបានចាត់ទុកថា រដ្ឋសភានៃប្រទេសទាំងពីរត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកំពស់តួនាទីការទូតសភាក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។ អាស្រ័យលើនេះ ជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគណៈកម្មាធិការជំនាញនៃរដ្ឋសភានៃប្រទេសទាំងពីរ; សមាជិករដ្ឋសភានៃប្រទេសទាំងពីរពង្រឹងការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ក្នុងសកម្មភាពនីតិប្បញ្ញត្តិ ការត្រួតពិនិត្យ និងការសម្រេចចិត្តលើបញ្ហាសំខាន់ៗរបស់ប្រទេស។

ភាគីទាំងពីរសម្របសម្រួល ពង្រឹងការត្រួតពិនិត្យ ធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលប្រទេសទាំងពីរបានចុះហត្ថលេខា និងលើកកំពស់តួនាទីរបស់រដ្ឋសភាក្នុងការបង្កើតក្របខ័ណ្ឌច្បាប់អំណោយផលសម្រាប់រដ្ឋាភិបាល ក្រសួង ស្ថាប័ន អង្គការ និងធុរកិច្ច នៃប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ បង្កើនទំនាក់ទំនង និងការសម្របសម្រួលនៅវេទិកាសភាអន្តរជាតិ គាំទ្រទៅវិញទៅមកលើបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា... រដ្ឋសភាវៀតណាមត្រៀមខ្លួនជាស្រេចដើម្បីសិក្សាលទ្ធភាពកសាង និងលើកកម្ពស់ទំនាក់ទំនងជាមួយសភាអន្តរអាហ្វ្រិក និងសភាសហគមន៍សេដ្ឋកិច្ចនៃបណ្តាប្រទេសនៅអាហ្វ្រិកខាងលិច៕

បកប្រែដោយ Duy Hoan