លោក Tran Luu Quang បានជូនដំណឹង និងចែករំលែកជាមួយគណៈប្រតិភូអំពីគោលការណ៍ មាគ៌ា និងគោលនយោបាយសំខាន់ៗរបស់បក្ស និងរដ្ឋវៀតណាមក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធសហគ្រាសរដ្ឋឡើងវិញ។ លោក Tran Luu Quang សង្កត់ធ្ងន់ថា កំណែទម្រង់សហគ្រាសរដ្ឋតែងតែស្ថិតក្រោមការដឹកនាំរបស់បក្ស ដោយកំណត់ថានេះជាភារកិច្ចសំខាន់ដើម្បីលើកកំពស់តួនាទីជាស្នូលនៃសេដ្ឋកិច្ចរដ្ឋ ព្រមទាំងជំរុញកំណើនប្រកបដោយចីរភាព។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ vnanet.vn)

ក្នុងឱកាសនេះ លោកចែករំលែកបទពិសោធន៍របស់វៀតណាមក្នុងការកសាងច្បាប់ប្រកបដោយតម្លាភាព និងព្រមៗគ្នា ការផ្លាស់ប្ដូរថ្មីនូវយន្តការអភិបាលកិច្ច លើកកម្ពស់សមត្ថភាពរបស់បុគ្គលិកគ្រប់គ្រង និងប្រជាពលករ។ ទន្ទឹមនឹងនោះ លោកក៏បានចែករំលែកបញ្ហាប្រឈមដែលវៀតណាមបានជួបប្រទះក្នុងដំណើរការកំណែទម្រង់ រួមជាមួយនឹងមេរៀនដែលដកពីការដឹកនាំរបស់បក្ស។

លោក Saleumxay Kommasith បានចែករំលែកអំពីសមិទ្ធិផលដែលប្រទេសឡាវសម្រេចបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនាពេលកន្លងមកនេះ រួមជាមួយនឹងការលំបាក និងបញ្ហាប្រឈមដែលប្រទេសឡាវជួបប្រទះក្នុងដំណើរការកំណែទម្រង់ និងអភិវឌ្ឍន៍សហគ្រាសរដ្ឋ។ លោកសង្កត់ធ្ងន់ថា បទពិសោធន៍របស់វៀតណាមក្នុងការកសាងច្បាប់ យន្តការ និងគោលនយោបាយ ការអនុវត្តគំរូអភិបាលកិច្ចថ្មី និងការបង្កើនប្រសិទ្ធភាពប្រតិបត្តិការនឹងក្លាយជាមេរៀនដ៏មានតម្លៃ សម្រាប់ការអភិវឌ្ឍនៃសហគ្រាសឡាវ៕

បកប្រែដោយ Thanh Cong