នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមទៅកាន់ប្រទេសកូរ៉េខាងត្បូង ចាប់តាំងពីប្រទេសទាំងពីរបានដំឡើងកម្រិតទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០២២ ហើយក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចាប់តាំងពីចូលកាន់តំណែងជាប្រមុខរដ្ឋាភិបាលវៀតណាម។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកជំទាវ បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងដ៏ស្រស់ស្អាត និងអភិវឌ្ឍន៍ក្នុងបរិបទដែលរដ្ឋបាលរបស់លោកប្រធានាធិបតី Yoon Suk Yeol បន្តពង្រឹងតួនាទី និងកិត្យានុភាពរបស់កូរ៉េខាងត្បូងលើឆាកអន្តរជាតិ តាមរយៈគោលនយោបាយគន្លឹះសកល (GPS) និងអនុវត្តយុទ្ធសាស្ត្រឥណ្ឌូ- ប៉ាស៊ីហ្វិក និងគំនិតផ្តួចផ្តើមសាមគ្គីភាពអាស៊ាន-កូរ៉េខាងត្បូង។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមជួបជាមួយនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង Han Duck Soo ក្នុងឱកាសដែលលោកទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Davos ប្រទេសស្វីស នារសៀលថ្ងៃទី ១៦ មករា ឆ្នាំ ២០២៤

ជាពិសេស ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-កូរ៉េខាងត្បូងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា ប្រកបដោយប្រសិទ្ធភាព និងកាន់តែស៊ីជម្រៅលើគ្រប់វិស័យ ជាពិសេសបន្ទាប់ពីប្រទេសទាំងពីរដំឡើងកម្រិតទំនាក់ទំនងការទូតក្នុងឱកាសរំលឹកខួបលើកទី ៣០ នៃទំនាក់ទំនងការទូតនាឆ្នាំ ២០២២។

រដ្ឋបាលរបស់លោកប្រធានាធិបតី Yoon Suk Yeol បានចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងគោលនយោបាយការបរទេសរបស់កូរ៉េខាងត្បូង និងផ្តោតលើការអនុវត្តយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក និងគំនិតផ្តួចផ្តើមសាមគ្គីភាពអាស៊ាន-កូរ៉េខាងត្បូងក្នុងតំបន់។ ទំនុកចិត្តខាងនយោបាយរវាងប្រទេសទាំងពីរត្រូវបានពង្រឹងកាន់តែខ្លាំងឡើង ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ត្រូវបានធ្វើឡើងជាទៀងទាត់។ ប្រទេសទាំងពីរសហការយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់និងអន្តរជាតិ។

អំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ មកដល់បច្ចុប្បន្ន កូរ៉េខាងត្បូងបន្តជាដៃគូសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់វៀតណាម ហើយជាប្រទេសវិនិយោគធំជាងគេរបស់វៀតណាម ដោយមានទុនវិនិយោគសរុបចំនួន ៨៦ ពាន់លានដុល្លារអាមេរិក និងជាដៃគូធំទីពីរក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ (ODA) និងទី ៣ ក្នុងកិច្ចសហប្រតិបត្តិការការងារ និងពាណិជ្ជកម្ម។ ទំនាក់ទំនងសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរត្រូវបានបង្ហាញដោយកូរ៉េខាងត្បូងគឺជាទីផ្សារផ្គត់ផ្គង់ភ្ញៀវទេសចរណ៍ច្រើនបំផុតរបស់វៀតណាមក្នុងឆ្នាំ ២០២៣។

