អញ្ជើញថ្លែងនៅវេទិកានេះ លោក Phan Anh Son ប្រធាន VUFO បានសង្កត់ធ្ងន់ថា វេទិកាប្រជាជនវៀតណាម - ចិនលើកទី ១២ ប្រព្រឹត្តទៅស្របពេលវេលាពិសេស ទីកន្លែងពិសេស និងបរិបទពិសេសគឺនៅក្នុងស្រុកកំណើតរបស់លោកប្រធានរដ្ឋ Mao Zedong និងបន្ទាប់ពីដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម (ខែតុលា ឆ្នាំ២០២២) និងលោក Xi Jinping អគ្គលេខាបក្ស និងប្រធានរដ្ឋចិន (ខែធ្នូ ឆ្នាំ២០២៣)។ បក្សទាំងពីរ និងរដ្ឋទាំងពីរបានកំណត់ទិសដៅថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី កសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិនប្រកបដោយអត្ថន័យជាយុទ្ធសាស្ត្រ។
រីឯខ្លួនវិញ លោក Yang Wanming ប្រធានសមាគមមិត្តភាពការបរទេសប្រជាជនចិនបានរំលឹកឡើងវិញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយសង្កត់ធ្ងន់ទៅលើដំណើរទស្សនកិច្ចនៅវៀតណាមក្នុងឆ្នាំ ២០២៣ របស់លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិនបានធ្វើឲ្យកាន់តែស៊ីជម្រៅ និងលើកកំពស់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិនប្រកបដោយអត្ថន័យជាយុទ្ធសាស្ដ្រតាមទិសដៅបង្កើតឱកាសពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ភាគីទាំងពីរបានអះអាងសារជាថ្មីថា ទំនាក់ទំនងមិត្តភាពវៀតណាម-ចិន គឺជាទ្រព្យសម្បត្តិរួមដែលគ្រប់មជ្ឈដ្ឋាន និងអង្គការនានាដូចជា VUFO និងសមាគមមិត្តភាពបរទេសប្រជាជនចិនត្រូវតែទទួលមរតក។
ដោយមានការចូលរួមពីអ្នកជំនាញ អ្នកប្រាជ្ញ បញ្ញវន្ត អ្នកសារព័ត៌មាន និងធុរកិច្ចនៃប្រទេសទាំងពីរ និងអ្នកដែលយល់ដឹងយ៉ាងស៊ីជម្រៅអំពីទំនាក់ទំនងវៀតណាម-ចិន វេទិកាប្រជាជនវៀតណាម-ចិនលើកទី១ បានពិភាក្សាលើខ្លឹមសារសំខាន់ៗចំនួន ៣ រួមមាន៖ នយោបាយនិងទំនាក់ទំនងអន្តរជាតិ សេដ្ឋកិច្ច-ពាណិជ្ជកម្ម និងមនុស្សសាស្ត្រ-កិច្ចសហប្រតិបត្តិការសិក្សា៕
បកប្រែដោយ Pham Diep
Type the code from the image