លោកនាយករដ្ឋមន្ត្រីវៀតណាម៖ ធ្វើតុល្យភាព បែងចែកថវិកា ១០-១៥% សម្រាប់ការអភិវឌ្ឍ តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ
នាព្រឹកថ្ងៃទី ១៣ សីហា នៅទីក្រុងហាណូយ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញធ្វើជាប្រធានសន្និសិទទូទាំងប្រទេស បូកសរុបកម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ និងតំរង់ទិសសម្រាប់ដំណាក់កាល ២០២៦-២០៣០។
ថ្លែងមតិក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រីបានអះអាងថា គោលដៅនៃកម្មវិធីគឺលើកកម្ពស់ជីវភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាពលរដ្ឋនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំដោយឥតឈប់ឈរ។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញធ្វើជាប្រធានសន្និសិទទូទាំងប្រទេស បូកសរុបកម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ និងតំរង់ទិសសម្រាប់ដំណាក់កាល ២០២៦-២០៣០ (រូបថត៖ baochinhphu.vn) |
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវកែលម្អស្ថាប័ន យន្តការ គោលនយោបាយ និងផ្តល់អាទិភាពធនធាន ដល់កម្មវិធី៖ “ធ្វើតុល្យភាព បែងចែកធនធានអាទិភាពដល់កម្មវិធី។ គោលដៅក្នុងរយៈពេល ៥ ឆ្នាំខាងមុខគឺកើនឡើងប្រហែល ១០-១៥%។ អាណត្តិមុនមាន ១៣៧ ទ្រីលានដុង អាណត្តិនេះខិតខំមាប្រហែល ១៥០ ដល់ ១៦០ ទ្រីលាន។ បង្កើតកញ្ចប់ឥណទានអាទិភាព ដើម្បីលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ច។ មានគោលនយោបាយសារពើពន្ធ សិទ្ធិទទួលបានដីធ្លី កាត់បន្ថយពន្ធ ថ្លៃសេវា… ដើម្បីជួយប្រជាពលរដ្ឋជនជាតិភាគតិចនៅតំបន់ភ្នំរួចផុតពីភាពក្រីក្រប្រកបដោយចីរភាព”។
យោងតាមគណៈកម្មាធិការមជ្ឈិមដឹកនាំកម្មវិធីគោលដៅជាតិ វៀតណាមមានជនជាតិភាគតិចចំនួន ៥៣ ដែលមានប្រជាជនជាង ១៤.៤ លាននាក់។
យោងតាមសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា និងរដ្ឋាភិបាល ដើមទុនសរុបសម្រាប់អនុវត្តកម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ក្នុងដំណាក់កាល ២០២១-២០២៥ គឺមានចំនួនជាង ១៣៧ ទ្រីលានដុង (ស្មើនឹង ៥.៥៩ ពាន់លានដុល្លារអាមេរិក)៕
តាម vovworld.vn