ទន្ទឹមនឹងនោះ កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀតដូចជា វប្បធម៌ អប់រំ ពលកម្ម សុខាភិបាល ការជួបប្រាស្រ័យប្រជាជននិងប្រជាជន និងបណ្ដាមូលដ្ឋានរវាងវៀតណាម និងកូរ៉េខាងត្បូងត្រូវបានជំរុញយ៉ាងខ្លាំងក្លា។ សហគមន៍វៀតណាមនៅកូរ៉េខាងត្បូងដែលមានប្រជាជនប្រហែល ២៧០,០០០ នាក់ តែងតែទទួលបានការយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌពីរដ្ឋាភិបាលកូរ៉េខាងត្បូងក្នុងជីវភាពរស់នៅ រួមចំណែកជាវិជ្ជមានដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូងនេះរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មានអត្ថន័យសំខាន់ សំដៅបន្តអនុវត្តគោលនយោបាយការបរទេសនៃមហាសន្និបាតលើកទី ១៣ របស់បក្ស និងសេចក្តីសម្រេចចិត្តលេខ៣៤-NQ/TW របស់ការិយាល័យនយោបាយ។ ទន្ទឹមនឹងនោះ តាមរយៈដំណើរទស្សនកិច្ចលើកនេះបានបញ្ជាក់ថា វៀតណាមជានិច្ចកាលឲ្យតម្លៃខ្ពស់ និងមានបំណងចង់ជំរុញ និងអនុវត្តជាក់ស្តែង និងគ្រប់ជ្រុងជ្រោយដោយការជឿទុកចិត្តខាងនយោបាយខ្ពស់លើទំនាក់ទំនងជាមួយកូរ៉េខាងត្បូង រួមទាំងការអនុវត្ដប្រកបដោយប្រសិទ្ធភាពជាក់ស្ដែងនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-កូរ៉េខាងត្បូង និងការបញ្ជាណែនាំរបស់ការិយាល័យនយោបាយក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ទំនាក់ទំនង​វៀត​ណាម-កូរ៉េខាងត្បូង រហូតដល់ឆ្នាំ ២០៣០​។

នេះក៏ជាឱកាសមួយដើម្បីជំរុញការអនុវត្តក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-កូរ៉េខាងត្បូង ដោយ​ផ្តោត​លើវិស័យប្រពៃណីដូចជា នយោបាយ ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការការងារ វប្បធម៌ និងទេសចរណ៍ និងការជួបប្រាស្រ័យប្រជាជននិងប្រជាជន វិទ្យាសាស្ត្រ-បច្ចេកវិទ្យា សុខាភិបាល អប់រំនិងកិច្ចសហប្រតិបត្តិការពហុភាគី ... ក៏ដូចជាវិស័យដែលកូរ៉េខាងត្បូងមានប្រៀបខ្លាំង ហើយវៀតណាមមានតម្រូវការដូចជា  សារធាតុ Semiconductors, ឧស្សាហកម្មបន្ទាប់បន្សំ, ការធ្វើបរិវត្ដកម្មឌីជីថល, ការផ្លាស់ប្តូរបៃតង, សេដ្ឋកិច្ចរាងជារង្វង់, ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ, ការជំរុញកិច្ចសហប្រតិបត្តិការការងារ, ឧស្សាហកម្មវប្បធម៌ និងកិច្ចសហប្រតិបត្តិការទេសចរណ៍។ តាមរយៈជំនួបនិង​ផ្លាស់ប្តូររវាងលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកនាយករដ្ឋមន្ត្រី Han Duck Soo និងថ្នាក់ដឹកនាំប្រទេសម្ចាស់ផ្ទះ ក៏រួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងបញ្ហាតំបន់ និងអន្តរជាតិ។

ដោយប្រព្រឹត្ដទៅស្របពេលទំនាក់ទំនងការទូតរវាងវៀតណាម និងកូរ៉េខាងត្បូងកំពុងអភិវឌ្ឍន៍យ៉ាងសកម្ម ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នាំមកនូវការជឿជាក់ និងការរំពឹងទុកយ៉ាងខ្លាំងអំពីការបន្តពង្រឹងទំនុកចិត្តខាងនយោបាយ និងធ្វើឱ្យល្អប្រសើរថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន នាំទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ​​និងមានប្រសិទ្ធភាពជាក់ស្ដែង​ថែមទៀត៕

បកប្រែដោយ Pham Diep