លោករដ្ឋមន្ត្រី Limber Cruz López បានជូនដំណឹងអំពីជ័យជម្នះរបស់គណបក្ស PRM នៅក្នុងការបោះឆ្នោតប្រធានាធិបតីនៃសាធារណរដ្ឋដូមីនីកាកាលពីខែឧសភាកន្លងមក។ លោកបានសម្តែងនូវបំណងចង់ពង្រីកបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងបក្ស PRM និងបក្សកុម្មុយនិស្តវៀតណាម ក៏ដូចជារវាងប្រទេសទាំងពីរ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ vnanet.vn)

លោក Le Hoai Trung បានអបអរសាទរចំពោះលទ្ធផលសំខាន់ៗក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម នៅសាធារណរដ្ឋដូមីនីកា ក្រោមការដឹកនាំរបស់គណបក្ស PRM ដែលដឹកនាំដោយលោកប្រធានាធិបតី Luis Abinader។ លោក Le Hoai Trung បានអះអាងថា បក្សកុម្មុយនិស្តវៀតណាមជានិច្ចកាលវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយគណបក្ស PRM និងគណបក្សនយោបាយនៅសាធារណរដ្ឋដូមីនីកា ព្រមទាំងឯកភាពពង្រឹងទំនាក់ទំនងតាមរយៈបណ្តាញបក្ស ដើម្បីពង្រឹងមូលដ្ឋាននយោបាយ និងការតំរង់ទិស ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី។ លោក Le Hoai Trung បានស្នើឲ្យភាគីទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំង និងតម្រូវការនាពេលខាងមុខ រួមទាំងវិស័យកសិកម្ម ព្រមទាំងគាំទ្រគ្នាទៅវិញទៅមកយ៉ាងសកម្មនៅលើវេទិកាអន្តរជាតិ៕

បកប្រែដោយ Huyen Trang